- 2019-07-17 09:36:26
- ចរាចរណ៍
សម្តេច ស ខេង ដាក់វិធានការឲ្យសមត្ថកិច្ចឃាត់អ្នកជិះម៉ូតូគ្មានមួកសុវត្ថិភាពមិនឲ្យទៅមុខ
- 2019-07-17 09:36:26
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សម្តេច ស ខេង ដាក់វិធានការឲ្យសមត្ថកិច្ចឃាត់អ្នកជិះម៉ូតូគ្មានមួកសុវត្ថិភាពមិនឲ្យទៅមុខ
ចន្លោះមិនឃើញ
សម្ដេចក្រឡាហោម ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃនៅថ្ងៃនេះដាក់ចេញនូវវិធានការចាប់ឃាត់អ្នកជិះម៉ូតូគ្មានមួកសុវត្ថិភាពមិនឲ្យបន្តដំណើរទៅមុខបើមិនរកមួកសុវត្ថិភាពមកពាក់ដើម្បីធ្វើដំណើរ។
ក្នុងពិធីបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកឆមាសទី១ឆ្នាំ២០១៩ នារសៀលនេះ សម្តេច ថ្លែងថាវិធានការនេះនឹងត្រូវអនុវត្តមួយខែសិនទាំងនៅរាជធានីភ្នំពេញ និងតាមបណ្ដាខេត្ត។
សម្រាប់វិធានការនេះ សម្តេចថាអ្នកជិះម៉ូតូដែលគ្មានមួកនឹងត្រូវសមត្ថកិច្ចឃាត់ទុកមិនឲ្យធ្វើដំណើរទៅមុខនោះទេ ដរាបណារកមួកសុវត្ថិភាពមកពាក់ឲ្យបានត្រឹមត្រូវទើបអនុញ្ញាតឲ្យចេញដំណើរបន្ត។
សម្តេចមានប្រសាសន៍ថា៖ «នេះមិនមែនជាវិធានការព្រៃផ្សៃទេ តែជាវិធានការទន់ភ្លន់ ម៉ឺងម៉ាត់ដើម្បីអាយុជីវិតពួកគាត់...ពលរដ្ឋខ្លះខ្លាចប៉ូលិសជាងច្បាប់ ធ្វើរឿងនេះមួយខែ បន្ទាប់មកចាំផាកពិន័យតាមច្បាប់ដែលមានជាធរមាន...ស្រួលធ្វើ មិនពិបាកទេ»៕