• 2019-08-19 05:36:46
  • ព័ត៌មាន

តើសេវា "អត្ថប្រយោជន៍ព្យាបាលជំងឺធ្ងន់ធ្ងរ” របស់មេនូឡាយហ្វ៍ មានអ្វីពិសេស?

  • 2019-08-19 05:36:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន មេនូឡាយហ្វ៍ (Manulife Cambodia) ធ្លាប់បានប្រកាសរួចមកហើយ កាលពីខែកក្កដា ឆ្នាំ២០១៨ កន្លងទៅ ពី "អត្ថប្រយោជន៍ព្យាបាលជំងឺធ្ងន់ធ្ងរ” ដើម្បីសម្រួលដល់ការចំណាយលើការព្យាបាលជំងឺធ្ងន់ធ្ងរដូចជា ជំងឺមហារីក ជំងឺបេះដូង និងជំងឺដាច់សសៃឈាមខួរក្បាលជាដើម។ អត្ថប្រយោជន៍នេះ អាចជួយឲ្យអ្នកជំងឺផ្តោតការយកចិត្តទុកដាក់លើការព្យាបាលឲ្យបានជាសះស្បើយដោយពុំត្រូវបារម្ភពីបញ្ហាហិរញ្ញវត្ថុឡើយ។

កាន់តែពិសេសជាងនេះទៅទៀត "អត្ថប្រយោជន៍ព្យាបាលជំងឺធ្ងន់ធ្ងរ” របស់មេនូឡាយហ្វ៍ ផ្តល់ការការពាររហូតដល់ ២៦ ស្ថានភាពជំងឺធ្ងន់ធ្ងរ ដែលមានទឹកប្រាក់ធានារហូតដល់ ២០០.០០០ ដុល្លារអាមេរិក

ទន្ទឹមនឹងនេះ អត្ថប្រយោជន៍សំខាន់ៗផ្សេងទៀត មានដូចជា៖

  • ទទួលបានសំណង ៥០% នៃទឹកប្រាក់ធានាសម្រាប់ព្យាបាលជំងឺធ្ងន់ធ្ងរកម្រិតដំបូង (អតិបរមា ២៥.០០០ ដុល្លារអាមេរិក)
  • អតិថិជននៅតែទទួលបានប្រាក់សន្សំទាំងអស់ នៅពេលប័ណ្ឌសន្យារ៉ាប់រងដល់កាលកំណត់ ដោយមិនមានកាត់កងប្រាក់សំណងព្យាបាលជំងឺធ្ងន់ធ្ងរឡើយ
  • លើកលែងការបង់បុព្វលាភរ៉ាប់រង បន្ទាប់ពីប្រាក់សំណងព្យាបាលជំងឺធ្ងន់ធ្ងរកម្រិតធ្ងន់ត្រូវបានផ្តល់ជូន។

សម្រាប់អតិថិជនដែលកំពុងប្រើប្រាស់ "អត្ថប្រយោជន៍ព្យាបាលជំងឺធ្ងន់ធ្ងរ” ស្រាប់ នឹងទទួលការការពារបន្ថែមរហូតដល់ ២៦ ស្ថានភាពជំងឺធ្ងន់ធ្ងរដោយឥតគិតថ្លៃ និងមិនទាមទារឲ្យបំពេញឯកសារអ្វីទាំងអស់។

“អត្ថប្រយោជន៍ព្យាបាលជំងឺធ្ងន់ធ្ងរ” របស់ក្រុមហ៊ុន មេនូឡាយហ្វ៍ ជាដំណោះស្រាយធានារ៉ាប់រងតែមួយគត់នៅកម្ពុជា ដែលមិនកាត់ទំហំទឹកប្រាក់សន្សំដែលអតិថិជននឹងទទួលបាន ទោះបីជាទទួលប្រាក់សំណងព្យាបាលជំងឺធ្ងន់ធ្ងរហើយក៏ដោយ។

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមកកាន់ផ្នែកបម្រើសេវាកម្មអតិថិជន 1800-211-211 (ដោយឥតគិតថ្លៃ)៕

អត្ថបទ៖ មេនូឡាយហ្វ៍ ខេមបូឌា, ប្រែសម្រួល៖ អ៉ឹង ម៉េងគង់

មតិយោបល់