• 2019-05-02 03:32:51
  • ព័ត៌មាន

ក្រ​សួងឲ្យ​ផ្អាកផ្សាយ​ស្ប៉តពាណិជ្ជកម្ម​គ្រឿង​ស្រវឹង​នៅ​ថ្ងៃពិធីបុណ្យសាសនាចំនួនពីរជារៀងរាល់​ឆ្នាំ​

  • 2019-05-02 03:32:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រ​សួង​ព័ត៌មាន​បានជូន​ដំណឹង​ដល់​ម្ចាស់​ប្រ​ព័ន្ធ ផ្សព្វ​ផ្សាយ​ទាំងអស់​ឲ្យ​ផ្អាកការ​ផ្សព្វ​ផ្សាយ​ស្ប៉ត​ពាណិជ្ជកម្ម​ផលិត​ផល​គ្រឿ​ស្រវឹង​តាមប្រ​ព័ន្ធ ផ្សព្វ​ផ្សាយ​នៅ​ថ្ងៃ​ប្រារព្ធពិធី​បុណ្យ​វិសាខបូជា និង​មាឃបូជា ជា​រៀង​រាល់​ឆ្នាំ។

ក្នុងសេចក្ដីជូន​ដំណឹង​មួយ​ចុះ​ថ្ងៃទី​៣០ ខែ​មេសា ឆ្នាំ២០១៩ និង​ត្រូវ​បាន​ផ្សព្វ​ផ្សាយ​លើ​វែប​សាយ​ក្រ​សួង​ព័​ត៌មាន​នៅ​ថ្ងៃនេះ បាន​លើក​ឡើងថា​ការធ្វើ​បែបនេះ​ដើម្បី​​លើកស្ទួយ​វិស័យ​ព្រះពុទ្ធសាសនា​ ជា​សាសនា​របស់​រដ្ឋ។

ក្រ​សួង​សរសេរ​ថា៖ «ដើម្បី​លើក​ស្ទួយ​វិស័យ​ព្រះ​ពុទ្ធសាសនា ជា​សាសនា​របស់​រដ្ឋ ដែល​មាន​ប្រ​ជា​ពល​រដ្ឋ​ខ្មែរ​ភាគច្រើន​លើស​លុប​ជាពុទ្ធសាសនិក​ជន...​(សូម​)ម្ចាស់​ប្រ​ព័ន្ធផ្សព្វ​​ផ្សាយ​ទាំង​អស់​ផ្អាក​ការ​ចាក់​ផ្សាយ​ស្ប៉ត​ពាណិជ្ជកម្ម​គ្រឿង​ស្រវឹងនៅ​ថ្ងៃបុណ្យ​វិសាខបូជា និង​មាឃបូជា ជារៀង​រាល់​ឆ្នាំ​»៕

អត្ថបទ៖ ទូច សុខា

មតិយោបល់
អត្ថបទថ្មី