- 2019-06-14 01:50:27
- ចរាចរណ៍
ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជាបង្ហាញអារម្មណ៍ពិតពេលជិះរថយន្តក្រុងនៅភ្នំពេញ
- 2019-06-14 01:50:27
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជាបង្ហាញអារម្មណ៍ពិតពេលជិះរថយន្តក្រុងនៅភ្នំពេញ
ចន្លោះមិនឃើញ
ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជាឯកឧត្តម ហ៊ីដេហ៊ីសា ហូរីណូអ៊ុជិ បានលើកសរសើរពីការធ្វើដំណើរតាមរថយន្តក្រុងក្នុងរាជធានីភ្នំពេញ និងបានសំណូមពរឲ្យពលរដ្ឋខ្មែរសាកល្បងធ្វើដំណើរតាមរថយន្តក្រុងទាំងអស់គ្នា។
ក្នុងវីដេអូមានរយៈពេលជាងមួយនាទីផ្សព្វផ្សាយលើទំព័រហ្វេសប៊ុកស្ថានទូជប៉ុនប្រចាំកម្ពុជាកាលពីរសៀលម្សិលមិញ ឯកឧត្តម ហ៊ីដេហ៊ីសា ហូរីណូអ៊ុជិបានឈរនៅតាមផ្លូវសាធារណៈផងនោះបានលើកឡើងថារថយន្តក្រុងពណ៌ខៀវរបស់ជប៉ុនបានមកដល់ទីក្រុងភ្នំពេញមួយឆ្នាំហើយ។
ឯកឧត្តមបន្តថារាល់ថ្ងៃឈប់សម្រាក ឯកឧត្តម និងភរិយា ឧស្សាហ៍ធ្វើដំណើរតាមរថយន្តក្រុងសាធារណៈរបស់រដ្ឋនេះ ដោយចំណាយពេលរង់ចាំប្រហែល១០ ទៅ១៥នាទី។
ឯឧត្តមមានប្រសាសន៍បន្តថា៖ «រថយន្តក្រុងមានម៉ាស៊ីនត្រជាក់ ត្រជាក់ស្រួល សុវត្ថិភាពផងដែរ... ពេលជិះម្ដងៗខ្ញុំមានអារម្មណ៍សប្បាយចិត្តដែលបានឃើញប្រជាជនកម្ពុជានិយាយគ្នាលេងក្នុងរថយន្តក្រុងដោយរីករាយ...សូមលោក លោកស្រី សាកល្បងជិះរថយន្តក្រុងទាំងអស់គ្នា៕