/Bin-Bunna4/Bin-Bunna6/Bin-Bunna7/Bin-Bunna8/Bin-Bunna9/Bin-Bunna10/Bin-Bunna11/Bin-Bunna12/Bin-Bunna13/Bin-Bunna(15)/Bin-Bunna16/Bin-Bunna17/Bin-Bunna(18)/Bin-Bunna19/Bin-Bunna20/Bin-Bunna21/Bin-Bunna22/Bin-Bunna23/Bin-Bunna24/BinBunna25/Bin-Bunna26/5d64f18c6ab3f_1566896520_medium.jpg)
- 2019-08-27 09:07:30
- ចរាចរណ៍
មកដឹងឲ្យកាន់តែច្បាស់ ពីរឿងធ្វើផ្លាកលេខខេត្ត និង ផ្លាកលេខភ្នំពេញ
- 2019-08-27 09:07:30
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មកដឹងឲ្យកាន់តែច្បាស់ ពីរឿងធ្វើផ្លាកលេខខេត្ត និង ផ្លាកលេខភ្នំពេញ
ចន្លោះមិនឃើញ
"មួយថ្ងៃ ពីរថ្ងៃនេះ...មានការលើកឡើងជាចម្ងល់..តើអត្តសញ្ញាណបណ្ណខេត្ត អាចធ្វើផ្លាកលេខរថយន្តភ្នំពេញ បានដែរឬទេ?" នេះជាសំណេរមួយរបស់ នាយកដ្ឋានដឹកជញ្ជូនផ្លូវគោក ដែលបានបង្ហោះនៅលើផេកផ្លូវការរបស់ខ្លួន នៅប៉ុន្មាននាទីមុននេះ។
ដើម្បីស្រាយចម្ងល់ខាងលើនេះ នាយកដ្ឋានដឹកជញ្ជូនផ្លូវគោក បានធ្វើការបកស្រាយ និងជម្រាបជូនថា៖
១. អត្តសញ្ញាណបណ្ណខេត្ត គឺត្រូវទទួលផ្លាកលេខខេត្ត។ អត្តសញ្ញាណបណ្ណភ្នំពេញ ត្រូវទទួលផ្លាកលេខភ្នំពេញ។
២. ការចុះបញ្ជីយានយន្ត គឺត្រូវយកអត្តសញ្ញាណបណ្ណ ជាគោល។
៣. ប៉ុន្តែក្នុងករណីដែល ម្ចាស់រថយន្តមានអត្តសញ្ញាណខេត្ត ហើយចង់បានលេខភ្នំពេញ ទាល់តែម្ចាស់រថយន្តនោះមានអាស័យដ្ឋានអចិន្ត្រៃយ៍នៅភ្នំពេញ។ ដូចនេះ គាត់ត្រូវយកអត្តសញ្ញាណបណ្ណរបស់គាត់ ភ្ជាប់មកជាមួយនូវសៀវភៅគ្រួសារឬសៀវភៅស្នាក់នៅ ដើម្បីជាឯកសារអម ក្នុងការចុះបញ្ជីរថយន្ត។
ដកស្រង់ចេញពីប្រកាស 046 ប្រ.ក.សក. ចុះថ្ងៃទី ២៧ ខែមករា ឆ្នាំ២០១៧
ប្រភព៖ នាយកដ្ឋានដឹកជញ្ជូនផ្លូវគោក