• 2019-04-12 06:26:55
  • ចរាចរណ៍

ប្រាំ​សន្លឹក​បង្ហាញពី​ការចេញ​ដំណើរទៅស្រុក​កំណើត​​តាម​រថយន្ត​ឈ្នួល​មុនថ្ងៃចូលឆ្នាំ​

  • 2019-04-12 06:26:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រ​ជាពល​រដ្ឋ​កំពុង​ចាកចេញពី​រាជធានីភ្នំពេញ​ទៅតាម​បណ្ដាខេត្ត​បណ្ដើរ​ហើយ​នៅថ្ងៃនេះ​ខណៈ​​ថ្ងៃ​បុណ្យ​ចូល​ឆ្នាំ​ជិតចូល​មក​ដល់​។

ការ​ធ្វើ​ដំណើរ​ទៅកាន់​ស្រុក​កំណើត​ក្នុង​ឱកាស​ចូល​ឆ្នាំ​នេះរាជ​​រដ្ឋាភិបាល​បាន​បញ្ចេញ​រថយន្ត​ក្រុង​១២០គ្រឿង​ដើម្បី​ដឹកជញ្ជូន​ប្រ​ជា​ពល​រដ្ឋ​ទៅ​តាម​បណ្ដាខេត្ត​ដោយមិនគិត​ថ្លៃ។ ទោះ​៉យ៉ាង​ណា​ប្រ​ជា​ពល​រដ្ឋ​មិន​ទាំងអស់គ្នា​ទេ​ដែល​បាន​ទៅទទួលសេវាមួយនេះ ហើយ​បាន​រក​មធ្យោបាយ​រៀងៗខ្លួន។

ជាមួយគ្នានេះដែររថយន្ត​ឈ្នួល​មួយចំនួន​ក៏នៅ​មាន​ដាក់​ផ្ទុក​ឥវ៉ាន់​នឹង​អ្នក​ដំណើរ​ច្រើន​ផង​ដែរ។ រថយន្ត​ខ្លះ​បាន​ដាក់ឥវ៉ាន់​សំពីង​សំពោង បើទោះ​បីជាមាន​ការអំពាវនាវ​ឲ្យ​គិតពីសុវត្ថិភាព​ចរាចរណ៍​ក៏ដោយ៕​

អត្ថបទ៖ ទូច សុខា

មតិយោបល់