• 2019-04-13 03:09:00
  • សេដ្ឋកិច្ច

មក​ស្គាល់​ប្រទេស​ពីរដែល​បង្កើត​ច្បាប់​មិន​ឲ្យ​ប្រារព្ធ​អាពាហ៍ពិពាហ៍​ឡូយឆាយ​ពេក

  • 2019-04-13 03:09:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

១ អ៊ូបេគីស្ថាន

រដ្ឋាភិបាល អ៊ូបេគីស្ថាន បាន​​បង្កើត​ច្បាប់​ដ៏​រឹតត្បិត​មួយ​ដើម្បី​កំណត់​ចំនួន​ភ្ញៀវ ធ្វើ​យ៉ាង​ណា​ឲ្យ​​មង្គល​ការ​តូច ម្ហូប​តិច​កាល​ពី​ដើម​ឆ្នាំ​២០១៨។

​ច្បាប់​ដែល​បាន​ដាក់​ចេញ​​ជា​អាទិ៍៖ កំណត់​ឲ្យ​ម្ចាស់​ដើមការ​ហៅ​ភ្ញៀវ​ច្រើន​បំផុត​ត្រឹម ១៥០ នាក់ មិន​ឲ្យ​ជួល​តារា​ចម្រៀង​ច្រើន ហើយ​និង ​មិន​ឲ្យ​ជួល​ឡាន​កូនកំលោះ​កូន​ក្រមុំ​ព្រោងព្រាត​ជាដើម។ ។

ច្បាប់​ដ៏​ចម្រូងចម្រាស​សម្រាប់​ប្រទេស​​ក្នុង​តំបន់​អាស៊ី​មួយ​នេះ ត្រូវ​បាន​បង្កើត​ឡើង​បន្ទាប់​ពី​​លោក​ប្រធានាធិបតី Shavkat Mirziyoyev បាន​រិះគន់​ការ​ចំណាយ ដែល "មិន​ចេះ​​អៀនខ្មាស" ដើម្បី​ប្រារព្ធ​ពិធី​អាពាហ៍ពិពាហ៍​ដែល​គ្រួសារ​ខ្លះ​ធ្វើ​ហួស​លទ្ធភាព។

ពិធី​មង្គល​ការ​មួយ​ត្រូវ​ចំណាយ​ប្រហែល​ ២០ ០០០ ដុល្លារ (ពីរ​ម៉ឺន​ដុល្លារ) នៅ​ក្នុង​ប្រទេស​​ដែល​​ចំណូល​ប្រចាំខែ​របស់​ប្រជាជន​អ៊ូបេគីស្ថាន ចន្លោះ​ប្រហែល ១០០ ទៅ ៣០០ ដុល្លារ។ នេះ​បើ​យោង​តាម​ BBC។

​​ភ្ញៀវ​មង្គលការ​​ចន្លោះ​ពី​ ៤០០ នាក់​ នៅ​ប្រទេស​អាស៊ី​កណ្ដាល​មួយ​នេះ គឺ​ជា​រឿង​ទូទៅ បើ​ទោះ​ជា​ប្រជាជន ១២,៨% រស់​នៅ​ក្រោម​បន្ទាត់​នៃ​ភាព​ក្រីក្រ​ក៏​ដោយ​ក្តី។ ដោយ​ឡែក ប្រទេស​តាហ្ស៊ីគីស្ថាន ដែល​ជា​អ្នក​ភូមិ​ផង​របង​ចន្លោះ​​ប្រទេស អ៊ូបេគីស្ថាន និង ចិន បាន​បង្កើត​ច្បាប់​កំណត់​ចំនួន​ភ្ញៀវ​ហៅ​ទៅ​ស៊ី​ការ តាំង​ពី​ឆ្នាំ ២០១១ ម្ល៉េះ។

២ សូម៉ាលី

សូម៉ាលី​បាន​រឹត​បន្តឹង​ច្បាប់​​មិន​ឲ្យ​រៀបចំ​ពិធី​មង្គលការ​ស៊ីវិល័យ​ពេក​​នៅ​ក្នុង​ប្រទេស​អាហ្វ្រិក​​មួយ​នេះ​ពី​ឆ្នាំ២០១៧ ដើម្បី​លើក​ទឹកចិត្ត​យុវវ័យ​ឱ្យ​រៀបការ និង បញ្ឈប់​ពួកគេ​ពី​ការ​ធ្វើ​ចំណាក​ស្រុក។

កូនក្រមុំសូម៉ាលីស្លៀកសម្លៀកបំពាក់ខុស​គេក្នុងពិធីមង្គលការ

ការ​រៀបចំ​អាពាហ៍ពិពាហ៍​នៅ​ហាង លែង​ត្រូវ​បាន​អនុញ្ញាត​ត​ទៅ​ទៀត​ហើយ។ ពពែ​ត្រឹម​តែ​៣​ក្បាល​ប៉ុណ្ណោះ ដែល​​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ធ្វើ​ម្ហូប​ទទួល​ភ្ញៀវ។ ​​​​

យោង​តាម BBC ៦០០ ដុល្លារ​​ សម្រាប់​ផ្ទះ​ថ្មី​​របស់​ប្តី​ប្រពន្ធ និង ១៥០ ដុល្លារ​សម្រាប់​ថ្លៃ​ទឹក​ដោះ គឺ​​ជា​​ការ​ចំណាយ​អតិបរមា​ដែល​ច្បាប់​កំណត់។

Mohamud Hayd Osman ប្រជាពលរដ្ឋ​ម្នាក់​របស់​ប្រទេស​សូម៉ាលី​បាន​ប្រាប់ BBC ថា ៦០០ ដុល្លារ គួរ​តែ​គ្រប់គ្រាន់​ដើម្បី​ទិញ​គ្រែ តុ កៅអី​ និង ទូ​ដាក់​សម្ភារៈ។

បច្ចុប្បន្ន វា​ជា​រឿង​ធម្មតា​ ដែល​គ្រួសារ​របស់​កូន​កំលោះ​ត្រូវ​ចំណាយ​ប្រាក់​ប្រហែល ៥,០០០ ដុល្លារ​ក្នុង​ពិធី​មង្គលការ៕

អាន៖ ​៦​កន្លែង ​មាន​សុវត្ថិភាព​បំផុត​ដែល​ទេសចរ​ជា​ស្រ្តី​អាច​ដើរ​តែ​ម្នាក់​ឯង​ដោយ​កក់​ក្តៅ

អាន៖ ចិន​មាន​ផ្តល់​​នារី​ស្រស់ស្អាត​សម្រាប់​ជួល​ធ្វើ​ជា​សង្សារ តម្លៃ​សមរម្យ​បំផុត តែ​មាន​លក្ខខ័ណ្ឌ

ប្រភព៖ BBC ប្រែ​សម្រួល៖ សុខ លាងហ៊ត

មតិយោបល់