• 2019-07-04 07:08:43
  • សេដ្ឋកិច្ច

ប្រាសាក់ ដាក់ឱ្យដំណើរការសេវាធនាគារចល័តជំនាន់ថ្ មីដែលមានលក្ខណៈពិសេសជាងមុន

  • 2019-07-04 07:08:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រាសាក់ ដែលជាគ្រឹះស្ថានហិរញ្ញវត្ថុធំជាងគេនៅកម្ពុជា និងឈានមុខគេផ្នែកបច្ចេកវិទ្យាហិរញ្ញវត្ថុ (FinTech) បានធ្វើទំនើបកម្ម និងបានដាក់ឱ្យទាញយកកម្មវិធី (Download App) សេវាធនាគារចល័ត ដែលមានមុខងារកាន់តែពិសេស ផ្ដល់ភាពងាយស្រួល ទំនើប និងមានរូបរាងកាន់តែស្រស់ស្អាត សម្រាប់ឱ្យអតិថិជនអាចធ្វើប្រតិបត្តិការធនាគារបានដោយខ្លួនឯង គ្រប់ពេលវេលា គ្រប់ទីកន្លែង។

លោក សាយ សូនី នាយកប្រតិបត្តិរបស់ប្រាសាក់ បានមានប្រសាសន៍ថា កម្មវិធីសេវាធនាគារចល័តជំនាន់ថ្មីនេះ មានរូបរាងថ្មីស្រស់ស្អាត មុខងារកាន់តែច្រើន ងាយស្រួលប្រើប្រាស់ជាងមុន សុវត្ថិភាពខ្ពស់ និងកាន់តែទំនើប។ អតិថិជនអាចចូលទៅកាន់សេវាធនាគារចល័តតាមទូរស័ព្ទតាមរយៈការស្កេនមុខរបស់អ្នកប្រើប្រាស់ (Face ID) ឬ ស្កេនក្រយៅដៃ សម្រាប់ទូរស័ព្ទដែលអាចធ្វើការស្កេនមុខ ឬ ក្រយៅដៃរបស់អ្នកប្រើប្រាស់បាន។

ជាមួយសេវាធនាគារចល័តប្រាសាក់ លោកអ្នកអាចបង់ថ្លៃទឹក ថ្លៃភ្លើង ផ្ទេរប្រាក់ទៅកាន់ដៃគូជំនួញ ឬ មនុស្សជាទីស្រឡាញ់ ផ្ទេរប្រាក់តាមលេខសម្ងាត់ ឬ ផ្ទេរប្រាក់ទៅកាន់អ្នកដែលគ្មានគណនី ទិញកាតទូរស័ព្ទ ពិនិត្យមើលសមតុល្យគណនី របាយការណ៍គណនី និងសេវាជាច្រើនទៀត ដោយមិនគិតកម្រៃសេវា។

លោក សូនី បន្តទៀតថា នេះគឺជាការប្ដេជ្ញាចិត្តពីប្រាសាក់ដើម្បីផ្តល់ជូននូវបទពិសោធន៍ដ៏ល្អឥតខ្ចោះដល់អតិថិជនក្នុងការធ្វើប្រតិបត្តិការធនាគារផ្សេងៗបានគ្រប់ពេលវេលា គ្រប់ទីកន្លែង ប្រកបដោយភាពងាយស្រួល សុវត្ថិភាព និងលឿនរហ័ស។ អតិថិជនអាចទាញយកកម្មវិធីនេះ ចេញពី Apple's App Store: សម្រាប់ App Store និង អ្នកប្រើប្រាស់ Adroid ដោយ​ Download បានដោយឥតគិតថ្លៃ ឬ ចូលទៅប្រើសេវាធនាគារចល័តតាមកុំព្យូទ័រតាម https://ibanking.prasac.com.kh/

សូមបើកគណនីសន្សំនៅប្រាសាក់នៅថ្ងៃនេះ ដើម្បីរីករាយក្នុងការធ្វើប្រតិបត្តិការធនាគារតាមសេវាធនាគារចល័តប្រាសាក់ ដោយឥតគិតកម្រៃសេវា និងទទួលបានអត្រាការប្រាក់ខ្ពស់។

ព័ត៌មានបន្ថែម សូមទាក់ទងមកទូរស័ព្ទលេខ

  • 086 999 911
  • 023 999 911
  • 0969 999 911

ប្រិយមិត្ត​ក៏​អាច​ទៅ​កាន់​សាខាប្រាសាក់ ដែលនៅជិតលោកអ្នក ឬ ចូលទៅកាន់ www.prasac.com.kh ដើម្បី​ទទួល​បាន​ព័ត៌មាន​លម្អិត​បន្ថែម៕

អត្ថបទ៖ ប៊ិន ប៊ុណ្ណា

មតិយោបល់