• 2019-07-09 03:37:31
  • ចរាចរណ៍

ថ្ងៃធ្វើការរវល់​ពិបាក​យករថយន្ត​ទៅ​ឆៀក ឥឡូវ​នេះ​ថែមថ្ងៃ និង​ម៉ោងផ្ដល់សេវា​ហើយ​

  • 2019-07-09 03:37:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មណ្ឌលត្រួត​ពិនិត្យលក្ខណៈ​​បច្ចេកទេស​យានយន្ត​ឲ្យ​ដឹងថាមណ្ឌល​ត្រួត​ពិនិត្យ​បច្ចេកទេស​ចំនួន​បួន​នឹង​បន្ថែម​ម៉ោង​ផ្ដល់​សេវាត្រួត​ពិនិត្យ​បច្ចេក​ទេសយានយន្ត​ពីថ្ងៃចន្ទ ដល់ថ្ងៃ​អាទិត្យ ចាប់ពី​ម៉ោង​៨ព្រឹក​ដល់​ម៉ោង​១០​យប់។

(រូបភាព៖ ហ្វេស​ប៊ុក​មណ្ឌលត្រួត​ពិនិត្យលក្ខណៈ​​បច្ចេកទេស​យានយន្ត)

​​មណ្ឌល​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេក​ទេសយានយន្តសរសេរ​លើបណ្ដាញ​សង្គម​របស់​ខ្លួន​នាព្រឹក​នេះ​ថា​​មណ្ឌល​ក្នុង​រាជធានី​ភ្នំពេញ​ចំនួន​បួន​កន្លែង​រួមមានទីតាំងនៅ​ក្នុងអគ្គនាយកដ្ឋាន​ដឹកជញ្ជូន (ឬស្សីកែវ) ចំការដូង បឹងស្នោ និង​ផ្លូវជាតិលេខ៦ នឹង​បន្ថែម​ម៉ោង​ផ្តល់​សេវា​ពីថ្ងៃចន្ទ​ ​ដល់ថ្ងៃអាទិត្យ ចាប់ពី​ម៉ោង៨ព្រឹក ​រហូតដល់​ម៉ោង១០យប់។

ប្រភពខាង​លើ​ឲ្យ​ដឹងដែរថា​នៅ​កំពង់ផែ​ស្វយ័ត​ក្រុង​ភ្នំពេញ​ក៏មាន​រថ​យន្តឆៀក​ចល័ត​ចំនួន​ពីរគ្រឿង​ដាក់​សម្រាប់​បម្រើ​សេវា​នេះ និង​ម៉ោង​ពេល​ដូច​គ្នា​ផង​ដែរ៕

អត្ថបទ៖ ទូច សុខា

មតិយោបល់