• 2019-03-18 04:22:07
  • សេដ្ឋកិច្ច

ត្រូវប៉ាន់បណ្ដោយ! ដីឡូត៍នៅកំបូល កំពុងបើកការដ្ឋានថ្មី ចុះតម្លៃ ២០០០ដុល្លារ​

  • 2019-03-18 04:22:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន CUS LAND ដែល​មាន​គ​ម្រោង​ផ្ទះល្វែង និង​ដី​ឡូ​តិ៍ មាន​​ទីតាំង​នៅ​ខណ្ឌ​កំបូល រាជធានី​ភ្នំពេញ​បាន​បើក​កម្មវិធី​លក់​បញ្ចុះ​តម្លៃ ២០០០ ដុល្លារ​ដើម្បី​រួម​ចំណែក​អបអរសាទរ​ពី​ធី​បើក​ការដ្ឋាន​សាងសង់​ផ្លូវ​ល្បឿន​លឿន​ភ្នំ​ពេញ​-​ខេត្ត​ព្រះសីហនុ។

នេះ​ជា​ឳ​កាស​ពិសេស​សម្រាប់​​អ្នក​ដែល​ចង់បាន​ដី​សម្រាប់​សាងសង់​លំនៅ​ដ្ឋា​ន​ក្នុង​តំ​បន់​មាន​សក្ដានុពល ដែល​មាន​លក្ខណៈ​ពិសេស​ៗ​ដូចជា​ មាន​បណ្ដាញ​ផ្លូវ​បេតុង​ធំ​ទូលាយ និង​រឹងមាំ​ មាន​បណ្ដាញ​អគ្គិសនី (​ភ្លើង​រដ្ឋ​) ប្រ​ព័ន្ធ​លូ ​ប្រព័ន្ធ​ទឹកស្អាត​ ផ្សារ សាលារៀន មន្ទីរពេទ្យ រោងចក្រ សួរ​ច្បារ កន្លែង​រៀបអាពាហ៍ពិពាហ៍ និង​មាន​មនុស្ស​កុះករ​រស់​នៅ​ស្រាប់។ ក្រៅ​ពី​នោះ គម្រោង​នេះ​ស្ថិត​នៅ​ក្បែរ​ផ្លូវជាតិ​លេខ ៤២ និង​ផ្លូវ ៦០ ម៉ែត្រ ដែល​ជា​តំបន់​អភិវឌ្ឍ និង​មាន​ការ​ធានា​ទិញ​វិញ​ក្នុង​តម្លៃ​ចំណេញ​ ១៥% នៃ​ប្រាក់​ដែល​បាន​វិនិយោគ​រយៈ​ពេល ១ ឆ្នាំ។

គ​ម្រោង​អភិវ​ឌ្ឍន៍​លំ​នៅ​ដ្ឋា​ន CUS LAND ​​គ្រោង​សង់ផ្ទះ​តម្លៃ​សម​រម្យ​ជាង ៣០០០ ​ល្វែង ដែល​មាន​តម្លៃ​ចាប់ពី​ជាង ២០ ០០០ ដុល្លារ​ឡើង​ទៅ និង​​អាច​អោយ​អតិ​ថិ​ជន​ទិញ​បង់​រំ​លោះ​​ក្នុង​លក្ខខណ្ឌ​ងាយស្រួល ​គ្មាន​ការ​ប្រាក់ និង​មាន​លក់​ដី​ឡូដ៍​តម្លៃ​សមរម្យ។

គម្រោង​ផ្ទះល្វែង និង​ដី​ឡូ​តិ៍ ក្រុមហ៊ុន CUS LAND មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​តំបន់​កំពុង​មាន​សក្ដានុពល ក្នុង​សង្កាត់​ឪឡោក ខណ្ឌ​កំបូល រាជធានី​ភ្នំពេញ​។ ទាក់ទង​តាម​លេខ​ទូរសព្ទ៖ 070 516 888/ 092 516 888 ឬ​ទៅ​កាន់កា​រិ​យាល័យ CUS ស្ទឹង​មាន​ជ័យ​, និង​ការិយាល័យ​នៅ​តាម​ការដ្ឋាន​នីមួយៗ៕

អត្ថបទ៖ សុខណា

មតិយោបល់