- 2019-02-11 06:49:45
- ព័ត៌មាន
ដូណាល់ ត្រាំអះអាងថាខ្លួនធ្វើការច្រើនម៉ោងជាងប្រធានាធិបតីទាំងអស់ក្នុងប្រវត្តិសាស្ត្រ
- 2019-02-11 06:49:45
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ដូណាល់ ត្រាំអះអាងថាខ្លួនធ្វើការច្រើនម៉ោងជាងប្រធានាធិបតីទាំងអស់ក្នុងប្រវត្តិសាស្ត្រ
ចន្លោះមិនឃើញ
ប្រធានាធិបតីទី ៤៥របស់សហរដ្ឋអាមេរិកលោកដូណាល់ ត្រាំ បានបង្ហោះសារមួយក្នុងគណនី Twitter របស់ខ្លួនកាលពីថ្ងៃអាទិត្យសប្ដាហ៍មុនថាលោកធ្វើការច្រើនម៉ោងជាងប្រធានាធិបតីទាំងអស់ដោយគ្មានការសម្រាក។
នៅក្នុងសារបង្ហោះដាច់ដោយឡែកមួយទៀត ប្រធានាធិបតីត្រាំបានសរសេរថា "ដោយសារតែប្រទេសកំពុងស្ថិតក្នុងភាពរញ៉េរញ៉ៃនៅពេលដែលខ្ញុំក្លាយជាប្រធានាធិបតី ខ្ញុំគ្មានជម្រើសផ្សេងក្រៅពីធ្វើការច្រើនម៉ោងនោះទេ។ ភាពរញ៉េរញ៉ៃទាំងនោះមានដូចជាកម្សោយកងទ័ព, សង្រ្គាមឥតឈប់ឈរ, សក្ដានុពលនៃសង្គ្រាមជាមួយកូរ៉េខាងជើង, ការឡើងថ្លៃពន្ធ និងបញ្ហាជាច្រើនទៀតទាក់ទងនឹងព្រំដែន, ជនអន្តោប្រវេសន៍ និងវិស័យសុខាភិបាលជាដើម។"
យ៉ាងណាមិញ ការអះអាងរបស់ប្រធានាធិបតីរូបនេះ បានធ្វើឲ្យមន្ត្រីសេតវិមានជាច្រើនរូបសម្ដែងការមិនពេញចិត្តដោយធ្វើការប្រៀបធៀបជាមួយប្រធានាធិបតី Bill Clinton ដែលធ្វើការច្រើនម៉ោងជាមួយបុគ្គលិកខណៈពេលកាន់តំណែង ហើយចូលគេងយប់ជ្រៅដោយសម្រាកបានតែ ៥ម៉ោងប៉ុណ្ណោះក្នុងមួយថ្ងៃ។ លើសពីនេះទៀត ប្រធានាធិបតី George W. Bush ក៏ធ្វើការច្រើនដូចគ្នាដោយលោកក្រោកនៅម៉ោង ៥:១៥នាទីព្រឹក មកដល់ការិយាល័យនៅម៉ោង ៦:៤៥នាទី ខណៈដែលអតីតប្រធានាធិបតីបារ៉ាក់ អូបាម៉ាក៏ធ្វើការដល់យប់ជ្រៅហើយច្រើនម៉ោងដូចគ្នា៕
ចុចអាន ៖