• 2019-09-10 06:17:26
  • សេដ្ឋកិច្ច

គួរឲ្យស្ដាយ! វិស័យទេសចរហុងកុង ធ្លាក់ចុះខ្លាំងមិនធ្លាប់មានជិត ២ទសវត្ស

  • 2019-09-10 06:17:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឧស្សាហកម្ម​ទេសចរ​ក្នុង​ទីក្រុង​ហុងកុង បាន​ធ្លាក់​ចុះ​យ៉ាង​គំហុក​មិន​ធ្លាប់​មាន​ក្នុង​រយៈ​ពេល​ជិត ២​ទសវត្ស​មក​នេះ ក្រោយ​ពេល​ដែល​មាន​ការ​តវ៉ា​នៅ​តាម​ដង​ផ្លូវ​ពី​ក្រុម​បាតុករ​ចាប់​តាំង​ពី​ខែ​មិថុនា​មក។

យោង​តាម​រដ្ឋលេខាធិការ​សេដ្ឋកិច្ច​លោក Paul Chan Mo-po ឲ្យ​ដឹង​តាម​រយៈ​ការ​បង្ហោះ​ក្នុង Blog ផ្ទាល់​ខ្លួន​កាល​ពី​ថ្ងៃ​អាទិត្យ​ថា ការ​មក​ដល់​នៃ​ភ្ញៀវ​ទេសចរ​ក្នុង​ទីក្រុង​ហុងកុង បាន​ធ្លាក់​ចុះ​ប្រមាណ​ជា ៤០​%​កាល​ពី​ខែ​សីហា បើ​ប្រៀប​ធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​មុន។ ការ​ធ្លាក់​ចុះ​នេះ គឺ​ជា​ចំនួន​ច្រើន​បំផុត​មិន​ធ្លាប់​មាន​ចាប់​តាំង​ពី​ឆ្នាំ ២០០៣​មក ដោយ​កាល​នោះ​ការ​ធ្លាក់​ចុះ​មាន​ត្រឹម ៥​%​ប៉ុណ្ណោះ។ ជាមួយគ្នា ប្រធាន​សហភាពមគ្គុទេសទេសចរណ៍ហុងកុងលោក Wong Ka-ngai បាន​ត្អូញត្អែរ​ថា ចំណូល​របស់​ក្រុម​អ្នក​មគ្គុទ្ទេសក៍បាន​រង​ផល​ប៉ះ​ពាល់​យ៉ាង​ខ្លាំង​ពី​ការ​តវ៉ា​ក្នុង​ក្រុង​ហុងកុង ដោយ​សារ​ភ្ញៀវ​មិន​ហ៊ាន​មក​លេង​កម្សាន្ដ​ទៀត ហើយ​អ្វី​ដែល​អាក្រក់​ជាង​នេះ​ទៀត គេ​នៅ​មិន​ទាន់​មើល​ឃើញ​សញ្ញា​ណា​មួយ​ពី​ការ​ងើប​ឡើង​វិញ​នៃ​វិស័យ​នេះ​នៅ​ឡើយ​ទេ។

គួរ​បញ្ជាក់​ថា វិស័យ​ទេសចរ​គឺ​ជា​ចរន្ដ​សេដ្ឋកិច្ច​ដ៏​សំខាន់​មួយ​ក្នុង​ចំណោម ៤​នៃ​ទីក្រុង​ហុងកុង​ដែល​បាន​រង​ផល​ប៉ះពាល់​រួមបញ្ចូល​ទាំង​ឧស្សាហកម្ម​ក្នុង​តំបន់​ដូច​ជា​ចំណី​អាហារ, សណ្ឋាគារ និង​ហាង​លក់​ទំនិញ​ផ្សេង​ៗ​ជា​ដើម៕

ប្រភព៖ Scmp ប្រែ​សម្រួល៖ រ័ត្ន

មតិយោបល់