- 2019-03-25 09:07:16
- សេដ្ឋកិច្ច
ក្រុមហ៊ុនមួយបានបោះទុនវិនិយោគរាប់លានដុល្លារលើផ្ទៃដី ៧០ហិចតា កែប្រែតំបន់មួយនៅប៉ោយប៉ែត ឲ្យក្លាយជាលំនៅឋានប្រណីតស៊ីវិល័យ
- 2019-03-25 09:07:16
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រុមហ៊ុនមួយបានបោះទុនវិនិយោគរាប់លានដុល្លារលើផ្ទៃដី ៧០ហិចតា កែប្រែតំបន់មួយនៅប៉ោយប៉ែត ឲ្យក្លាយជាលំនៅឋានប្រណីតស៊ីវិល័យ
ចន្លោះមិនឃើញ
នាពេលប៉ុន្មានទសវត្សចុងក្រោយនេះ ព្រះរាជាណាចក្រកម្ពុជាមានកំណើនសេដ្ឋកិច្ចខ្ពស់ និងការអភិវឌ្ឍគ្រប់វិស័យ ពិសេសវិស័យសំណង់លំនៅឋាន ដែលកំពុងតែមានកំណើនតម្រូវការខ្ពស់ពីប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញ និងបណ្ដាខេត្តនានា។
ដើម្បីឆ្លើយតបនឹងតម្រូវការខាងលើនេះ ក៏ដូចជាជួយលើកកម្ពស់សោភ័ណភាពក្រុងប៉ោយប៉ែត ឲ្យស័ក្ដិសមជាតំបន់ពាណិជ្ជកម្ម ឧស្សាហកម្ម សេដ្ឋកិច្ចនៅព្រំដែន ក្រុមហ៊ុន តូតាល់ ហូម អ៊ីនធើប្រាយ (ធី.អេក.អ៊ី)ឯ.ក ដោយមាន លោកឧកញ៉ា ឡាយ ប៊ុនប៉ា ជាប្រធាន បានបោះទុនវិនិយោគរាប់លានដុល្លារលើគម្រោង បុរី ដឹ ផាក ស៊ីធី ប៉ោយប៉ែត ដែលមានផ្ទៃដីប្រមាណ ៧០ហិចតា នៅភូមិគីឡូលេខ ៤ សង្កាត់ផ្សារកណ្ដាល ចំកណ្ដាលក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សម្រាប់បង្កើតជាមជ្ឈមណ្ឌលក្រុងប៉ោយប៉ែតថ្មី។
គម្រោង បុរី ដឹ ផាក ស៊ីធី ប៉ោយប៉ែត មានសាងសង់នូវភូមិគ្រឹះទោល ភូមិគ្រឹះភ្លោះ ភូមិគ្រឹះកូនកាត់ ផ្ទះអាជីវកម្ម អគារពាណិជ្ជកម្ម ក្លឹបហាត់ប្រាណ អាងហែលទឹក អគារសន្និបាត និងកាស៊ីណូ ដែលអមដោយសួនច្បារធំទូលាយប្រកបដោយផាសុកភាព និងមានការបំពាក់ដោយឧបករណ៍គ្រឿងបរិក្ខារដែលមានគុណភាពខ្ពស់ និងទំនើបៗស្តង់ដារអន្តរជាតិ។
សំណង់ថ្មីនេះនឹងឆ្លើយតបនូវតម្រូវការលំនៅឋានប្រណីតស៊ីវិល័យ និងតម្រូវការសំណង់អគារសម្រាប់ធ្វើអាជីវកម្ម របស់ប្រជាពលរដ្ឋក្នុងក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ។ លោកឧកញ៉ាប្រធានក្រុមហ៊ុន បានប្ដេជ្ញាចិត្តថា នឹងខិតខំផ្តល់ជូនអតិថិជនទាំងអស់នូវការរស់នៅបែបទាន់សម័យ ប្រកប ដោយភាពថ្លៃថ្នូរ ធានាបាននូវសន្តិសុខសុវត្ថិភាព ជាមួយនឹងសន្តិសុខយាម ពេញ ២៤ម៉ោងលើ ២៤ម៉ោង។
លោកឧកញ៉ា ក៏បានបញ្ជាក់ផងដែរថា លោកនឹងខិតខំប្រឹងប្រែងយ៉ាងស្វិតស្វាញ ដើម្បីធ្វើយ៉ាងណាឲ្យក្រុមហ៊ុន តូតាល់ ហូមអ៊ីនធើប្រាយ (ធី.អេក.អ៊ី)ឯ.ក ក្លាយជាអ្នកអភិវឌ្ឍន៍នាំមុខគេ ទាំងគុណភាព និងគុណតម្លៃ នៅក្នុងព្រះរាជាណាចក្រកម្ពុជា។
គូសបញ្ជាក់ផងដែរថា លោកឧកញ៉ា ឡាយ ប៊ុនប៉ា ប្រធានក្រុមហ៊ុន ជាពាណិជ្ជករម្នាក់ដែលទទួលជោគជ័យលើវិស័យជាច្រើនក្នុងព្រះរាជាណាចក្រកម្ពុជាជាយូរឆ្នាំមកហើយលើវិស័យផ្សេងៗរួមមាន៖ វិស័យអចលនវត្ថុ វិស័យហិរញ្ញវត្ថុ វិស័យពាណិជ្ជកម្ម អាជីវកម្មផ្សារ ។ល។ នៅក្នុងវិស័យសំណង់នេះផងដែរ លោកឧកញ៉ា បានសាងសង់គម្រោងលំនៅឋានចំនួន ០៤គម្រោងរួចមកហើយ នៅក្នុងទីតាំងសំខាន់ៗក្នុងរាជធានីភ្នំពេញ ដោយទទួលបានការជឿទុកចិត្តពីអតិថិជន ទៅលើគុណភាពសំណង់ ដែលមានគុណភាពខ្ពស់ មានសោភ័ណភាព និងតម្លៃសមរម្យ៕