• 2019-07-23 02:17:27
  • ចរាចរណ៍

មន្ត្រីជំនាញ​កំពុង​សិក្សា​ផ្លូវ​ដែក​មួយខ្សែ​ក្នុង​រាជធានីភ្នំពេញ​ប្រវែងជាង១៨គីឡូម៉ែត្រ​

  • 2019-07-23 02:17:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មន្ត្រី​ជំនាញ​កំពុង​សិក្សា​គម្រោង​ផ្លូវ​រថភ្លើង​ក្នុង​រាជធានី​ភ្នំពេញ​មួយខ្សែ​​មាន​ប្រ​វែង​ជាង​១៨​គីឡូម៉ែត្រ ដែល​​ត្រូវ​រត់តាម​ផ្លូវ និង​កំណាត់​ផ្លូវ​សំខាន់ៗ​មួយចំនួន​ផង​ដែរ។

(រូបភាព៖ក្រ​សួងបរិស្ថាន)

នៅ​ក្រ​សួង​បរិស្ថាន​កាលពី​ម្សិល​មិញ ឯកឧត្តម សូ ខនឬទ្ធីគុណ រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន​ បាន​ដឹកនាំកិច្ច​ប្រជុំអន្តរ​ក្រសួង ​ស្តីពីការពិនិត្យ ​និង​ផ្តល់យោបល់​លើរបាយការណ៍​វាយតម្លៃ​ហេតុ​ប៉ះ​ពាល់ ​បរិស្ថាន​ និង​សង្គមពេញលេញ(ESIA) សម្រាប់​គម្រោង​អភិវឌ្ឍន៍​ផ្លូវដែក​ក្នុង​រាជធានី​ភ្នំពេញ​ប្រវែង​ ១៨ ​៩៨៥ម៉ែត្រ។ នេះបើ​តាម​ការ​ផ្សាយ​នៅលើ​ទំព័រ​ហ្វេស​ប៊ុក​ក្រសួងបរិស្ថាន​កាលពី​យប់​មិញ។​

​ប្រភព​បន្តថា​ក្រ​សួង​សាធារណការ និង​ដឹក​ជញ្ជូន​ជា​ម្ចាស់​គម្រោង ហើយ​មាន​ការសិក្សា​គម្រោង​ដោយក្រុម​ហ៊ុន ​នីប៉ុង កូអេ ខូ អិលធីឌី និងសិក្សា​វាយតម្លៃ​ដោយ​ក្រុម​ហ៊ុន​ទីប្រឹក្សា PPIC Co., Ltd.។

ប្រភព​ខាង​លើ​ឲ្យ​ដឹងថា​ផ្លូវ​ដែក​មួយខ្សែនេះមានទីតាំង​ស្ថិត​នៅ​តាម​បណ្តោយ​មហាវិថីហ្សាដឺហ្គោល មហា​វិថីសម្តេចមុនីរ៉េត​ កំណាត់​មហាវិថី​សហព័ន្ធរុស្សី ផ្លូវវេងស្រេង កំណាត់ផ្លូវជាតិលេខ៤ និង​កំណាត់ផ្លូវទំនប់កប់ស្រូវ រាជធានីភ្នំពេញ។

បន្ទាប់ពិនិត្យ និងពិភាក្សារួចមកឯកឧត្តម​​ សូ ខនឬទ្ធីគុណ បាន​គាំទ្រ និង​សាទរ​ចំពោះម្រោង​អភិវឌ្ឍន៍នេះ ​ដោយថា​គម្រោង​នេះចូលរួម​ចំណែក​អភិវឌ្ឍន៍​ទំនើបកម្ម​ ទីក្រុង និង​កាត់បន្ថយ​ការស្ទះចរាចរណ៍​នៅក្នុងរាជ​ធានីភ្នំពេញ​៕

អត្ថបទ៖ ទូច សុខា

មតិយោបល់