- 2019-02-22 05:19:01
- ព័ត៌មាន
ចូលរួម Couple Runឆ្នាំនេះលើសពីរត់ដើម្បីជួយសង្គម ថែមសារសំខាន់ ២ទៀតធានាម៉ាសប្បាយប្លែកម៉ង
- 2019-02-22 05:19:01
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចូលរួម Couple Runឆ្នាំនេះលើសពីរត់ដើម្បីជួយសង្គម ថែមសារសំខាន់ ២ទៀតធានាម៉ាសប្បាយប្លែកម៉ង
ចន្លោះមិនឃើញ
កាលពីម្សិលមិញ ក្រុមហ៊ុន ICE WATCH នៃ Watch Empire Cambodia បានធ្វើសន្និសីទសារព័ត៌មានប្រកាសពីវត្តមានផ្លូវការនៃ កម្មវិធីរត់សប្បុរសធម៌ដ៏ល្បីឈ្មោះ [Couple Run ២០១៩] លើកទី ៤ ដែលមានការចូលរួមពីដៃគូសហការធំ ដូចជា ក្រុមហ៊ុន ISUZU និងផ្សារទំនើប AEON នៅទីតាំង AEON Sen Sok ។
Couple Run លើកទី ៤នេះ នឹងប្រព្រឹត្តទៅនៅរសៀលថ្ងៃ ទី ៨ មិនា ២០១៩ ចំទិវាសិទ្ធិនារី នៅផ្លូវជុំវិញផ្សារទំនើប AEON SEN SOK ដែលមានចម្ងាយប្រមាណ កន្លះគីឡូ អមដោយកម្មវិធីសប្បាយៗជាច្រើនទៀត ដូចជា ៖
« សារសំខាន់នៃ Couple Run ២០១៩នេះ គឺលើកកម្ពស់ស្ត្រី ដូច្នេះហើយទើបយើងធ្វើចំថ្ងៃសិទ្ធិនារី និង បានអញ្ជើញ Dj Maily ចូលរួមធ្វើជាអ្នកតំណាងផ្សព្វផ្សាយកម្មវិធី។ ក្រៅពីនេះយើងក៏ចង់ផ្ញើសារទៅកាន់យុវជនខ្មែរទាំងអស់ឲ្យងាកមកចាប់អារម្មណ៍នឹងកីឡា ដើម្បីកាត់បន្ថយការតានតឹងអារម្មណ៍ឬ ជំងឺបាក់ទឹកចិត្ត (Despression) និង ចូលរួមជួយដល់សង្គម ដោយថវិកាមួយផ្នែកពីការលក់សំបុត្រ នឹងត្រូវបរិច្ចាគទៅឲ្យមន្ទីរពេទ្យគន្ធបុប្ផា»។ នេះបើតាមការលើកឡើងរបស់លោក មុត បញ្ញា នាយកផ្នែកពាណិជ្ជកម្ម នៃក្រុមហ៊ុន Watch Empire។
« ទោះឆ្នាំនេះធ្វើឡើងដើម្បីស្ត្រី តែយើងរំពឹងថានឹងមានការចូលរួមទាំងបុរសនិងស្ត្រី ទាំងខ្មែរ និងបរទេស។ កាលពីឆ្នាំកន្លងទៅ Couple Run បានធ្វើនៅខេត្តសៀមរាបឃើញថាមានការចូលរួមជម្រុះ ដោយបានប្រមូលថវិកាសប្បុរសធម៌ជូនទៅមន្ទីរពេទ្យគន្ធបុប្ឋា ប្រមាណ ៣ពាន់ដុល្លារ»។ លោកបញ្ជាក់បន្ថែម។
សំបុត្រចូលរួម តម្លៃ ២៤០០០រៀល ឬ ៦ដុល្លារ ( ៤០០០រៀលនឹងបរិច្ចាគទៅមន្ទីរពេទ្យគន្ធបុប្ផា) ។ រាល់ការទិញសំបុត្រ នឹងទទួលបាន៖ អាវយឺត Couple Run មួយដ៏ស្រស់ស្អាត និង ម្សៅពណ៌១កញ្ចប់។
សំបុត្រចាប់ផ្តើមមានលក់ហើយ! អាចរកទិញបាននៅផ្សារទំនើប AEON Sen Sok ឬ ទាក់ទងក្រុមហ៊ុន [ICE WATCH Cambodia](https://www.facebook.com/ice.watch.cambodia/) លេខ ០៩៨ ៨៥១ ០០០ និង ០៧៧ ៧៥១ ០០០។
ប្រញាប់ឡើង សំបុត្រចូលរួមមានកំណត់!
អត្ថបទទាក់ទង៖ Couple Run ឆ្នាំនេះដូររូបរាងហើយ ផ្ទៀងផ្ទាត់ទីនេះ ក្រែងទៅខុសកន្លែង ហើយមិនដឹងថាគេលេងអីខ្លះ