- 2019-03-11 03:49:06
- សេដ្ឋកិច្ច
ប្រញាប់លុយ រៀបមង្គលការ ឬ ពិធីផ្សេងៗលែងជាបញ្ហា ទីនេះមិនត្រូវការទ្រព្យបញ្ចាំឡើយ
- 2019-03-11 03:49:06
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រញាប់លុយ រៀបមង្គលការ ឬ ពិធីផ្សេងៗលែងជាបញ្ហា ទីនេះមិនត្រូវការទ្រព្យបញ្ចាំឡើយ
ចន្លោះមិនឃើញ
មិនថាលោកអ្នកត្រូវការសាច់ប្រាក់បង្វិលប្រញាប់ សម្រាប់ទិញគ្រឿងសង្ហារឹមក្នុងគេហដ្ឋាន បន្ថែមគ្រឿងសម្ភារៈអាជីវកម្ម បង់ថ្លៃសាលាឲ្យបុត្រធីតា រៀបចំមង្គលការ ឬក៏ដោះស្រាយសេចក្តីត្រូវការផ្សេងទៀតក៏ដោយ ឥណទានបុគ្គល របស់ធនាគារ CIMB អាចផ្តល់នូវដំណោះស្រាយសាច់ប្រាក់ទាន់ពេលវេលា ជាមួយនឹងលក្ខខណ្ឌងាយស្រួល។
ដោយក្នុងនោះលោកអ្នកនឹងទទួលបាន អត្រាការប្រាក់ល្អ និងការអនុម័តឥណទាន ក្នុងរយៈពេល៣ថ្ងៃប៉ុណ្ណោះ បន្ទាប់ពីអតិថិជនប្រគល់ឯកសារគ្រប់គ្រាន់ និងត្រឹមត្រូវ។ ជាងនេះទៅទៀត រយៈពេលឥណទាន គឺរហូតដល់ ៥ឆ្នាំ រីឯទំហំឥណទាន គឺរហូតដល់ ២៥ ០០០ដុល្លារសហរដ្ឋអាមេរិក ហើយកាន់តែពិសេសជាងគេនោះ គឺលោកអ្នកអាចសងផ្តាច់ឥណទានវិញ ក្នុងរយៈពេលណាក៏បានដែរ ដោយមិនមានប្រាក់ពិន័យ។
លោកស្រី ហេង ធីតា នាយកហិរញ្ញវត្ថុបុគ្គល របស់ធនាគារ CIMB មានប្រសាសន៍ថា៖ "ក្នុងឆ្នាំថ្មីនេះ យើងមានក្តីសោមនស្សរីករាយ ក្នុងការនាំយកផលិតផលឥណទានថ្មីមួយប្រភេទទៀត ដល់អតិថិជនរបស់យើង គឺឥណទានបុគ្គល។ ជាមួយនឹងការសិក្សាយ៉ាងល្អិតល្អន់ ឥណទានបុគ្គល របស់ធនាគារ CIMB ពិតជាមានភាពទាក់ទាញ និងអត្ថប្រយោជន៍ខ្ពស់ នៅលើទីផ្សារបច្ចុប្បន្ន ដែលមិនត្រឹមតែផ្តល់ជូនអតិថិជន នូវអត្រាការប្រាក់ល្អ រយៈពេលឥណទានយូរ និងទំហំឥណទានរហូតដល់ ២៥ ០០០ដុល្លារប៉ុណ្ណោះទេ តែថែមទាំងអនុញ្ញាតឲ្យអតិថិជនអាចសងផ្តាច់ឥណទានវិញ មុនកាលកំណត់ ទាំងមិនមានការផាកពិន័យផងដែរ។"
តាមរយៈអត្ថប្រយោជន៍ល្អប្រសើរ ខាងលើនេះ លោកស្រី ធីតា បានអះអាងថា ឥណទានបុគ្គល របស់ធនាគារ CIMB នឹងជួយសម្រួលដល់តម្រូវការទុនជាបន្ទាន់ ក្នុងរយៈពេលខ្លី។
សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកកាន់លេខ +855 (0) 23 988 388 ចូលទៅកាន់គេហទំព័រ www.cimbbank.com.kh ឬទៅកាន់សាខាណាមួយរបស់ធនាគារ CIMB ៕