• 2019-04-05 03:18:38
  • ចរាចរណ៍

មន្ត្រីអះអាងថា​ចំនួនអ្នកជិះម៉ូតូ​ដួល​លើស្ពានជ្រោយចង្វារទី១​មានចំនួន​ថយចុះ

  • 2019-04-05 03:18:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មន្ទីរសាធារណការ​រាជធានី​ភ្នំពេញ​ឲ្យ​ដឹងថា​ចំនួន​អ្នក​ជិះ​ម៉ូតូ​ដួល​លើ​ស្ពាន​ជ្រោង​ចង្វារទី១​មាន​ការ​ថយ​ចុះ​គិតពី​ថ្ងៃ​បើក​ដំណើរការ​ដំបូង មក​ដល់​ថ្ងៃ​ម្សិល​មិញ។

មន្ទីរ​សរសេរ​លើ​ទំពរហ្វេស​ប៊ុក​របស់​ខ្លួន​នាព្រឹក​នេះ​ថា​កាលពី​ថ្ងៃ​ទី៣ ខែមេសា មានអ្នក​ជិះ​ម៉ូតូដួល​លើ​ស្ពាន​ជ្រោយ​ចង្វា​ទី១​ចំនួន​៥០​ករណី តែ​មក​ដល់ថ្ងៃទី​៤ ខែមេសា មាន​ត្រឹម​ប្រាំបី​ករណី​ប៉ុណ្ណោះ។

មន្ត្រីជំនាញ​ពន្យល់ពី​អត្ថន័យ​គំនូស​សញ្ញា​លើ​ស្ពានជ្រោយ​ចង្វារទី១ ក្រោយឃើញមាន​អ្នក​បើក​បរខ្លះអនុវត្តមិន​ទាន់បាន​ត្រឹម​ត្រូវ​

មន្ទីរសាធារណការ​បាន​អំពាវ​នាវ​ឲ្យ​ប្រ​ជា​ពល​រដ្ឋ​អ្នក​បើក​បរ​គោរព​ច្បាប់ ស្លាកសញ្ញា និង​គំនូស​សញ្ញាចរាចរណ៍​។

គួរ​បញ្ជាក់​ថា​ក្រោយពី​បាន​ដាក់​ឲ្យ​ដំណើរ​ការ​ជា​ផ្លូវ​ការ​ឡើង​វិញ​ស្ពាន​មិត្តភាពកម្ពុជា-ជប៉ុន ឬជ្រោយ​ចង្វារទី១នេះកាលពី​ថ្ងៃទី​៣ ខែមេសា ឆ្នាំ២០១៩​ មាន​អ្នក​ជិះម៉ូតូ​ខ្លះ​មិនទាន់បាន​យល់​អំពី​គំនូស​សញ្ញា​ដែល​មាន​នៅ​លើ​ស្ពាន​នោះ ដែលជា​ហេតុ​នាំឲ្យ​មានការ​ដួល​នៅ​លើ​ស្ពាន៕

អត្ថបទ៖ ទូច សុខា

មតិយោបល់