• 2019-06-12 05:00:00
  • សេដ្ឋកិច្ច

តោះ ! មុជទឹកមើលផ្កាថ្មស្អាតៗនៅកោះតាង ឲ្យជក់ចិត្តប្លែកភ្នែកម្តង

  • 2019-06-12 05:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កោះ​តាង​ ជា​កោះ​​ស្អាត​ជាប់​លេខ​៦​​ចំណោម​កោះ​ស្អាត​បំ​ផុត​នៅ​កម្ពុជា ដែល​មាន​ទឹក​ថ្លា​ឆ្លុះ​ដល់​បាត ​​អំណោយ​ផល​ដល់​ការ​មុជ​ទឹក​មើល​ផ្កា​ថ្ម​យ៉ាង​រស់​រវើក។ ជក់​ចិត្ត​ទៀត​នោះ ​​ជីវចម្រុះ​តូច​ធំ​ ត្រី​សមុទ្រ ​រួម​ទាំង​សម្រស់​ផ្កា​ថ្ម​ ​កាន់​តែ​អូស​ទាញ​អារម្មណ៍​អ្នក​មិន​ចង់​ឃ្លាត​ឆ្ងាយ​ពី​កោះ​មាន​ទំ​ហំ ៥១០​ហិក​តា​នេះ​ទេ។

​អ្នក​ធ្លាប់​តែ​ឃើញ​ទិដ្ឋភាព​ពិភព​បាត​សមុទ្រ​នៅ​ក្រៅ​ប្រទេស ​តែ​ពេល​នេះ​ធម្មជាតិ​ស្រស់​ៗ​នៅ​​ជាប់​នឹង​ភ្នែក​អ្នក​តែ​ម្ដង ។ ថ្ម​ប៉​ប្រះ​ទឹក ផ្កា​ថ្ម និង​សត្វ​ជា​ច្រើន​ដែល​រស់​នៅ​ក្រោម​ទឹក រួម​ទាំង​សម្បក​ខ្យង​ធម្មជាតិ​ជា​ច្រើន​ដែល​មាន​ពណ៌​ចម្រុះ​ច្រើន​អនេក ទាំង​នេះ​សុទ្ធ​សឹង​ជា​ភាព​ទាក់​ទាញ​ដ៏​អស្ចារ្យ​ ​​ហើយ​មាន​ទី​តាំង​សម្រាប់​ជ្រមុជ​លេង​ដ៏​ល្បី​ចំនួន​៦​កន្លែង​ ។​

កោះ​តាង​​ស្ថិត​ក្នុង​ខេត្ត​ព្រះ​សី​ហ​នុ ប៉ុន្តែ​វា​មាន​ចម្ងាយ​​ឆ្ងាយ​ជាង​កោះ​ផ្សេង​ៗ​ទៀត ​ដែល​អ្នក​ទេស​ចរ​អាច​កក់​សំបុត្រ​​ទៅ​លេង​​កោះ​នេះ​​បាន​ពី​​កន្លែង​លក់​សំបុត្រ​ម្តុំ​ឆ្នេរ​អូរ​ឈើ​ទាល៕

រូបភាព៖ ទេសចរណ៍-Tourism

​ចុច​អាន៖ ​​ ទៅស្រូបវីតាមីន Sea នៅកោះឋានសួគិ៍ឆ្នេរភ្លោះ ទេសភាពស្អាតកប់នៅរដូវនេះ

អត្ថបទ៖ លឹម សុនា

មតិយោបល់