- 2019-02-12 11:17:57
- ព័ត៌មាន
៦ចំណុចតូចៗជួយអ្នកឲ្យផ្លាស់ប្ដូរពីមនុស្សទម្លាប់អាក្រក់ទៅជាមនុស្សជោគជ័យ
- 2019-02-12 11:17:57
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
៦ចំណុចតូចៗជួយអ្នកឲ្យផ្លាស់ប្ដូរពីមនុស្សទម្លាប់អាក្រក់ទៅជាមនុស្សជោគជ័យ
ចន្លោះមិនឃើញ
គេតែងនិយាយថា មនុស្សយើងបើមិនប្រឹងជួយខ្លួនឯងជាមុនទេនោះ ទោះមានទេវតាតាមជួយក៏មិនរីកច្រើនដែរ។ តួយ៉ាងមនុស្សដែលមានទម្លាប់ល្អៗក្នុងការរស់នៅ ប្រៀបដូចជាកំពុងហ្វឹកហាត់ខ្លួនឯងឲ្យជោគជ័យដូច្នេះដែរ ។ បើសិនជាអ្នកកំពុងតែទម្លាប់ខ្លួនមិនល្អហើយ គួរប្រញាប់កែតម្រូវភ្លាមកុំឲ្យហួសពេលទាន់ ដោយចាប់ផ្តើមពី ចំណុចគោលទាំង ៦នេះដូចជា ៖
១. កុំធ្វើអីឲ្យរញ៉េរញ៉ៃឲ្យតែរួចពីដៃ ៖ ចង់ធ្វើអី ត្រូវធ្វើឲ្យច្បាស់លាស់ កុំម្ដងអានេះ ម្ដងអានោះ។ បើអ្នកចង់ធ្វើអីមួយត្រូវចាប់ផ្ដើមមានផែនការ ដើម្បីកាត់បន្ថយការប្រថុយប្រថាន និងអាចឲ្យអ្នកបន្តដំណើរទៅមុខបានងាយស្រួល មិនងាយភ្លេចខ្លួនលួចខ្ជិលឡើយ។ ត្រូវផ្ដោតលើគោលដៅដែលអ្នកចង់បាន ដោយមិនរេរាតាមពាក្យរបស់អ្នកផ្សេង។
២. ស្វិតស្វាញក្នុងការសម្រេចកិច្ចការឲ្យបានល្អ៖ មានតែគម្រោង មានតែផែនការ ហើយគ្មានសកម្មភាពនោះវាគឺស្មើនឹងសូន្យ។ បើអាចកំណត់គោលដៅខ្លួនឯងច្បាស់ហើយ ល្មមអាចកំណត់បានដែរ ថាធ្វើម៉េចខ្លះដើម្បីទៅសម្រេចគោលដៅនោះ ដូច្នេះត្រូវធ្វើវាភ្លាម កុំទម្លាប់ពន្យារ អាចធ្វើឲ្យអ្នកបាត់បង់ឱកាសជោគជ័យ។
៣. ទទួលយកយោបល់អ្នកដទៃ និងចេះយកមកវិភាគ ៖ គួរបើកចិត្តស្តាប់គំនិតរបស់អ្នកដទៃ ហើយយកមកពិចារណាថាមួយណាដែលអ្នកអាចយកបាន និងមួយណាដែលគួរច្រានចោល។ មនុស្សជោគជ័យភាគច្រើនគឺស្ដាប់ច្រើនជាងនិយាយ ដូច្នេះទើបពួកគេមានគំនិតទូលំទូលាយក្នុងការសម្រេចគោលដៅ។
៤. ចំណាយពេលទៅលើរឿងដែលអ្នកផ្តោតសំខាន់ៗ៖ ត្រូវចំណាយពេលវេលាឲ្យត្រូវទៅតាមអ្វីដែលអ្នកចង់បាន និងរឿងសំខាន់ៗដែលចាំបាច់សម្រាប់គោលដៅអ្នក។ បើអ្នកចង់ចេះធ្វើជា អ្នកបើកយន្តហោះ អ្នកត្រូវចំណាយពេលជាមួយអ្វីដែលទាក់ទងនឹងវា ទើបអ្នកឆាប់ចេះពិតប្រាកដ។
៥. ប្រើខួរក្បាលក្នុងការធ្វើការ មិនមែនអារម្មណ៍៖ បើអ្នកធ្វើការងារតាមអារម្មណ៍ នោះបញ្ជាក់ថាអ្នកនៅមិនទាន់ចាស់ទុំទេ ដែលជាលទ្ធផលក្រៅការងារមិនមានលទ្ធផលល្អហើយ អ្នកក៏មិនត្រូវចាត់ឲ្យធ្វើការងារធំដុំ ឬឡើងឋានៈដែរ។ ត្រូវប្រើខួរក្បាល និងបញ្ញា បែបចែកឲ្យដាច់រឿងផ្ទាល់ខ្លួន និងការងារ ទើបធ្វើឲ្យការងារចេញលទ្ធផលល្អ។
៦. ចេះលើកទឹកចិត្តខ្លួនឯង៖ គេតែនិយាយថាអ្នកដែលមិនធ្លាប់ខុស គឺអ្នកដែលមិនធ្វើអ្វីទាល់តែសោះ អ្វីដែលសំខាន់នោះត្រូវចេះលើកទឹកចិត្ត រៀនពីកំហុស និងផ្តល់ឱកាសឲ្យខ្លួនឯងក្រោកឈរ។ បើអ្នកមានថាមពលសម្រាប់លើកខ្លួនឯងពេលអ្នកស្ថិតនៅចំណុចទាបបំផុតនោះ អ្នកនឹងមិនងាយដួលម្តងទៀតនោះទេ៕