- 2019-06-25 08:50:39
- ចរាចរណ៍
រដ្ឋមន្ត្រីក្រសួងសាធារណការ៖ ខ្ញុំត្រូវការពាក់អាវថ្មីមិនមែនអាវថ្មីមានប៉ះមុខប៉ះក្រោយទេ
- 2019-06-25 08:50:39
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រដ្ឋមន្ត្រីក្រសួងសាធារណការ៖ ខ្ញុំត្រូវការពាក់អាវថ្មីមិនមែនអាវថ្មីមានប៉ះមុខប៉ះក្រោយទេ
ចន្លោះមិនឃើញ
រដ្ឋមន្ត្រីក្រសួងសាធារណការថ្លែងថាក្រុមហ៊ុនទទួលខុសត្រូវលើការសាងសង់ផ្លូវជាតិលេខ២ និង២២ ត្រូវធ្វើការឲ្យបានដិតដល់ បើគ្មានគុណភាពក្រសួងមិនទទួលនោះទេ។
ឯកឧត្តមរដ្ឋមន្ត្រីក្រសួងសាធារណការ ស៊ុន ចាន់ថុល ថ្លែងបែបប្រៀបធៀបថាលោកត្រូវការពាក់ អាវថ្មី៩ឆ្នាំ មិនមែនអាវថ្មីមានបំណះនោះទេ។ ការថ្លែងបែបនេះធ្វើឡើងក្នុងពិធីចុះហត្ថលេខាកិច្ចសន្យាសាងសង់គម្រោងធ្វើឲ្យប្រសើរឡើងផ្លូវជាតិលេខ២ និង២២ នារសៀលនេះ។
ឯកឧត្តមមានប្រសាសន៍ថា៖ «[...] ខ្ញុំអត់ចង់បានអាវប៉ះមុខប៉ះក្រោយទេ ខ្ញុំចង់បានអាវថ្មី ហើយខ្ញុំចង់ពាក់អាវថ្មីបានប្រាំបួនឆ្នាំ Acបានប្រាំបួនឆ្នាំ...កុំប៉ះអាវខ្ញុំ មិនទាន់ពាក់បានមួយឆ្នាំផងប៉ះអាវខ្ញុំ ប៉ះមុខ ប៉ះក្រោយ ខ្ញុំសុំៗថាអ៊ីចឹង បញ្ជាក់គ្នាអ៊ីចឹង»។
គម្រោងនេះស្ថិតនៅក្រោមគម្រោងឥណទានសប្បទានពីធនាគារមួយរបស់កូរ៉េនៃមូលនិធិសហប្រតិបត្តិការអភិវឌ្ឍសេដ្ឋកិច្ច(EDCF)។
គួរបញ្ជាក់ថាគម្រោងធ្វើឲ្យប្រសើរឡើងផ្លូវជាតិលេខ២ និង២២នេះត្រូវចំណាយថវិកាសាងសង់ជាង៤៥លានដុល្លារ ដោយមិនទាន់គិតពីថវិកាបម្រុង និងត្រូវចំណាយពេលសាងសង់ចំនួន៣០ខែ ហើយអាចបើកការដ្ឋាននៅចុងឆ្នាំនេះ៕