• 2019-03-04 03:50:49
  • សេដ្ឋកិច្ច

២២ មីនានេះហើយ ជាថ្ងៃរំលេចគម្រោងផ្លូវល្បឿនលឿនដំបូងបង្អស់នៅកម្ពុជា

  • 2019-03-04 03:50:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ផ្លូវល្បឿនលឿន(Express way) ភ្នំពេញ-ព្រះសីហនុ នឹងបើកការដ្ឋានសាងសង់នៅថ្ងៃទី២២ មីនា ឆ្នាំ២០១៩ នេះហើយ។ នេះបើតាមការបញ្ជាក់យ៉ាងច្បាស់លើផេកហ្វេសបុករបស់ក្រសួងសាធារណការ និងដឹកជញ្ជូន។

ផ្លូវនេះតភ្ជាប់ពីរាជធានីភ្នំពេញទៅខេត្តព្រះសីហនុ ដែលមានប្រវែងសរុប ១៩០.៣៦៥គ.ម សាងសង់ជាបួនគន្លង ដោយ២គន្លងទៅ ២គន្លងមក ជាប្រភេទផ្លូវក្រាលបេតុងកៅស៊ូ (AC) កំរាស់ ១០ ស.ម និងថ្មលាយកៅស៊ូ (ATB) ១២ ស.ម ពង្រីកទទឺងផ្លូវដល់ ២៤.៥ ម៉ែត្រ ​ខណ្ឌ​ដោយ​សួនច្បារ​នៅ​កណ្ដាល​ទ្រូង​ផ្លូវ​ និង​មានរបាំងអមសងខាងផ្លូវការពារសត្វ រឺមនុស្សឆ្លងកាត់ មានកន្លែងឈប់សម្រាកដែលមានលក្ខណៈងាយស្រួល មិនបង្កអោយមានការកកស្ទះចរាចរណ៍ ហើយគ្រោងប្រើប្រាស់រយៈពេលសាងសង់ ៤៨ខែ។

ទស្សនារូបគម្រូផ្លូវល្បឿនលឿន

អត្ថបទ៖ ស៊ិន សាវ៉េត

មតិយោបល់
អត្ថបទពេញនិយម