• 2019-06-19 06:30:00
  • សេដ្ឋកិច្ច

ទៅលេងកោះកុងក្រៅ មើលសមុទ្រថ្លាឆ្លុះជាប់មេឃ ទុក្ខធំប៉ុនណាក៏រលាយអស់

  • 2019-06-19 06:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចង់​ទៅ​ស្រូប​​ខ្យល់​សមុទ្រ ​ងូត​ទឹក​លេង​បំបាត់​ទុក្ខ​កង្វល់ ទេសចរ​ទាំង​អស់​កុំ​ភ្លេច​មក​កម្សាន្ត​នៅ​ឆ្នេរ​កោះ​កុង​ក្រៅ ​(​ចម្ការ​ដូង​ទី​៣) ​ដែល​ស្ថិត​​នៅ​​ឃុំ​កោះ​កាពិ ​ឃុំ​ជ្រោយ​ប្រស់ ​ស្រុក​កោះ​កុង ​ខេត្ត​កោះ​កុង។ កោះ​មាន​ឆ្នេរ​ខ្សាច់​ស​វែង​អន្លាយ​នេះ ​​មាន​ចម្ងាយ​​ប្រហែល​៤៩​គី​ឡូ​ម៉ែត្រ​​ ​ដោយ​ត្រូវ​ចំណាយ​ពេល​ជាង​២​ម៉ោង ​ពី​ក្រុង​ខេមរ​ភូមិន្ទ​ដើម្បី​ទៅ​ដល់។​

​អ្វី​ដែល​​​ទេសចរ​ជញ្ជក់​មាត់​មិន​ដាច់ ​គឺ​សម្រស់​ស្អាត​គ្មាន​ពីរ​នៃ​​ទឹក​សមុទ្រ​​ថ្លា​ឆ្លុះ​ជាប់​នឹង​មេឃ​ អម​ដោយ​​ទេសភាព​ទាក់​ចិត្ត មិន​អាច​រំលង​ការ​ថត​រូប​ផ្ដិត​យក​អនុស្សាវរីយ៍​បាន​ឡើយ ​។ ​ដើម​ដូង​ត្រឈឹង​ត្រ​ឈៃ ​កាន់​តែ​បន្ថែម​ឲ្យ​កោះ​ដែល​ផុស​នៅ​កណ្ដាល​ផ្ទៃ​មហា​សា​គរ ​ស្រស់​ស្អាត​រក​អ្វី​ផ្ទឹម​បាន។ ក្រៅ​ពី​នេះ ​គេ​ក៏​អាច​មុជ​ទឹក​មើល​​ផ្កា​ថ្ម និង​ជិះ​ម៉ូ​តូ​ទឹក​បាន​យ៉ាង​សប្បាយ​ផង​ដែរ៕​​​

រូបភាព៖ សម្រស់​ខេត្ត​កោះ​កុង Page ​

អត្ថបទ៖ លឹម សុនា

មតិយោបល់