- 2019-07-19 00:00:00
- ចរាចរណ៍
មិនចង់ខាតពេលអត់អំពើ មកដឹង ៥ ចំណុច ជួយអ្នកកុំឲ្យខកជើងយន្តហោះ
- 2019-07-19 00:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មិនចង់ខាតពេលអត់អំពើ មកដឹង ៥ ចំណុច ជួយអ្នកកុំឲ្យខកជើងយន្តហោះ
ចន្លោះមិនឃើញ
ការធ្វើដំណើរតាមយន្តហោះ បែងចែកជាច្រើនដំណាក់កាល និងត្រូវចំណាយពេលជាច្រើនទៅតាមដំណាក់កាលនីមួយៗ ដែលជាហេតុធ្វើឱ្យអ្នកដំណើរមួយចំនួនអាចនឹងខកជើងយន្តហោះ ដូច្នេះហើយអ្នកដំណើរគ្រប់រូបត្រូវត្រៀមខ្លួនឲ្យរួចជាស្រេច បើមិនចង់ឲ្យយន្តហោះចេញចោល។ ខាងក្រោមនេះ ជាវិធីសាស្ត្រមួយចំនួន ដើម្បីកុំឲ្យខកជើងយន្តហោះ៖
១. ពិនិត្យមើលរបស់របរឡើងវិញ
ប្រាកដណាស់ ពេលធ្វើដំណើរតាមយន្តហោះ រឿងសំខាន់បំផុតនោះ គឺត្រូវពិនិត្យមើលរបស់របរឡើងវិញ ដើម្បីកុំឲ្យមានបញ្ហាពេលរៀបចេញដំណើរ ជាពិសេសគឺសំបុត្រយន្តហោះ និងលិខិតឆ្លងដែន ព្រោះថាបើអ្នកភ្លេចរបស់អ្វីមួយនោះ អ្នកប្រាកដជាមានអារម្មណ៍មិនស្ងប់ទេ ហើយចង់ត្រលប់មកយករបស់នោះនៅផ្ទះវិញ។ ដូច្នេះត្រូវធ្វើឲ្យប្រាកដថា អ្នកមានវត្ថុផ្សេងៗនៅក្នុងវ៉ាលីស មុនពេលចេញដំណើរ។
២. បញ្ជាក់ម៉ោងចេញដំណើរឲ្យបានច្បាស់លាស់ជាមួយក្រុមហ៊ុន
ទូរសព្ទទៅសួរបញ្ជាក់ជាមួយក្រុមហ៊ុនជើងហោះហើររបស់អ្នក ឬក៏ឆែកតាមអនឡាញ ដើម្បីឲ្យប្រាកដប្រជាពីពេលវេលាហោះហើរ ក្នុងរយះពេល ៤ ទៅ ៥ ម៉ោងមុនពេលហោះហើរ ឬក៏មុនមួយយប់។ កុំភ្លេចឆែកពីអាកាសធាតុទាំងទីតាំងក្នុងស្រុក និងគោលដៅដែលអ្នកទៅដល់ ពីព្រោះថា បើសិនជាមាន ខ្យល់ព្យុះ អ័ព្ទ ព្យុះព្រិល និងអាកាសធាតុជាក់ផ្សេងៗ ជើងហោះហើររបស់អ្នក អាចនឹងពន្យារពេល ឬលុបចោលតែម្ដង។
៣. រកមធ្យោបាយធ្វើដំណើរដែលងាយស្រួល
ត្រូវស្វែងរកមធ្យោបាយធ្វើដំណើរមួយ ដែលអ្នកគិតថា វាងាយស្រួល ហើយលឿនជាងមធ្យោបាយផ្សេងៗទៀត ពីព្រោះជួនកាលផ្លូវទៅព្រលានយន្តហោះអាចស្ទះណែនតាន់តាប់ ជាពិសេសនៅពេលល្ងាច និងពេលព្រឹក។
ដើម្បីជៀសវាងបញ្ហាទាំងនេះ អ្នកត្រូវរកផ្លូវវាងណា ដែលមិនស្ទះ ដោយមើលតាម Google map ឬក៏អាចហៅ Pass app ជិះ ព្រោះថា វាជាកម្មវិធីហៅ Taxi ជិះតាមអនឡាញ ដោយបើកបរតាម Google map អ៊ីចឹងអ្នកអាចប្រាប់អ្នកបើកបរ ឲ្យបើកតាមផែនទី Google map ដើម្បីជៀសវាងពីផ្លូវស្ទះ។ ចុចទីនោះដើម្បីដោនឡូត PassApp ។
៤. ទៅឲ្យដល់ព្រលានយន្តហោះ ៣ ម៉ោងមុនពេលចេញដំណើរ
ជាទូទៅការធ្វើដំណើរតាមយន្តហោះ មិនដូចការធ្វើដំណើរតាមមធ្យោបាយផ្សេងៗទៀតនោះទេ ព្រោះអ្នកត្រូវទៅឲ្យដល់ព្រលានយន្តហោះ ៣ ម៉ោងមុនពេលចេញដំណើរ ដោយត្រូវតម្រងជួរដើម្បី Check in ថ្លឹងឥវ៉ាន់ ហើយក៏ត្រូវដកពន្ធផងដែរ។ ពេលថ្លឹងឥវ៉ាន់ ត្រូវចំណាយពេលច្រើនព្រោះថា បើសិនជានរណាម្នាក់មានឥវ៉ាន់លើស ឬក៏យករបស់ហាមឃាត់ទៅជាមួយ នឹងត្រូវធ្វើការសាររើឡើងវិញ ធ្វើឲ្យអ្នកដទៃទៀតខាតពេលជាមួយដែរ។
៥. អានតារាងព័ត៌មានចេញដំណើរ
ក្រៅពីវិធី ៤ យ៉ាង ដែលបានរៀបរាប់ខាងលើនេះ រឿងសំខាន់មួយទៀត ដែលអ្នកដំណើរគ្រប់រូបមិនអាចភ្លេចបាននោះគឺ មើលតារាងព័ត៌មានចេញដំណើរ។ តារាងព័ត៌មានចេញដំណើរបែងចែកចេញជា ៦ ផ្នែកផ្សេងៗគ្នា ដោយផ្នែកទី ១ បង្ហាញពីឈ្មោះក្រុមហ៊ុនអាកាសចរណ៍ ផ្នែកទី ២ លេខជើងហោះហើរ ផ្នែកទី ៣ ទាក់ទងនឹងគោលដៅចេញដំណើររបស់អតិថិជន ផ្នែកទី ៤ ម៉ោងចេញដំណើរ ផ្នែកទី ៥ លេខតុ check in និងទី ៦ ជាកំណត់ចំណាំផ្សេងៗ ដែលទាក់ទងនឹង ការ Check in ការឡើងយន្តហោះ ការបិទទ្វាយន្តហោះ ការចេញដំណើរ ការផ្លាស់ប្ដូរម៉ោងហោះហើរ ឬការលុបចោលជើងហោះហើរ៕