- 2019-04-18 03:07:49
- ចរាចរណ៍
ប្រាំថ្ងៃគ្រោះថ្នាក់ចរាចរណ៍ប្រល័យជិវិតមនុស្សអស់ជិត៦០នាក់
- 2019-04-18 03:07:49
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រាំថ្ងៃគ្រោះថ្នាក់ចរាចរណ៍ប្រល័យជិវិតមនុស្សអស់ជិត៦០នាក់
ចន្លោះមិនឃើញ
របាយការណ៍ប្រចាំថ្ងៃរបស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកឲ្យដឹងថាពីថ្ងៃទី១៣ ដល់១៧ ខែមេសា ឆ្នាំ២០១៩ អ្នកស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍មានជិត៦០នាក់ ខណៈអ្នករបួសធ្ងន់ស្រាលមានជាង២០០នាក់។
របាយការណ៍ប្រចាំថ្ងៃរបស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកបានកត់ត្រាគ្រោះថ្នាក់ចរាចរណ៍ប្រចាំថ្ងៃ។ គិតចាំពីថ្ងៃទី១៣ ដល់១៧ ខែមេសា ចំនួនអ្នកស្លាប់សរុបមាន៥៩នាក់ អ្នករបួសធ្ងន់ស្រាលមាន២៣៩នាក់។
គ្រោះថ្នាក់កើតឡើងសរុបចំនួន១៣៤លើក។ ថ្ងៃដែលមានអ្នកស្លាប់ច្រើនជាងគេគឺនៅថ្ងៃទី១៤ មានចំនួន១៧នាក់ នៅថ្ងៃទី១៣ មានចំនួន១៤នាក់ និងនៅថ្ងៃទៅ១៥ មានចំនួន១៣នាក់ ខណៈថ្ងៃផ្សេងទៀតមានអ្នកស្លាប់តិចជាង១០នាក់៕