• 2019-09-19 06:41:58
  • ចរាចរណ៍

ក្រសួងបង្ហាញវិធីជៀសវាងការក្លែងបន្លំ ផ្លាកលេខមាន QR Code

  • 2019-09-19 06:41:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​​ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​បាន​ផ្ដល់​នូវ​សេចក្ដី​ជូន​ដំណឹង​មួយ ស្ដីពី វិធី​ផ្ទៀងផ្ទាត់​ភាព​ត្រឹម​ត្រូវ​នៃ​ប័ណ្ណ​សម្គាល់​យានយន្ត ប័ណ្ណ​បើកបរ​យានយន្ត និង​វិញ្ញាបនបត្រ​ និង​លតាប័ត្រ​ត្រួត​ពិនិត្យ​លក្ខណៈ​បច្ចេកទេស​យានយន្ត និង​ផ្លាក​លេខ​យានយន្ត​មាន​ QR Code។

ដើម្បី​បង្ក​ភាព​ងាយ​ស្រួល​ក្នុង​ការ​ផ្ទៀងផ្ទាត់ និង​បង្ការ​ការ​ក្លែង​បន្លំ ក្រសួង​បាន​បង្ហាញ​អំពី​លក្ខណៈ​ពិសេស​នៃ​ឯកសារ​ដូច​ខាង​ក្រោម ៖

១. ពន្លឺ UV

  • ប័ណ្ណ​សម្គាល់​យានយន្ត និង​ប័ណ្ណ​បើកបរ​យានយន្ត​ពិត​ប្រាកដ មាន​បង្កប់​នូវ​ពន្លឺ UV

  • ដោយ​ប្រើ​ពិល UV បញ្ចាំង​លើ​សន្លឹក​ប័ណ្ណ​ និម្មិត​សញ្ញា​របស់​ក្រសួង​នឹង​លេច​ចេញ​យ៉ាង​ច្បាស់

២. QR Code

  • សំណុំ​ឯកសារ​ខាង​លើ​ត្រូវ​បាន​បញ្ជាក់​ពី​ភាព​ត្រឹម​ត្រូវ​តាម​រយៈ​ទិន្នន័យ​បង្ហាញ​ចេញ​ពី QR Code

  • QR Code ពិត​ប្រាកដ​នឹង​បង្ហាញ​ព័ត៌មាន​ក្នុង​គេហទំព័រ​​ ts.mpwt.gov.kh តែ​មួយ​គត់

  • រាល់​ព័ត៌មាន​នៅ​លើ​ប័ណ្ណ ត្រូវ​តែ​ដូច​គ្នា​នឹង​ព័ត៌មាន​ដែល​បង្ហាញ​តាម​រយៈ​ការ​ស្កេន​ QR Code

៣. លក្ខណៈ​ពិសេស​នៃ QR Code លើ​ផ្លាក​លេខ​យានយន្ត

  • អត្តសញ្ញាណ​របស់​យានយន្ត​ត្រូវ​បាន​បង្ហាញ​តាម​រយៈ​ការ​ស្កេន​ QR Code លើ​ផ្លាក​លេខ​

  • ព័ត៌មាន​ឯកជន​ភាព​នៃ​ម្ចាស់​យានយន្ត​នឹង​មិន​បង្ហាញ​តាម​រយៈ QR Code លើ​ផ្លាក​លេខ​ឡើយ

  • ផ្លាក​លេខ​យានយន្ត​ដែល​មាន​កាល​បរិច្ឆេទ​ផលិត​ដូច​ខាង​ក្រោម​ត្រូវ​មាន​ QR Code

@ ផ្លាក​លេខ​រថយន្ត ៖ ពី​ខែ​កក្កដា ២០១៧ ឡើង​ទៅ

@ ផ្លាក​លេខ​យានយន្ត​ផ្សេងៗ​ទៀត ៖ ខែ​សីហា ឆ្នាំ ២០១៧ ឡើង​ទៅ​​​​

អត្ថបទ៖ សុខហេង

មតិយោបល់