• 2019-06-13 09:20:30
  • សេដ្ឋកិច្ច

រង្វាន់ធំ រថយន្ត Mazda CX-5 ស៊េរី ២០១៩ ពី ធីផត គម្រប់ខួប ១០ឆ្នំាំ រកឃើញម្ចាស់ហើយ!

  • 2019-06-13 09:20:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ធីផត គម្រប់ខួប 10ឆ្នាំ! ចែកលុយ ចែកឡាន មានបានគ្រប់គ្នា! សរុបច្រើនជាង 350 លានរៀល បន្ទាប់ពីរកឃើញ អ្នកឈ្នះនៅតាមតំបន់និមួយៗ មានដូចជា តំបន់ភ្នំពេញ តំបន់កំពង់ចាម តំបន់បាត់ដំបង កំពត និង ខេត្តសៀមរាប។

មួយទៀត​ ធីផតក៏មកដល់វគ្គផ្ដាច់ព្រ័ត្រ សម្រាប់អតិថិជនទូទាំងប្រទេស ដែលបានរកឃើញអ្នកមានសំណាង សម្រាប់រង្វាន់រថយន្ត Mazda CX-5 ស៊េរីឆ្នាំ 2019 ចំនួន 1 រង្វាន់ និងរង្វាន់ទឹកប្រាក់ 1 លានរៀល 10 រង្វាន់ ក្រោយចាប់រង្វាន់លើឆាកការប្រគំតន្ត្រីសម័យទំនើប MYTV A1 Twist កាលពីថ្ងៃទី 02 ខែមិថុនា ឆ្នាំ 2019 និងបានប្រគល់រង្វាន់ពិតៗ នៅថ្ងៃទី 09 ខែមិថុនា ឆ្នាំ 2019 កន្លងទៅនេះ។ ទស្សនាការផ្សាយបន្តផ្ទាល់ដែលបានថតទុកជាភស្តុតាង៖ ចង់មើល​ការផ្សាយ​ផ្ទាល់​ចុចត្រង់​នេះ

អ្នកសំណាងឈ្នះរង្វាន់ធំរថយន្ត Mazda CX-5 ស៊េរីឆ្នាំ 2019 មានឈ្មោះ សួន បុប្ផា ជាអ្នករស់នៅ ភូមិខែលជ័យ ឃុំអូរស្វាយ ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ អ្នកស្រីនិយាយថា ក្រោយទទួលទូរស័ព្ទពីក្រុមហ៊ុនធីផត តេប្រាប់ថាត្រូវភ្លាម គាត់ស្រែកផ្អើលគេឯង រំភើបឡើងញ័រដៃ និយាយលែងត្រូវ ព្រោះមិននឹកស្មានថាបានឈ្នះយ៉ាងនេះទេ។

ពេលទទួលទូរសព្ទគេប្រាប់ថាឈ្នះ ខ្ញុំអត់ជឿទេ ខ្ញុំបិទទូរសព្ទចោល ហើយឲ្យកូនចូលមើល Facebook ថាពិតអត់ ព្រោះខ្លាចគេតេបោក។ ប៉ុន្តែមានណា! ខ្ញុំកូនមើលពិតជាឃើញឈ្មោះខ្ញុំមែន។ អារម្មណ៍ពេលនោះកាន់តែភ័យរំភើបខ្លាំងឡើង។

អ្នកស្រី សួន បុប្ផា បានបន្តថា សព្វថ្ងៃគាត់ជាអាជីវកលក់ដូរផង ជាអ្នកលក់បាយ និងកាហ្វេពេលព្រឹកផង ដោយប្រើទឹកដោះគោខាប់ធីផត និងទឹកដោះគោស្រស់ធីផតអ៊ិចស្ត្រាធ្វើជាដៃគូ ដើម្បីបង្កើតរសជាតិភេស្ជជះរបស់គាត់ដូចជា កាហ្វេទឹកដោះគោ តែបៃតងជាដើម។ សូមអរគុណធីផត ដែលបានផ្ដល់ទាំងរសជាតិ ធ្វើឲ្យតូបកាហ្វេគាត់មានភ្ញៀវចូលច្រើន ហើយពេលនេះផ្ដល់ទាំងសំណាងរង្វាន់ធំរថយន្ត Mazda CX-5 ស៊េរីឆ្នាំ 2019 ទៀត។ អ្នកស្រី សួន បុប្ផា បញ្ជាក់បន្ថែម។

ជាមួយគ្នានោះដែរ អ្នកតំណាងក្រុមហ៊ុន F&N ប្រចាំប្រទេសកម្ពុជា លោក បូត បានឲ្យដឹងដែរថា៖ សម្រាប់កម្មវិធី “ធីផត គម្រប់ខួប 10ឆ្នាំ ដែលមានវត្តមាននៅលើទីផ្សារកម្ពុជា!" នៅឆ្នាំនេះ បានប្រព្រឹត្តិទៅយ៉ាងរលូន ដោយមានអតិថិជនដាក់សម្បកផលិតផលទាំង ទឹកដោះគោខាប់ធីផត និងទឹកដោះគោស្រស់ធីផតអ៊ិចស្ត្រា ច្រើនហួសពីការស្មាន ។

អ្នកតំណាងខាងលើក្រុមហ៊ុនបានបញ្ជាក់ថា៖ “ឆ្នាំនេះ យើងទទួលបានលទ្ធផលខ្លាំងជាងឆ្នាំណា ណាទាំងអស់។ សម្បកផលិតផល ត្រូវបានផ្ញើពីគ្រប់ខេត្តក្រុងទូទាំងប្រទេសកម្ពុជា។ លទ្ធផលនេះ បានបញ្ជាក់ថា ទឹកដោះគោធីផតកំពុងមានការគាំទ្រច្រើនឡើងជាលំដាប់ពីមួយឆ្នាំ ទៅមួយឆ្នាំ។”

ក្រុមហ៊ុន F&N សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់អតិថិជនទាំងអស់ដែលបានគាំទ្រ ទឹកដោះគោខាប់ធីផត និងទឹកដោះគោស្រស់ធីផតអ៊ិចស្រ្តា។ ក្រុមហ៊ុននឹងបន្តខិតខំស្វែងរកកម្មវិធីល្អៗ ប្រម៉ូសិនពិសេសៗ ជូនដល់អតិថិជនបន្តទៀត។

ធីផត គឺជាផលិតផលដែលមានគុណភាពខ្ពស់ របស់ប្រទេសថៃ ធានាលើគុណភាពល្អ និងតម្លៃសមរម្យ។ ទឹកដោះគោខាប់ធីផតស័ក្តិសមសម្រាប់ភេសជ្ជៈ និងបង្អែមគ្រប់ប្រភេទ ដូចជា កាហ្វេទឹកដោះគោទឹកកក តែបៃតង តែក្រហម ទឹកក្រឡុក រាល់ភេសជ្ជៈឆ្ញាញ់គ្រប់កែវត្រូវតែប្រើ ទឹកដោះគោស្រស់ធីផតអ៊ិចស្ត្រា ចាក់ដាក់ពីលើភេសជ្ជៈគ្រប់ប្រភេទ ដែលជារូបមន្តសម្ញាត់មកពីប្រទេសថៃ ធ្វើឲ្យក្លិនកាន់តែឈ្ងុយ រសជាតិរឹតតែឆ្ងាញ់ អ្នកក៏លក់កាន់តែដាច់។

ព័ត៌មានបន្ថែមសូមទូរស័ព្ទទៅលេខ 099 211 311 ឬហ្វេបុកផេក F&N Cambodia

ខាងក្រោម​នេះ គឺជា​រូបភាព​ក្រុមហ៊ុន ប្រគល់រង្វាន់ដល់​អតិថិជន

អត្ថបទ៖ Sponsor

មតិយោបល់