- 2019-03-14 03:41:48
- សេដ្ឋកិច្ច
១០សន្លឹក មើលភ្នំពេញឲ្យច្បាស់! នេះហើយសម្រស់អគារខ្ពស់ទាប ដុះដូចផ្សិតនៅកណ្ដាលក្រុង
- 2019-03-14 03:41:48
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
១០សន្លឹក មើលភ្នំពេញឲ្យច្បាស់! នេះហើយសម្រស់អគារខ្ពស់ទាប ដុះដូចផ្សិតនៅកណ្ដាលក្រុង
ចន្លោះមិនឃើញ
រាជធានីភ្នំពេញបច្ចុប្បន្នកំពុងរីកដុះឡើងនូវអគារខ្ពស់សំបូរបែប គ្រប់កម្រិត ជាដំដែកទាក់ទាញវិស័យទេសចរណ៍ វប្បធម៌ ជាពិសេសវិស័យសេដ្ឋកិច្ច ហើយត្រូវបានចាត់ទុកថាជាបេះដូង នៃព្រះរាជាណាចក្រកម្ពុជា។ អគាររីកដូចផ្សិត មានទាំងអគារមជ្ឈមណ្ឌលពាណិជ្ជកម្ម និងការិយាល័យ សណ្ឋាគារ ខុនដូ លំនៅឋានប្រណិត វីឡា និងផ្ទះល្វែងខ្វាត់ខ្វែង ត្រូវបានសាងសង់ជាបន្តបន្ទាប់ ដើម្បីបំពេញតម្រូវការក្នុងសកម្មភាពសេដ្ឋកិច្ចជាក់ស្ដែង និងកំណើនប្រជាពលរដ្ឋកាន់តែកើនឡើងជារៀងរាល់ថ្ងៃ។ អ្វីដែលសម្គាល់ខ្លាំងនោះ គឺនៅប៉ុន្មានឆ្នាំចុងក្រោយនេះ អគារខ្ពស់ៗចាប់ផ្ដើមត្រដែតឡើងតាយរយៈការវិនិយោគពីក្រុមហ៊ុនធំៗរបស់បរទេស ជាពិសេសវិនិយោគពីប្រទេសចិន។
តាមរបាយការណ៍របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ឲ្យដឹងថា គម្រោងអគារខ្ពស់ៗចាប់ពី ៥ ជាន់ឡើងនៅរាជធានីភ្នំពេញ គិតចាប់ពីអនុវត្តរហូតដល់ឆ្នាំ ២០១៨ មានចំនួន ១ ២១៧អគារ និងបុរីលំនៅឋាន និងបណ្ដុំលំនៅឋានមានលក្ខណៈបុរីគិតពីឆ្នាំ២០០៣ ដល់ឆ្នាំ ២០១៨ មានចំនួន ២៣៥ទីតាំង ។
តាមអនុសាសន៍របស់ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានគូសបញ្ជាក់កន្លងទៅថា ប៉ែកខាងត្បូងរាជធានីភ្នំពេញ ជាតំបន់ប្រកបដោយសក្កានុពលខ្ពស់ ហ៊ុមព័ទ្ធទៅដោយ មជ្ឈមណ្ឌលពាណិជ្ជកម្ម លំនៅឋានប្រណីត និងជាតំបន់ប្រមូលផ្តុំ ទៅដោយឧទ្យានបុរី ប្រកបដោយប្រណីតភាព ក្នុងរាជធានីភ្នំពេញ។
គួរបន្ថែមថា ពេញមួយឆ្នាំ២០១៨ ការសាងសង់នៅទូទាំងប្រទេសមានប្រមាណ ២ ៨៦៧គម្រោង ជាមួយទុនវិនិយោគប្រមាណ ៥ពាន់លានដុល្លារលើផ្ទៃដី សរុប ១១ ៤២៧ ១៩០ម៉ែត្រការ៉េ ។