- 2019-06-19 09:10:56
- សេដ្ឋកិច្ច
រមណីយដ្ឋានទន្លេបាទី ត្រូវបានស្នើឱ្យកែលំអឡើងវិញ ក្រោយចំនួនទេសចរធ្លាក់ចុះ
- 2019-06-19 09:10:56
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រមណីយដ្ឋានទន្លេបាទី ត្រូវបានស្នើឱ្យកែលំអឡើងវិញ ក្រោយចំនួនទេសចរធ្លាក់ចុះ
ចន្លោះមិនឃើញ
សហគមន៍ទេសចរ ទន្លេបាទី ត្រូវបានអាជ្ញាធរខេត្តស្នើឱ្យមានការរៀបចំកែលំអសោភ័ណភាពឡើងវិញ បន្ទាប់ពីចំនួនភ្ញៀវទេសចរជាតិ និងអន្តរជាតិបានធ្លាក់ចុះ។
លោកស្រី គា សុភូ អភិបាលរងខេត្តតាកែវ ក្នុងកិច្ចប្រជុំជាមួយនឹងសហគមន៍កាលពីពេលថ្មិៗនេះ បានជំរុញឱ្យសហគមន៍ ទេសចរណ៍ទន្លេបាទីសហការគ្នារៀបចំរមណីយដ្ឋានវប្បធម៌ ប្រវត្តិសាស្ត្រ មួយនេះឱ្យមានសោភ័ណភាព ស្រស់បំព្រង និងមានអនាម័យ ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ មកលេង កម្សាន្តបានកាន់តែច្រើនថែមទៀត។
លោកស្រីអភិបាលរងខេត្តតាកែវ បានមានប្រសាសន៍បន្តថា កន្លងមករមណីយដ្ឋាន ទន្លេបាទី មានការថយចុះចំនួនភ្ញៀវទេសចរណ៍ជាតិ និងអន្តជាតិ ដែលមកលេងកម្សាន្ត។ ដូច្នេះដើម្បីឱ្យមានការកើនឡើងនូវចំនួនភ្ញៀវទេសចរណ៍ សហគមន៍ត្រូវតែធ្វើការរៀបចំកែលំអសោភណភាព អនាម័យ និងមានសណ្ដាប់ធ្នាប់ ជាពិសេសផ្នែកចំណីអាហារត្រូវតែមានអនាម័យ និងមានតម្លៃសមរម្យដើម្បីកុំ ឱ្យមានការរិះគន់ ពីសំណាក់ភ្ញៀវទេសចរណ៍ជាតិ និងអន្តជាតិ ដែលមកលេងកម្សាន្តនៅទីនោះ។
លោកស្រី គា សុភូ អភិបាលរងខេត្តតាកែវ បានមានប្រសាសន៍បន្តទៀតថា ទន្ទឹមនឹងការរៀប ចំសោភ័ណភាព អនាម័យចំណីអាហារ ក៏ត្រូវរៀបចំផ្នែកសុខសុវត្ថិភាពជូនភ្ញៀវទេសចរណ៍ ដែលមកលេងកម្សាន្ត ដោយធ្វើការសហការគ្នាជាមួយអាជ្ញាធរមូលដ្ឋាន រក្សាឱ្យបាននូវ សុខសុវត្ថិភាព ជូនភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ ដោយកុំឲ្យមានបញ្ហាអសន្តិសុខកើតឡើងឱ្យសោះ ហើយ ម្យ៉ាងទៀត សហគមន៍ទេសចរណ៍ទន្លេបាទី ត្រូវតែសហការគ្នា ធ្វើយ៉ាងណារៀបចំរមណីយដ្ឋាន មួយនេះ ឱ្យមានសោភ័ណភាពស្រស់បំព្រង និងក្លាយជារមណីយដ្ឋាន សក្ដានុពលរបស់ ខេត្តក្នុងការចូលរួម ប្រលងប្រណាំងទីក្រុងស្អាត រមណីយដ្ឋាន ស្អាតបានផងដែរ។
ទាក់ទងនឹងបញ្ហានេះ លោក ជិន បូរិន្ទ អគ្គលេខាធិការសហគមន៍ទេសចរណ៍ទន្លេបាទីបានឱ្យដឹងថា ចំណូលរបស់សហគមន៍ទេសចរណ៍ទន្លេបាទីមានតិចតួចពោល គឺបានមកពីភ្ញៀវទេសចរណ៍ បរទេសក្នុងម្នាក់ៗបង់វិភាគទាន១ដុល្លារ និងរថយន្តពី ៣ពាន់រៀល ទៅ ៥ពាន់រៀល ក្នុងមួយគ្រឿង ដោយឡែកភ្ញៀវទេសចរណ៍ជាតិ និងម៉ូតូមិនតម្រូវឲ្យបង់ប្រាក់នោះទេ។ ឯកាចំណាយលើការដាំដើមឈើ និងសម្អាតអនាម័យ បរិស្ថាន ជាដើមនោះត្រូវចំណាយច្រើន។ ដូច្នេះលោកអំពាវនាវឲ្យរាជរដ្ឋាភិបាល ក៏ដូចជាអង្គការមិនមែន រដ្ឋាភិបាល ជួយគៀងគររកដៃគូមកជួយសហគមន៍ ទេសចរណ៍ទន្លេបាទីឲ្យដំណើរការដោយភាព រលូនតាមរយៈការផ្ដល់ថវិការទ្រទ្រង់សហគមន៍ទេសចរណ៍ទន្លេបាទី៕