• 2019-08-11 03:49:36
  • សេដ្ឋកិច្ច

ស្រួលហើយ អស់​ថ្លៃ​សេវា​តិចទៀត! សេវាផ្ញើប្រាក់​ថ្មី ល្អបំផុត​សម្រាប់​អ្នក​ចង់​ផ្ញើ​ប្រាក់​ពី​ថៃ មកខ្មែរ

  • 2019-08-11 03:49:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ធូស៊ីធូភី ដំណើរការ "easy2send" ដែលជាសេវាកម្មផ្ញើប្រាក់ក្រៅប្រទេសតាមរយៈការសហការណ៍ជាមួយនឹងដៃគូក្នុង និងក្រៅប្រទេស ដើម្បីសម្រួលប្រតិបត្តិការណ៍ឆ្លងប្រទេសរបស់ជនជាតិថៃ និងពលករចំណាកស្រុក​កម្ពុជា ដែលកំពុងធ្វើការនៅក្នុងប្រទេសថៃ។ សេវាកម្មនេះត្រូវបានគាំទ្រដោយទីភ្នាក់ងារបង់ប្រាក់ ច្រើនជាង ១០០០០ទីតាំង នៅក្នុងប្រទេសថៃ ជាមួយនឹងតម្លៃសេវាចាប់ពី ៩៩បាតតែប៉ុណ្ណោះ។

លោក ភីយ៉ាឆាត រតនាប្រាសាតផន នាយកប្រតិបត្តិនៃ ធូស៊ីធូភី (ថៃ) ខូអិលធីឌី និយាយថា ស្ថិតិដែលបានបង្ហាញនៅក្នុងឆ្នាំ ២០១៨ ប្រទេសថៃត្រូវបានក្លាយជាផ្ទះរបស់ពលករចំណាកស្រុកលើសពី ២,១លាននាក់ ដែលច្រើនជាង ៩០% គឺជាជនជាតិ មីយ៉ាន់ម៉ា ឡាវ និងខ្មែរ។ ចំនួនជនជាតិបរទេសនៅក្នុងប្រទេសថៃ ក៏ត្រូវបានកើនឡើងប្រៀបធៀបជាមួយនឹងឆ្នាំមុន។

ដោយ​ការមើលឃើញនូវឱកាសក្នុងការបម្រើជូនកម្មករជនជាតិខ្មែរដែលធ្វើការនៅក្នុងប្រទេសថៃ ធូស៊ីធូភី បានរួមដៃគ្នាជាមួយ​នឹងធនាគារឯកទេស វីង។ ការចុះឈ្មោះធ្វើជាសមាជិករបស់ ធូស៊ីធូភី ឥឡូវនេះត្រូវបានដាក់ដំណើរការសម្រាប់ប្រជាជនថៃ និង ជនជាតិបរទេស នៅគ្រប់ប្រៃសនីយ៍ថៃ និងភ្នាក់ងាររបស់ ធូស៊ីធូភី ទាំងអស់នៅក្នុងប្រទេស។ បន្ទាប់មកទៀត សមាជិកអាចចាប់ផ្តើមផ្ញើប្រាក់ តាមរយៈទីភ្នាក់ងារបង់ប្រាក់ច្រើនជាង ១០០០០ទីតាំងដែលគ្របដណ្តប់លើផ្ទៃប្រទេសថៃ និង​អ្នកទទួលនឹងទទួលបានលេខកូដតាមរយៈសារ។ ជាមួយនឹងលេខកូដ ពួកគាត់អាចដកប្រាក់នៅតាមទីភ្នាក់ងាររបស់ វីង ដែលមានច្រើនជាង ៦០០០ សាខានៅកម្ពុជា។

លោក ឈុន វឌ្ឍនៈ ភក្តី នាយកប្រតិបត្តិផ្នែកជំនួញនៃធនាគារឯកទេស វីង បានអះអាងថា តាមរយៈ ធូស៊ីធូភី ពលករខ្មែរនៅប្រទេសថៃ នឹងត្រូវបម្រើជូនជាមួយនឹងសេវាកម្មរហ័ស ងាយស្រួល និងប្រកបដោយទំនុកចិត្ត។ ជាមួយគ្នានេះដែរ ភ្នាក់ងារ វីង របស់យើងបានត្រៀមខ្លួនរួចរាល់ដើម្បីបម្រើសេវាកម្មជូនអ្នកទទួលប្រាក់នៅកម្ពុជា សម្រាប់តម្រូវការដកប្រាក់របស់ពួកគាត់នៅតាមភ្នាក់ងារ វីង ដែលមានច្រើនជាង ៦០០០ ទីតាំងនៅក្នុងប្រទេស។

លោក ភីសានុ វ៉ានីឆាផុល អនុប្រធានជាន់ខ្ពស់ ផ្នែកអភិវឌ្ឍន៍អាជីវកម្ម បាននិយាយថា៖ “ប្រៃសណីយ៍ថៃ មានក្តីសោមនស្សន៍រីករាយជាមួយនឹងការសហការណ៍ និង​ធ្វើការជាមួយនឹង ធូស៊ីធូភី នៅក្នុងគម្រោងផ្សេងៗទៀត។ ពួកយើងជឿជាក់ថា easy2send នឹង​ក្លាយជាសេវាកម្មផ្ញើប្រាក់ក្រៅប្រទេសដែលជោគជ័យជាងគេរបស់ ធូស៊ីធូភី។ ពួកយើងនឹងជួយរាល់អ្នកដែលមិនមែនជាជនជាតិថៃដែលកំពុងធ្វើការនៅក្នុងប្រទេសថៃក្នុងការផ្ញើប្រាក់ដោយស្របច្បាប់ និងសុត្ថិភាព"៕

មតិយោបល់