/5d353e51a8d0e_1563770400_medium.jpg)
- 2019-07-22 04:59:27
- សេដ្ឋកិច្ច
ឡូយណាស់! ២ថ្ងៃនៅពិព័រណ៍អាជីវកម្មខ្នាតតូច និងមធ្យម សប្បាយហើយ បានកាដូទៀត
- 2019-07-22 04:59:27
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឡូយណាស់! ២ថ្ងៃនៅពិព័រណ៍អាជីវកម្មខ្នាតតូច និងមធ្យម សប្បាយហើយ បានកាដូទៀត
ចន្លោះមិនឃើញ
សម្រាប់អ្នកបានចូលរួមទស្សនាការដាក់បង្ហាញអាជីវកម្មខ្នាតតូច និងមធ្យមកាលពីសប្តាហ៍មុននេះពិតជាអស្ចារ្យ។ ពិព័រណ៍នេះបានធ្វើឡើងរយៈពេលពីរថ្ងៃពេញគឺទី ២០ និង ២១ ចាប់ពីម៉ោង ១០ ព្រឹកដល់ម៉ោង ៩ យប់នៅសាលផ្សារទំនើបអ៊ីអនម៉លសែនសុខ(Aeon Mall Sen Sok City)។
កម្មវិធីនេះធ្វើឡើងជារៀងរាល់ឆ្នាំដោយមានការដាក់បង្ហាញផលិតផលនិងសេវាកម្មពីក្រុមហ៊ុនអាជីវកម្មជាច្រើនប្រភេទ។ អ្វីដែលគួរអោយភ្ញាក់ផ្អើលនោះគឺការចូលរួមដោយសេរីដោយបានទស្សនានៅតាមស្តង់នីមួយៗហើយក៏បានមានឱកាសភ្លក់អាហារ ភេសជ្ជៈ កាដូ ការលេងហ្គេមងាយៗជាដើម។
កាន់តែពិសេសជាងនេះទៅទៀតគឺការធ្វើបទបង្ហាញពីសំណាក់វាគ្មិនទាំង ១៦ រូបមកពីវិស័យផ្សេងៗគ្នាដែលបានទាក់ទាញសម្រាប់អ្នកដែលមានគំនិតចង់បង្កើតអាជីវកម្មក៏ជាទទួលបានការចែករំលែកបទពិសោធន៍របស់វាគ្មិននៅលើវេទិកា។
កញ្ញា អ៊ុក លក្ខិណា ជាអ្នកចូលរួមពិព័របាននិយាយថា៖ «កម្មវិធីនេះពិតជាល្អសម្រាប់អ្នកដែលចង់បង្កើតអាជីវកម្មហើយក៏អាចទទួលបានចំណេះដឹងថ្មីៗពីវិស័យផ្សេងៗ។ ម្យា៉ងវិញទៀតញុមមកចូលរួមនេះជាលើកទីមួយទទួលបានកាដូច្រើនគួរសមតាមស្តង់មួយមួយ។»
ពិព័រណ៍អាជីវកម្មខ្នាតតូច និងមធ្យមលើកទី ២ ឆ្នាំ២០១៩ នេះត្រូវបានរៀបចំឡើងដោយក្រុមហ៊ុន ANUSSA ដែលមានអ្នកចូលរួមយ៉ាងហោចណាស់ ៤០០០ នាក់ជាង៕