- 2019-04-10 07:22:10
- ចរាចរណ៍
វីដេអូខ្លីរបស់ថៃល្មមឱ្យអ្នកចូលចិត្តជិះម៉ូតូលើគន្លងអ្នកថ្មើរជើងឈឺក្បាល (វីដេអូ)
- 2019-04-10 07:22:10
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
វីដេអូខ្លីរបស់ថៃល្មមឱ្យអ្នកចូលចិត្តជិះម៉ូតូលើគន្លងអ្នកថ្មើរជើងឈឺក្បាល (វីដេអូ)
ចន្លោះមិនឃើញ
បញ្ហាការបើកបរមិនត្រូវគន្លងផ្លូវតែងកើតមាន ស្ទើរគ្រប់ប្រទេស។ ជាក់ស្ដែងនៅប្រទេសថៃ ព័ត៌មាននៃគ្រោះថ្នាក់ចរាចរណ៍ដែលបណ្ដាលមកពីម៉ូតូជិះខុសគន្លងទៅគន្លងអ្នកថ្មើរជើងក៏កើតមានជាញឹកញាប់ រហូតមានការផលិតវីដេអូខ្លីមួយបង្ហាញពីតថភាពពិត និងអប់រំចំពោះអ្នកចូលចិត្តជិះខុសច្បាប់ មិនចេះអៀនខ្មាស ហើយថែមទាំងរកលេសបកស្រាយពេលគេចាប់បានទៀត។
ទោះបីមានបដាសរសេរច្បាស់ៗ និងមានគូររូបហាមឡាន ឬម៉ូតូជិះពីលើតំបន់សម្រាប់អ្នកថ្មើរជើង ឬមានយុវជន៣នាក់នៅចាំឈរចង្អុលឱ្យមើលបដានោះក៏ដោយ នៅតែមានអ្នកអត់ចិត្តជិះចូលតំបន់នោះដដែល ដែលបង្កជាការពិបាកយ៉ាងខ្លាំងដល់អ្នកដំណើរ។ ដោយមើលឃើញពីភាពឥតអៀនខ្មាស និងការមិនគោរពបដាបម្រាមបែបនេះ យុវជនទាំងបីបានប្រើវិធីធម៌ក្ដៅ ដើម្បីព្រមានដល់អ្នកបើកបរល្មើសគំនូសបែបនេះ ដោយយកនំខេកចាំស្ទាក់អ្នកជិះម៉ូតូដែលចូលគំនូសអ្នកថ្មើរជើង ហើយគប់នំខេកចំកណ្ដាលមុខបុរសនោះតែម្ដង។
បុរសដែលជិះខុសមិនត្រឹមមិនទទួលកំហុស បែរជារកលេសថាមកពីម្ដាយគាត់ឈឺនៅផ្ទះ ទើបត្រូវជិះខុសផ្លូវបែបនេះ ដើម្បីយកម្ហូបទៅឱ្យម្ដាយឈឺខ្លាចមិនទាន់។ ក្រោយពីរកលេសបែបនេះហើយ នៅហ៊ាននិយាយដៀលថា "អ៊ីចឹងតើ ទើបប្រទេសថៃគ្មានអរិយធម៌ មិនអាចរីកចម្រើនទៅមុខបាន ដោយសារតែមានមនុស្សដូចក្រុមយុវជនដែលឈរពាំងផ្លូវគាត់" លុះត្រូវមួយនំខេកទៀត ទើបប្រែសម្ដីមកថា "មកពីមានមនុស្សដូចជាខ្លួនគាត់"។
ចុចអាន៖ អ្នកមិនចេះឆ្អែតឆ្អន់ គួរអានរឿងរបស់ Michael Jackson
ការពិតនរណាក៏ចេះធ្វើខុស ប៉ុន្តែត្រូវចេះទទួលកំហុស ហើយកែប្រែវា មិនមែនព្យាយាមរកលេសមកលុបលាងកំហុសខ្លួន ហើយទម្លាក់កំហុសឱ្យអ្នកដទៃទេ! ប្រទេសមានច្បាប់ អ៊ីចឹងជាពលរដ្ឋត្រូវតែគោរពច្បាប់ បើមិនគោរព ពេលច្បាប់ដាក់ទោស កុំយំឱ្យគេអាណិត។