• 2019-09-16 03:35:55
  • ព័ត៌មាន

ឡើងល្អមើល! វីដេអូខ្លីបង្កប់ន័យជ្រៅពី Smart សម្រាប់ភ្ជុំបិណ្ឌនេះផ្តាំឲ្យគ្រួសារចេះយល់ចិត្តគ្នា

  • 2019-09-16 03:35:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ល្ងាច​ថ្ងៃសុក្រ​សប្ដាហ៍​មុន រឿង​អប់​រំ​ខ្លី​មួយ​ត្រូវ​បាន​បង្ហោះ​លើ​ហ្វេសប៊ុក​ផ្លូវការ​ របស់ Smart Axiata ដែល​រៀប​រាប់​ពី​សាច់​រឿង​មិន​សូវ​ចុះ​សម្រុង​គ្នា​រវាង​ឪពុក និង​កូនស្រី បាន​ទាក់​ទាញ​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ដោយ​ត្រឹម​តែ​រយៈពេល ៣​ថ្ងៃ​ប៉ុណ្ណោះ ចំនួន​មើល​ហក់​ឡើង​ដល់ ៣៦៧ពាន់ និង អ្នកចូលរួម​យោបល់​ ៣៩៤នាក់ និង ២៣០០ស៊ែរ ហើយ​កំពុងតែ​បន្ត​កើន​ឡើង​ទៀត។​

ទាក់​ទាញ​ការ​ចាប់​អារម្មណ៍​ខ្លាំង​បែប​នេះ​ ក៏​ព្រោះ​តែ​រឿង​នេះ​ស្រដៀង​រឿង​យុវវ័យ​ភាគ​ច្រើន​បច្ចុប្បន្ន ដែល​​ចូលចិត្ត​អង្គុយ​ចុច​ទូរស័ព្ទ ហើយ​តែង​ត្រូវ​មាត់​ឪពុក​ម្ដាយ។ ទោះ​បែប​នេះ​ក្តី ​មាន​រឿង​រំជួល​ចិត្ត​ជាច្រើន​ទៀត​បាន​កើត​ឡើង​ដែល​ធ្វើ​ឲ្យ​ឪពុក និង​កូន​ស្រី ​ចុង​ក្រោយ​ប្រែ​ជា​យល់​ចិត្ត​គ្នា​វិញ​ ខណៈ​រដូវ​បុណ្យ​ភ្ជុំ​បិណ្ឌ​ឈាន​ចូល​មក​ដល់ ដែល​ជា​រដូវ​​បង​ប្អូន​ខ្មែរ​យើង​តែង​​ជួប​ជុំ​គ្រួសារ​ទៅ​វត្ត​ធ្វើ​បុណ្យ។

ភ្ជាប់​ជាមួយ​វីដេអូ​ដ៏​មាន​អត្ថន័យ​នេះ​ហើយ ផេក​ Smart Axiata ក៏បាន​ចែករំលែក​សារ​ចាក់​ដោត​បេះដូង​ដូច​ខាង​ក្រោម ៖

«រីករាយ​ពិធី​បុណ្យ​ភ្ចុំ​បិណ្ឌ! មិន​គួរ​ភ្លេច​ថា​គ្មាន​អ្វី​សំខាន់​ជាង​គ្រួសារ​ទេ! អ្នក​អាច​រក​ឃើញ​សេចក្ដី​សុខ​បាន លុះ​ត្រា​តែ​ចេះ​យល់​ចិត្ត​គ្នា និង​ថែ​ទាំ​គ្នា​ទៅ​វិញ​ទៅ​មក! យើង​ផ្ដល់​ជូន​ប្រ៉មូសិន​ ទិញ1 ថែម1 ដើម្បី​ឲ្យ​អ្នក​អាច​ជូន​កាដូ​ដល់​មនុស្ស​ជាទី​ស្រលាញ់​ក្នុង​ឱកាស​ពិសេស​នេះ​»។​

នេះ​ពិតជា​ប្រូម៉ូសិន​ដ៏​ពិសេស​កម្រ​មាន​ប្រាកដ​មែន! រាល់​ការ​ទិញ​ទូរស័ព្ទ ខ្សែ​សាក ឬ​កាស​ណា​មួយ​ដែល​បាន​កំណត់ អ្នក​នឹង​ទទួល​បាន​ម៉ូដែល​ដូចគ្នា​មួយ​ទៀត​ដោយ​ឥត​គិត​លុយ​!

ផ្ដល់​ជូន​គ្រប់ Smart Shop ទាំងអស់​ចាប់​ពី​ថ្ងៃ​ទី ១៣ ដល់ ១៦ ខែ​កញ្ញា​នេះ!

សូម​ប្រញាប់​ឡើង កុំ​ឲ្យ​អស់​ពី​ស្តុក​ទាន់!

សម្រាប់​ព័ត៌មាន​បន្ថែម bit.ly/2lMg1OO *អតិថិជន​ម្នាក់​អាច​ទិញ​បាន​តែ​មួយ​មុខ​ប៉ុណ្ណោះ! ចំនួន​មាន​កំណត់!

តោះ! ចង់​ដឹង​ថា​រឿង​ចាក់​ដោត​ដូច​​រៀបរាប់​អត់​ សូម​មើល​វីដេអូ​ទាំង​អស់​គ្នា​៖

អត្ថបទ៖ លីដា

មតិយោបល់