• 2019-02-12 07:48:42
  • ព័ត៌មាន

Couple Run​ ឆ្នាំ​នេះ​ដូរ​រូបរាង​ហើយ ផ្ទៀងផ្ទាត់ទីនេះ ក្រែងទៅខុសកន្លែង ហើយ​មិន​ដឹង​ថាគេលេងអីខ្លះ

  • 2019-02-12 07:48:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រៅពីការ​រត់ជាគូ ចំណុច​ពិសេស​ពី Couple Run ឆ្នាំ​នេះ​​សម្រាប់​ការ​ប្រគំ​តន្រ្តី​​គឺ EDM​សុទ្ធសាធ​ ដែល​មាន​​ការ​ចូល​រួម​ពី ​DJ Maily។ អំឡុង​ពេល​តន្រ្តី​ EDM ចាប់​ផ្តើម​លេង​ ក៏​មាន​ភ្ជាប់​មក​ជាមួយ​នឹង​ការ​លេង​ទឹក និង​ម្សៅ​ពណ៌​អម​ជាមួយ​ផង​ដែរ។

មួយ​វិញ​ទៀត​សម្រាប់​ទីតាំង​វិញ​ក៏​មាន​ការ​ផ្លាស់​ប្តូរ​ដែរ Couple Run ដែល​ជាកម្មវីធីសប្បុរសធម៌ដ៏ធំបំផុតប្រចាំឆ្នាំរបស់ម៉ាកនាឡិកាដៃ Ice-Watch គឺនឹង​ធ្វើឡើងនៅផ្សារ​ទំនើប​អ៊ីអន​២ សែនសុខ ដោយ​ប៉ុន្មាន​ឆ្នាំ​កន្លង​មក​បាន​ធ្វើ​នៅ​ស្តាតអូឡាំពិក និង​ខេត្ត​សៀមរាប​ជា​ដើម។

Couple ឆ្នាំ​ទី៣នៅសៀមរាប

រី​ឯ​សំបុត្រ​វិញសម្រាប់បណ្តាប្រគំតន្ត្រី EDM ផ្សេងៗ ហោចណាស់​ក៏ ១០​ដុល្លារ​ដែរ តែ EDM កម្មវិធី Couple Run នេះ​ត្រឹម​តែ ៦​ដុល្លារ​ ហើយ​​អ្នក​នឹង​បាន​ការ​កម្សាន្ត និង​របស់​រប​រផ្សេងៗ​មួយចំនួន​ទៀតមក​វិញ​លើស​ពី​តម្លៃ​នេះ​ទៀតផង។

កុំ​ភ្លេច​បបួល​មិត្ត​ភក្តិ និង​សំណព្វ​ចិត្ត​មក​ចូល​រួម​លេងកម្មវិធីសប្បាយៗជាច្រើននៅថ្ងៃទី ០៨ ខែ មីនា ឆ្នាំ ២០១៩ ដោយសំបុត្រនឹងមានលក់ក្នុងពេលឆាប់ៗនេះ។ សម្រាប់​ពត៌មានលម្អិតទាក់ទង​តាម​រយៈលេខ៖ 077 652 000 ៕

តាមដានវីដេអូសប្បាយៗកាលឆ្នាំចាស់ខាង​ក្រោម៖

អត្ថបទ៖ ថា ម៉ាលីដា

មតិយោបល់