• 2019-04-23 08:20:00
  • ព័ត៌មាន

សួនផ្កាឈូករ័ត្ន ៤កន្លែងនេះ ត្រូវម៉ាច់សម្រាប់អ្នកចូលចិត្តថតរូបអមទេសភាព

  • 2019-04-23 08:20:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 1

ចន្លោះមិនឃើញ

​បើ​និយាយ​ពី​សួន​ផ្កា​ឈូក​រ័ត្ន​វិញ ពិត​ជា​ទាក់​ទាញ​ណាស់ ​សម្រាប់​នារី​ៗ ​និង​អ្នក​ចូល​ចិត្ត​ថត​រូប​បែប​ទេស​ភាព។ បើ​បាន​ជិះ​កាត់​ហើយ​ដក​ចិត្ត​មិន​រួច ចង់​ថត​លេង​កម្សាន្ត​មិន​ជិន​ណាយ ដោយសារ​តែ​សម្រស់​ផ្កា​ឈូក​រ័ត្ន​ធំ​ៗ​ខ្ពស់​ៗ យ៉ាង​ស្រស់​ស្អាត។

១. ផ្កា​ឈូក​រ័ត្ន​នៅ​ខេត្ត​តា​កែវ

ចម្ការ​ផ្កា​ឈូក​រ័ត្ន​នេះ ​មាន​ទី​តាំង​នៅ​ភូមិ​ត្រពាំង​ស្ការ ​ឃុំ​ត្រពាំង​គ្រញូង ​ស្រុក​ត្រាំ​កក់ ​ខេត្ត​តា​កែវ ​ដែល​មាន​ចម្ងាយ​ប្រមាណ​៩០ ​គី​ឡូ​ម៉ែត្រ​ពី​ភ្នំ​ពេញ​។ មនុស្ស​ក្មេង​ចាស់ ​ប្រុស​ស្រី ​នាំ​គ្នា​មក​កុះ​ករ​ថត​រូប​លេង​នៅ​សួន​នេះ ​យ៉ាង​សប្បាយ​រីករាយ។ ក្រៅ​ពី​នេះ ​ក៏​មាន​ផ្កា​ចម្រុះ​ពណ៌​ផ្សេង​ទៀត​ ​អាច​ថត​រូប​លេង​កម្សាន្ត​ទុក​បង្ហោះ​មិត្ត​ភ័ក្កិ​ក្នុង FB ​នៅ​ទី​នេះ​ក៏​មាន​​តូប​ប្រក់​ស្បូវ​តូច​ៗ​សម្រាប់​លោក​អ្នក​អង្គុយ​លេង​លំ​ហែ​ចិត្ត​ផង​ដែរ។

២. ផ្កា​ឈូក​រ័ត្ន​នៅ​ខេត្ត​ត្បូង​ឃ្មុំ

​​​ដើម្បី​ទៅដល់​ចម្ការ​ផ្កា​ឈូករ័ត្ន លោក​អ្នក​អាច​ធ្វើ​ដំណើរ​ចុះ​ពី​ស្ពាន​គី​ហ្សូ​ណា​ត្រើយ​ខាង​កើត​តាម​ផ្លូវ​បេតុង​ចម្ងាយ​៦​គីឡូម៉ែត្រ ជិត​ដល់​វត្ត​ជី​រោទ៍​បត់​ស្ដាំ​ដៃ​បន្តិច ​នឹង​ទៅ​ដល់​ចម្ការ​ផ្កា​ដ៏​ស្រស់​បំព្រង​នេះ ​ជាមួយ​នឹង​អារម្មណ៍​ស្រស់​ស្រាយ និង​ខ្យល់​បរិសុទ្ធ​ពិតៗ។ ចម្ការ​នេះ​ស្ថិត​នៅ​ក្នុង​ឃុំ​ជី​រោទ៍​ទី​១ ​ស្រុក​ត្បូង​ឃ្មុំ ​ខេត្ត​ត្បូង​ឃ្មុំ ដោយ​ដាំ​លើ​ដី​ទំ​ហំ​ជិត​ ៥​ ហិក​តា។ សួន​ផ្កា​ដ៏​ទាក់​ទាញ​នេះ ​កំ​ពុង​ស្រូប​មនុស្ស​ឲ្យ​ទៅ​ថត​រូប​លេង​កម្សាន្ត​ច្រើន​កុះ​ករ រហូត​អ្នក​រស់​នៅ​តាម​បណ្ដា​ខេត្ត​ឆ្ងាយ​ៗ ​សុខ​ចិត្ត​ជិះ​ឡាន​​រាប់​សិប​គី​ឡូ​ម៉ែត្រ​ទាំង​គ្រួសារ​ មក​ផ្ដិត​​ទិដ្ឋភាព​សួន​ផ្កា​ឈូក​រ័ត្ន​ស្រស់​ស្អាត​មួយ​នេះ។

​​៣​. ផ្កា​ឈូក​រ័ត្ន​នៅ​អង្គរ​បុរី

តំបន់​ទេសចរណ៍​ថ្មី​នេះ ​ស្ថិត​នៅ​ភូមិ​ព្រែក​ផ្ទោល ​ឃុំ​ព្រែក​ផ្ទោល ​ស្រុក​អង្គរ​បុរី ​ខេត្ត​តាកែវ​។ ក្រៅ​​ពី​អាច​ថត​រូប​លេង​​យ៉ាង​សប្បាយ​អម​នឹង​ផ្កា​ឈូក​រ័ត្ន​ធំ​ៗ​ខ្ពស់​ៗ ​លោក​អ្នក​ក៏​អាច​រីក​រាយ​នឹង​ខ្យល់​អាកាស​បរិសុទ្ធ​បែប​ស្រុក​ស្រែ និង​មាន​ខ្ចុះ​អង្គុយ​លេង​មើល​ទេសភាព​ធម្មជាតិ ​យ៉ាង​ស្រស់​បំ​ព្រង​ផង​ដែរ។

៤​. សួន​ផ្កា​​ឈូក​រ័ត្ន​នៅ​ខេត្ត​ប៉ៃ​លិន

​​បើ​ចង់​ទៅ​លេង​សួន​នេះ ​លោក​អ្នក​ធ្វើ​ដំណើរ​មក​ភូមិ​អូរ​រអិល ​ឃុំ​ស្ទឹង​កាច់ ​ស្រុក​ស្ទឹង​ហាវ ​ខេត្ត​ប៉ៃ​លិន ​ចម្ងាយ​ប្រមាណ​១​គី​ឡូ​ម៉ែ​ត្រ​​ពី​ច្រក​ទ្វារ​អន្តជាតិ​ព្រំ​។ ​សួន​នេះ​ដាំ​លើ​ដី​ទំ​ហំ ​១​ហិក​តា ចម្រុះ​ដោយ​ផ្កា​ឈូក​រ័ត្ន​ជា​ជួរៗ ​យ៉ាង​ទាក់​ទាញ​បំ​ផុត​។​​ ​អ្នក​ដំណើរ​ឆ្លង​កាត់​ផ្លូវ​ជាតិ​លេខ​៥៧ ​ពី​ខេត្ត​ប៉ៃ​លិន​ឆ្ពោះ​​ទៅ​​ច្រក​អន្តរជាតិ​ព្រំ ​មិន​ដែល​រំ​លង​ទី​តាំង​ដ៏​គួរ​ឲ្យ​ស្រលាញ់​មួយ​នេះ​បាន​ទេ៕

ចុចអាន៖ ទេសភាពស្អាតបំ់ផុត! ឃើញហើយចង់ទៅថតលេង រមណីយដ្ឋាននៅកៀកបង្កើយរាជធានីភ្នំពេញ

អត្ថបទ៖ លឹម សុនា

មតិយោបល់
អត្ថបទពេញនិយម