• 2019-02-21 05:02:15
  • សេដ្ឋកិច្ច

គម្រោងព្រលានយន្តហោះថ្មី ប្រគល់ឲ្យមន្ត្រីជាន់ខ្ពស់ជាង២០រូប មើលការខុសត្រូវ

  • 2019-02-21 05:02:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គម្រោង​សាងសង់​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ថ្មី​ ត្រូវ​បាន​រាជរដ្ឋាភិបាល​កម្ពុជា​ សម្រេច​បង្កើត​គណៈកម្មការ​ដើម្បី​រៀប​ចំ​ទីតាំង​គម្រោង​សាងសង់​ឲ្យ​បាន​​រលូន។

តាម​​សេចក្ដី​ប្រកាស​បាន​កំណត់​យក ​ឯកឧត្តម​ ជា សុផារ៉ា ឧបនាយក​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​នៃ​ក្រសួង​រៀបចំ​ដែនដី​ ​នគរូបនីយកម្ម​ ​និង​សំណង់​  ជា​ប្រធាន​ដឹក​នាំ​ និង​អនុប្រធាន-សមាជិកក្រោម​ឱវាទ​ចំនួន​ ២២រូប។

យោងតាមសេចក្ដីសម្រេចបានឲ្យដឹងថា គណៈកម្មការ​ មាន​ភារកិច្ច​ដូចខាងក្រោម៖

  • ពិនិត្យ​ និង​កំណត់​និយាម​កា​ទីតាំង​សម្រាប់​គម្រោង​សាងសង់​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ថ្មី​
  • សិក្សា​វាយ​តម្លៃ​ថ្លៃដី​នៅ​តំបន់​គម្រោង​សាងសង់​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ថ្មី
  • សម្រប​សម្រួល​ដោះស្រាយ​បញ្ហា​ពាក់ព័ន្ធ​នឹង​ទីតាំង​ដី​ដើម្បី​បង្ក​លក្ខណៈ​ដល់​ដំណើរ​ការ​គម្រោង​សាងសង់​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ថ្មី
  • សម្រប​សម្រួល​ជាមួយ​ក្រសួង​ ស្ថាប័ន និង​អង្គភាព​ពាក់ព័ន្ធ​របស់​រាជ​រដ្ឋាភិបាល​ និង​ក្រុមហ៊ុន​ ដើម្បី​ដំណើរ​ការ​អនុវត្ត​គម្រោង​ប្រព្រឹត្ត​ទៅ​ដោយ​ជោគជ័យ​
  • ផ្ដល់​អនុសាសន៍​​ដល់​ក្រុមហ៊ុន​ក្នុង​ការ​បំពេញ​បែបបទ​ផ្សេង​ៗ​របស់​ក្រុមហ៊ុន​
  • តាមដាន​ និង​ត្រួត​ពិនិត្យ​ការ​អនុវត្ត​គម្រោង​សាងសង់​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ថ្មី​ និង​ហេដ្ឋារចនា​សម្ព័ន្ធ​ពាក់​ព័ន្ធ​
  • ធ្វើ​របាយការណ៍​អំពី​លទ្ធផល​ជូន​នាយករដ្ឋមន្ត្រី​ ដើម្បី​ពិនិត្យ​ និង​សម្រេច
  • ​​បំពេញ​ភារកិច្ច​ផ្សេងទៀត​ដែល​នាយករដ្ឋមន្ត្រី​ប្រគល់​ជូន។

គួរ​រំលឹក​ថា​ គម្រោង​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ថ្មី​ នឹង​សាងសង់​លើ​ផ្ទៃដី​ទំហំ​ប្រមាណ​ ២ ៦០០ហិកតា​ ស្ថិត​នៅ​ស្រុក​កណ្ដាល​ស្ទឹង ខេត្ត​កណ្ដាល​ ក្រោម​ការ​វិនិយោគ​រួម​គ្នា​រវាង​ក្រុមហ៊ុន​ OCIC របស់​លោក​ឧកញ៉ា​ ពុង ឃាវសែ និង​ក្រុមហ៊ុន​អភិវឌ្ឍន៍​ពី​ប្រទេស​ចិន៕​​​

អត្ថបទ៖ ស៊ិន សាវ៉េត

មតិយោបល់