• 2019-09-07 02:57:10
  • សេដ្ឋកិច្ច

ធនាគារ ជីប ម៉ុង ត្រៀមបើកសាខា ៣​បន្ថែមទៀត​នៅ​ភ្នំពេញ ក្រោយទទួលបានការគាំទ្រច្រើនពីពលរដ្ឋកម្ពុជា

  • 2019-09-07 02:57:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ធនាគារ ជីប ម៉ុង ខមមើសល ប៊ែង ម.ក បង្ហើបពីផែនការត្រៀម​បើកសាខា ៣​បន្ថែមទៀត លើ​ទីតាំង​​សំខាន់ៗក្នុង​រាជធានីភ្នំពេញ នា​ពេលឆាប់ៗ​នេះ​ បន្ទាប់ពីសេវាកម្ម​របស់​ខ្លួន​មាន​ការ​ប្រើប្រាស់​ច្រើន​ពី​​​ប្រជា​ពលរដ្ឋ​កម្ពុជា​ ​ក្រោយ​​ពីធនាគារ​នេះ​ចាប់​ផ្ដើម​​ប្រតិបត្តិការ​​ជា​ផ្លូវ​ការ​នៅ​ ដើមឆ្នាំ​២០១៩​មក។

លោក យូ វ៉ាន់កាប់ អគ្គនាយកធនាគារ ជីប ម៉ុង មានប្រសាសន៍ថា៖ «ប្រជាពលរដ្ឋ​កម្ពុជា​ជា​ច្រើន​​បាន​ជ្រើស​រើស​​​​ប្រើប្រាស់សេវាកម្មធនាគារ​របស់យើង​សម្រាប់​ប្រតិបត្តិការចរន្តសាច់ប្រាក់​ក្នុង​ការ​ដោះ​ដូរ​ពាណិជ្ជកម្មរបស់ពួកគេ។ ដោយសារ​ទំនុកចិត្ត និង​ការ​គាំទ្រ​ដ៏​​ខ្លាំងនេះ ថ្នាក់ដឹក​នាំធនាគារ ជីប ម៉ុង បានសម្រេចចិត្តធ្វើ​ការ​វិនិយោគ​​បន្ថែម​ទៀត​ដោយពង្រីក​៣​សាខា​បន្ថែម​​​ក្នុង​ការ​​​​​ប្រតិបត្តិការ​សេវាកម្ម​ធនាគាររបស់ខ្លួន​​ ដើម្បីផ្តល់ភាពងាយស្រួលជូន​ដល់អតិថិជនបច្ចុប្បន្ន និង​អតិថិជនដទៃ​ទៀត​ ដែលមានបំណងចង់​​ប្រើប្រាស់សេវាកម្ម​​ធនាគារ ជប ម៉ុង ដែរ»។

លោក វ៉ាន់កាប់ បញ្ជាក់ផងដែរថា មកដល់បច្ចុប្បន្ន ធនាគារ ជីប ម៉ុង មានប្រតិបត្តិការចំនួន​២ទីតាំង ដោយ​ទីតាំងទីនៅទីស្នាក់ការកណ្ដាល​ស្ថិតនៅលើ​មហាវិថី ម៉ៅសេទុង និង​ទីតាំងទី ២​នៅ​សាខា​ព្រះ​នរោត្តម​ស្ថិតនៅលើមហាវិថីព្រះ​នរោត្តម។

ដោយឡែកសាខាថ្មីទាំង ៣ទីតាំងដែលគ្រោង​​បើក​ប្រតិ​បត្តិ​ការ​​នោះ នឹងសម្ពោធ​​នៅ​ក្នុង​ថ្ងៃ​តែ​មួយ​តែ​ម្តងគឺនៅថ្ងៃទី៩ខែ​កញ្ញាឆ្នាំ​២០១៩​នេះដោយ​កំណត់​ទីតាំងទី​៣នៅសាខាបឹងសាឡាងស្ថិត​នៅ​អគារ​លេខ ១៩H ផ្លូវ២៧១ សង្កាត់ បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ​ ​ទីតាំងទី​៤​ នៅសាខា​ផ្សារ​ដើមថ្កូវ ស្ថិតនៅអគារលេខ៣៧ ផ្លូវ២៧១ សង្កាត់ បឹងទំពុនទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ និង​​ទីតាំងទី​៥ នៅសាខាទួលគោក ស្ថិតនៅអគារលេខ១៦ និង ១៨ ផ្លូវ១៩២៨ សង្កាត់ ទួលសង្កែ២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ៕

អត្ថបទ៖ ម៉េងងី

មតិយោបល់