- 2019-06-19 06:56:14
- សេដ្ឋកិច្ច
ប្រាសាក់ផ្ដល់ឱកាសការងារនៅជិតផ្ទះទូទាំង 25 ខេត្ត-រាជធានី
- 2019-06-19 06:56:14
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រាសាក់ផ្ដល់ឱកាសការងារនៅជិតផ្ទះទូទាំង 25 ខេត្ត-រាជធានី
ចន្លោះមិនឃើញ
ប្រាសាក់ ជាគ្រឹះស្ថានហិរញ្ញវត្ថុធំជាងគេនៅកម្ពុជា និងជានិយោជននៃជម្រើស កំពុងជ្រើសរើសបុគ្គលិកសម្រាប់តួនាទីជា «មន្រ្តីឥណទាន» ជាច្រើននាក់សម្រាប់បម្រើការនៅតាមសាខាជិត 200 របស់ប្រាសាក់ទូទាំងព្រះរាជាណាចក្រកម្ពុជា។
លោក ហឿន ហុន្នី នាយកនាយកដ្ឋានបុគ្គលិករបស់ប្រាសាក់បានលើកឡើងថា «ប្រសិនប្អូនៗចង់បម្រើការងារនៅគ្រឹះស្ថានដែលធំជាងគេក្នុងវិស័យហិរញ្ញវត្ថុ មានបទដ្ឋានការងារច្បាស់លាស់ បរិយាកាសការងារល្អ ទទួលបានផលប្រយោជន៍ច្រើន អាចធ្វើការនៅជិតផ្ទះ មានឱកាសអភិវឌ្ឍនិងបង្កើនសមត្ថភាពខ្លួន ព្រមទាំងមានលក្ខខណ្ឌការងារគោរពតាមច្បាប់ការងារនៃព្រះរាជាណាចក្រកម្ពុជា នោះប្អូនៗគប្បីជ្រើសរើសការបម្រើការងារនៅ ប្រាសាក់»។
លោកបន្តថា ប្រាសាក់ មានបុគ្គលិកសរុបជាង 8 000 នាក់ កំពុងបម្រើសេវាហិរញ្ញវត្ថុជូនអតិថិជននៅទូទាំង 25 រាជធានី-ខេត្ត។ សូមចូលរួមជាមួយមហាគ្រួសារប្រាសាក់ នៅថ្ងៃនេះដើម្បីអនាគតដ៏ប្រសើរនិងរីកចម្រើន។
ក្នុងការបម្រើការងារតួនាទីជា មន្រ្តីឥណទាន នៅប្រាសាក់ លោក ហឿន ហុន្នី បញ្ជាក់ថា បុគ្គលិកនឹងទទួលបានអត្ថប្រយោជន៍ជាច្រើន ទាំងផ្នែកហិរញ្ញវត្ថុ និងមិនមែនហិរញ្ញវត្ថុដ៏គួរឱ្យទាក់ទាញ រួមមាន៖
• ប្រាក់បៀវត្សប្រចាំខែសរុបច្រើនជាង 800 ដុល្លារអាមេរិក
• ប្រាក់ឧបត្ថម្ភតួនាទីរហូតដល់ 30 ដុល្លារអាមេរិក
• ប្រាក់រង្វាន់លើកទឹកចិត្តប្រចាំឆ្នាំរហូតដល់ 4 ខែ
• ប្រាក់ឧបត្ថម្ភបុណ្យចូលឆ្នាំខ្មែរចំនួន 1 ខែ បុណ្យភ្ជុំបិណ្ឌចំនួន 1 ខែ
• ថ្លៃប្រេងឥន្ធនៈនិងថ្លៃឈ្នួលម៉ូតូ 60 ដុល្លារអាមេរិក ក្នុង 1 ខែ
• ទទួលបានកម្ចីទិញម៉ូតូ និងកម្ចីបុគ្គលិកក្នុងអត្រាការប្រាក់ទាប
• ទទួលបានប្រាក់បំណាច់អតីតភាពការងារស្មើនឹងប្រាក់ឈ្នួលនិងប្រាក់បន្ទាប់បន្សំជាមធ្យមចំនួន 15 ថ្ងៃក្នុង 1 ឆ្នាំ
• ទទួលបានឯកសណ្ឋាន ទូរស័ព្ទ និងកាតទូរស័ព្ទ
• ធានារ៉ាប់រងសុខភាព
• ធានារ៉ាប់រងលើការសម្រាកនៅមន្ទីរពេទ្យ
• ធានារ៉ាប់គ្រោះថ្នាក់ផ្ទាល់ខ្លួន
• កន្លែងស្នាក់នៅ
• ឈប់សម្រាកប្រចាំឆ្នាំរហូតដល់ 21 ថ្ងៃ
• ឈប់សម្រាករៀបអាពាហ៍ពិពាហ៍ចំនួន 5 ថ្ងៃ
• ឈប់សម្រាកពេលភរិយាសម្រាលកូនចំនួន 3 ថ្ងៃ
• ឈប់សម្រាកពេលមានធុរៈក្នុងគ្រួសារ
• ឈប់សម្រាកព្យាបាលជំងឺ
• មិនធ្វើការនៅថ្ងៃឈប់សម្រាក និងថ្ងៃសៅរ៍-អាទិត្យ
លោក ហុន្នី បានបន្ថែមថា ក្រៅពីអត្ថប្រយោជន៍ជាច្រើនដែលបានលើកឡើងខាងលើ ប្រាសាក់ជានិយោជន នៃជម្រើស អាស្រ័យហេតុនេះ សូមបេក្ខជនដែលមានចំណាប់អារម្មណ៍ផ្ញើប្រវត្តិរូបសង្ខេប (CV) តាមរយៈអ៊ីម៉ែល recruitment@prasac.com.kh ឬដាក់ពាក្យនៅសាខាប្រាសាក់ដែលនៅជិតលោកអ្នកបំផុត ដើម្បីទទួលបានឱកាស ការងារដ៏ល្អនេះ។
សម្រាប់ព័ត៌មានបន្ថែម ចូលទៅកាន់៖
ឬទាក់ទងមកទូរស័ព្ទលេខ 086 363 889 ឬ 086 487 597