/Bin-Bunna4/Bin-Bunna6/Bin-Bunna7/Bin-Bunna8/Bin-Bunna9/Bin-Bunna10/Bin-Bunna11/Bin-Bunna12/Bin-Bunna13/Bin-Bunna(15)/Bin-Bunna16/Bin-Bunna17/Bin-Bunna(18)/Bin-Bunna19/Bin-Bunna20/Bin-Bunna21/Bin-Bunna22/Bin-Bunna23/Bin-Bunna24/BinBunna25/5d4bd40ed210d_1565250540_medium.jpg)
- 2019-08-08 07:52:26
- សេដ្ឋកិច្ច
អាគារមួយកម្ពស់៩ជាន់ ទើបសង់ហើយ ឥលូវប្រេះ និងទ្រេត នៅក្រុងព្រះសីហនុ
- 2019-08-08 07:52:26
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អាគារមួយកម្ពស់៩ជាន់ ទើបសង់ហើយ ឥលូវប្រេះ និងទ្រេត នៅក្រុងព្រះសីហនុ
ចន្លោះមិនឃើញ
មន្រ្តីក្រសួងដែនដីនគរបាលរូបនីយកម្ម និងសំណង់ និងមន្រ្តីរដ្ឋបាលក្រុងព្រះសីហនុ បានចុះទៅត្រួតពិនិត្យអាគារមួយ ដែលមានកម្ពស់ ៩ជាន់ ដែលទើបសាងសង់រួចរាល់ ប៉ុន្ដែមានស្នាមប្រេះនៅតាមបន្ទប់មួយចំនួន ហើយខ្លះថាទ្រេតផង។ អាគារមួយនេះ គឺជា អតីតកន្លែងលក់ស៊ុបតោពីរ ស្ថិតនៅភូមិ៤ សង្កាត់៤ ខណ្ឌ/ក្រុង ព្រះសីហនុ។
លោក លឹម ភត្រី មន្ដ្រីរដ្ឋបាលក្រុងព្រះសីហនុទទួលបន្ទុករដ្ឋបាលសាធារណៈ និងបរិស្ថាន បានប្រាប់ Sabay តាមទូរសព្ទថា ក្រោយពីទទួលបានដំណឹងភ្លាម ខាងជំនាញបានចុះទៅត្រួតពិនិត្យនៅកន្លែងកើតហេតុ ឥលូវនេះ ខាងមន្រ្តីជំនាញ របស់ក្រសួងដែនដី បានដាក់ម៉ាស៊ីនវាស់ អំពីកម្រិតស្ដង់ដាររបស់អាគារនេះ ដែលលទ្ធផលរាល់ ៣ម៉ោង មានចម្លើយម្ដង។
«យើងកំពុងធ្វើកិច្ចការនេះយ៉ាងយកចិត្តទុកដាក់ យើងក៏ក៏មិនទាន់ហ៊ាននិយាយអ្វីដែរ ហើយលទ្ធផលយ៉ាងណានៅមិនទាន់កំណត់នៅឡើយ ព្រោះខាងជំនាញកំពុងសិក្សា និងត្រួតពិនិត្យអាគារនេះ ដោយផ្អែកលើម៉ាស៊ីនទំនើប នៃការស្ទង់លទ្ធផលនៃស្ដង់ដារអាគារ។ ចម្លើយបែបណានឹងធ្វើសេចក្ដីរាយការណ៍បន្ដ»។
គេនៅចាំបានថា អាគារ ៧ជាន់ នៅក្រុងព្រះសីហនុ បានរលំបាក់សង្កាត់លើមនុស្ស បណ្ដាលឲ្យមានមនុស្សស្លាប់ និងរបួសជាច្រើននាក់ កាលពីថ្ងៃទី ២២ ខែមិថុនា ឆ្នាំ ២០១៩ កន្លងទៅ។