• 2019-08-23 04:48:19
  • ចរាចរណ៍

ចតគ្មានសណ្ដាប់ធ្នាប់ សមត្ថកិច្ចចាប់ដាក់ឡាន នៅផ្សារ​លើ

  • 2019-08-23 04:48:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រដ្ឋបាលក្រុងព្រះសីហនុបន្ដចាត់វិធានការក្តៅដូចភ្លៀងរលឹម ចាប់​អ្នក​ចត​ម៉ូតូ ឡាន​គ្មាន​សណ្ដាប់​ធ្នាប់។

រដ្ឋបាលក្រុងព្រះសីហនុ សហការជាមួយសន្តិសុខផ្សារលើ បានចុះរៀបចំសណ្តាប់ធ្នាប់នៅជុំវិញផ្សារលើ ក្រុងព្រះសីហនុ នាព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៩។

ប្រភពពី​មន្រ្តី​រដ្ឋបាលក្រុងព្រះសីហនុ បាន​ឲ្យ​ដឹង​ថា ការ​ចាប់​ម៉ូតូនេះ គឺ​ធ្វើ​ឡើង​ដើម្បីសណ្តាប់ធ្នាប់ របៀបរៀបរយ និងបញ្ចៀសការកកស្ទះចរាចរណ៍ រដ្ឋបាលក្រុងព្រះសីហនុបានចាត់វិធានការ ចាប់យកម៉ូតូ​បាន​ចំនួន៦គ្រឿង ដែលចតអនាធិបតេយ្យលើផ្លូវ យកទៅរក្សាទុក នៅសាលាក្រុង ដើម្បីបន្តនីតិវិធីច្បាប់។

រូបភាព៖ មន្រ្តីរដ្ឋបាល​ក្រុងព្រះសីហនុ

អត្ថបទ៖ ប៊ិន ប៊ុណ្ណា

មតិយោបល់