• 2019-02-18 07:06:38
  • ព័ត៌មាន

វិចិត្រករប្រើដ្រូនគូររូបនៅលើអាកាស ស្រស់ស្អាតប្លែកភ្នែកមិនធ្លាប់ឃើញពីមុន (មានវីដេអូ)

  • 2019-02-18 07:06:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វិចិត្រករ​ម្នាក់ បាន​ប្រើប្រាស់​យន្ដហោះ​ដ្រូន​សម្រាប់​គូរ​រូប​ប្លែក​ៗ​នៅ​លើ​អាកាស​ដែល​ជា​ការ​ច្នៃ​ប្រឌិត​ថ្មី​មិន​ធ្លាប់​ឃើញ​ពី​មុន​មក។

វិចិត្រករ និង​ជា​អ្នក​ថត​រូប​ឈ្មោះ Russell Klimas បាន​ប្រើប្រាស់​យន្ដហោះ​ដ្រូន​បំពាក់​ជាមួយ​ភ្លឺ LED សម្រាប់​គូរ​រូបភាព​នៅ​លើ​អាកាស។ លោក​ក៏​បាន​ប្រើប្រាស់​នូវ​កម្មវិធី Google Earth និង​កម្មវិធី​រុករក Litchi ដើម្បី​បង្កើត​ជា​គម្រោង​ហោះ​ហើរ​សម្រាប់​យន្ដហោះ​ដ្រូន​ដែល​អាច​បង្ហាញ​ចេញ​ជា​រូប​ភាព​នៅ​លើ​ផ្ទៃ​មេឃ​ដ៏​ស្រឡះ។ ការ​គូរ​រូប​នីមួយ​ៗ​របស់​លោក ចំណាយ​ពេល​តិច​ជាង ១៥​នាទី​ប៉ុណ្ណោះ​តាម​រយៈ​ការ​ថត​វីដេអូ Time Lapse។

ជាមួយ​គ្នា​ដែរ ការ​គូរ​រូប​ភាព​របស់​លោក Klimas ត្រូវ​បាន​បង្ហោះ​ទៅ​ក្នុង​បណ្ដាញ​សង្គម​ដែល​ទាក់​ទាញ​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ពី​អ្នក​ប្រើប្រាស់ ហើយ​ថែម​ទាំង​ទទួល​ការ​កោតសរសើរ​ចំពោះ​ភាព​ច្នៃ​ប្រឌិត​របស់​លោក​ទៀត​ផង៕

សូមទស្សនាវីដេអូខាងក្រោម ៖

ចុចអាន ៖

ប្រភព៖ Dailymail ប្រែសម្រួល ៖ រ័ត្ន

មតិយោបល់
អត្ថបទថ្មី