- 2019-04-09 08:07:59
- ចរាចរណ៍
ក្រសួងកំពុងសិក្សាទុកពេលបីខែឲ្យម្ចាស់រថយន្តដូរឈ្មោះម្ចាស់កម្មសិទ្ធិឲ្យបានត្រឹមត្រូវ
- 2019-04-09 08:07:59
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រសួងកំពុងសិក្សាទុកពេលបីខែឲ្យម្ចាស់រថយន្តដូរឈ្មោះម្ចាស់កម្មសិទ្ធិឲ្យបានត្រឹមត្រូវ
ចន្លោះមិនឃើញ
ក្រសូងសធារណការនិងដឹកជញ្ជូនកំពុងសិក្សាជាមួយក្រសួងសេដ្ឋកិច្ចដើម្បីទុករយៈពេលបីខែឲ្យម្ចាស់យានយន្តដែលមិនទាន់កាត់ឈ្មោះឲ្យកាត់ឈ្មោះឲ្យបានត្រឹមត្រូវ។
ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងជាអនុប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវ ថ្លែងក្នុងកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក ប្រចាំត្រីមាសទី១ ឆ្នាំ២០១៩ នាព្រឹកនេះថាប្រជាពលរដ្ឋមួយចំនួនមិនចង់ប្តូរឈ្មោះឬកាត់ឈ្មោះរថយន្តដែលខ្លួនបានទិញដោយថាតម្លៃកាត់ឈ្មោះដូរកម្មសិទ្ធិគឺ៤ភាគរយ។
ឯកឧត្តមបន្តថាព្រមជាមួយតម្លៃហាក់ថ្លៃបន្តិចនេះក៏មានផលលំបាកមួយចំនួនជាមួយគ្នានេះដែរ។ ត្រង់ចំណុចនេះឯកឧត្តមបញ្ជាក់ថាក្រសួងសាធារណការ កំពុងធ្វើការជាមួយក្រសួងសេដ្ឋកិច្ចដើម្បីតភ្ជាប់ប្រពន្ធពន្ធដារ ជាមួយប្រពន្ធអនឡាញរបស់ក្រសួងសាធារណការដើម្បីឲ្យមានតែមួយកន្លែងនៅពេលដូរកម្មសិទ្ធិ។
ឯកឧត្តមបន្តថា៖ «យើងខ្ញុំកំពុងតែពិភាក្សាដែរទុករយៈពេលប្រហែលជាបីខែសូមឲ្យអ្នកមិនទាន់កាត់ឈ្មោះអញ្ជើញមកកាត់ឈ្មោះហើយយកកម្រៃឲ្យទាប កំពុងពិភាក្សា ឧទាហរណ៍ថា៤ភាគរយចុះ(ពាក់កណ្ដាល) យក២ភាគរយទេ មកកាត់ឈ្មោះឲ្យអស់មក ទុករយៈពេលបីខែ»។
ឯឧត្តមបន្ថែមថា៖ «ក្នុងរយៈពេលនេះយើងខ្ញុំក៏ចង់ឲ្យ ម្ចាស់រថយន្តនេះមកធ្វើបច្ចុប្បន្នភាពទីលំនៅ បើមិនដូច្នេះទេពេលយើងផាកពិន័យរកមិនឃើញទេ...ទុកបីខែនេះក៏ឲ្យពួកគាត់មកដូរយកស្លាកឡានដែលមានQR Code ត្រឹមត្រូវ...បីឬប្រាំមួយខែនេះ សូមបងប្អូនមានស្លាកចាស់មកប្តូរយកស្លាកថ្មីមានQR Code»៕