• 2019-06-05 03:30:00
  • សេដ្ឋកិច្ច

ស្មានសួននៅជប៉ុន! តាមពិតផ្កា​ស្មៅ​ពណ៌​ផ្កាឈូក ខេត្ត​បាត់​ដំ​បង រីកស្គុះស្គាយស្អាតខ្លាំងកម្រជួប

  • 2019-06-05 03:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​សួន​ផ្កា​ពណ៌​ផ្កា​ឈូក​យ៉ាង​ធំ​ល្វឹង​​ល្វើយ ​​កំពុង​ឆាប​ចិត្ត​​ភ្ញៀវ​ជាតិ​និង​អន្តរជាតិ​ចង់​ទៅ​លេង​កម្សាន្ត និង​ថត​រូប​លេង យ៉ាង​អន្ទះ​អន្ទែង។ ​មើល​មួយ​ភ្លែត​ លោក​អ្នក​អាច​គិត​ច្រ​លំ​ថា​​​ជា​វាល​សួន​ផ្កា​នៅ​ប្រទេស​ជប៉ុន​មិន​ខាន ប៉ុន្តែ​​តាម​ពិត​វា​​​នៅ​ក្នុង​ប្រទេស​កម្ពុជា ​ក្នុង​ទឹក​ដី​ខេត្ត​បាត់​ដំបង​នោះ​ទេ។​

អ្នក​ដែល​បាន​ឃើញ​ទិដ្ឋភាព​វាល​​ស្មៅ​ពណ៌​​ផ្កា​ឈូក​នេះ​ សុទ្ធ​តែ​ទប់​ចិត្ត​មិន​បាន​ចង់​ទៅ​​ផ្តិត​រូប​ភ្លាម​ៗ​នៅ​ទី​​នោះ ​ជាមួយ​ស្ទីល​ថត​រូប​ដើម្បី​លំហែ​កម្សាន្ត។ ​

បើ​តាម​ការ​ឲ្យ​ដឹង ​វាល​ស្មៅ​ពណ៌​ឆើត​នេះ ដុះ​នៅ​លើ​ដី​ទំនេរ​ចោល​មួយ​កន្លែង​នៅ​តាម​ដង​ផ្លូវ​ទៅ​កាន់​ទឹក​ធ្លាក់​ថ្ម​ដា​ចម្ការ​ធុ​រេន ​ស្រុក​សំឡូត ដោយ​ចូល​តាម​ផ្លូវ​ភ្នំ​ចម្បាំង​ចម្ងាយ​ប្រហែល​២​គីឡូម៉ែត្រ​ខាង​ស្ដាំ​ដៃ។

ទិដ្ឋភាព​ក្នុង​ការ​​ផ្ដិត​បាន​ស្អាត​បំ​​ផុត​សម្រាប់​អ្នក​ចង់​ថត​រូប ​គួរ​ទៅ​ប្រសិន​ជា​នៅ​ពេល​ព្រឹក​ព្រលឹម៕​

Credit រូបថត:So Neang

អត្ថបទ៖ លឹម សុនា

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី