- 2019-09-23 22:50:20
- ព័ត៌មាន
ប្រទេសកម្ពុជាយើង មានរដ្ឋធម្មនុញ្ញដំបូងបង្អស់នៅពេលណា?
- 2019-09-23 22:50:20
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រទេសកម្ពុជាយើង មានរដ្ឋធម្មនុញ្ញដំបូងបង្អស់នៅពេលណា?
ចន្លោះមិនឃើញ
បើតាមឯកសាររបស់អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ បានឲ្យដឹងថា ប្រទេសកម្ពុជាយើង មានរដ្ឋធម្មនុញ្ញដំបូងនៅឆ្នាំ១៩៤៧។
ប្រិយមិត្តប្រាកដជាឆ្ងល់ថា នៅពេលនោះកម្ពុជាស្ថិតក្រោមអាណានិគមបារាំង (១៨៦៣-១៩៥៣) ប៉ុន្តែម៉េចក៏មានរដ្ឋធម្មនុញ្ញ?
តាមពិតទៅ បន្ទាប់ពីសង្គ្រាមលោកលើកទី២ បានបញ្ចប់ បារាំងក៏ត្រលប់មកឥណ្ឌូចិនវិញ ដើម្បីកាន់កាប់ដែនដីអាណានិគមរបស់ខ្លួន។ ប៉ុន្តែដោយហេតុចុះខ្សោយឥទ្ធិពលរបស់ខ្លួន បារាំងក៏បានផ្ដល់ស្វ័យភាពដល់ប្រទេសនៅឥណ្ឌូចិន។
កម្ពុជា បានក្លាយជា សមាគតរដ្ឋ ឬ រដ្ឋស្វយ័ត ដែលមានរដ្ឋាភិបាលដោយខ្លួនឯង។ នៅឆ្នាំ១៩៤៦ មានការបោះឆ្នោតដំបូងគេបង្អស់ នៅកម្ពុជា។ លុះនៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ១៩៤៧ ព្រះករុណាសម្ដេច នរោត្ដម សីហនុ បានប្រោសព្រះរាជទានរដ្ឋធម្មនុញ្ញ ដល់ប្រជារាស្ត្រខ្មែរ។
ចាប់តាំងពីពេលនោះមក ប្រទេសកម្ពុជាយើង មានរដ្ឋធម្មនុញ្ញ ៦លើក ដោយផ្លាស់ប្ដូរតាមរបបនីមួយៗ។
រដ្ឋធម្មនុញ្ញ ១៩៤៧ នៃព្រះរាជាណាចក្រកម្ពុជា (ព្រះរាជាណាចក្រទី១)
រដ្ឋធម្មនុញ្ញ ១៩៧២ នៃសាធារណរដ្ឋខ្មែរ
រដ្ឋធម្មនុញ្ញ ១៩៧៦ នៃកម្ពុជាប្រជាធិបតេយ្យ
រដ្ឋធម្មនុញ្ញ ១៩៨១ នៃសាធារណរដ្ឋប្រមានិតកម្ពុជា
រដ្ឋធម្មនុញ្ញ ១៩៨៩ នៃរដ្ឋកម្ពុជា
រដ្ឋធម្មនុញ្ញ ១៩៩៣ នៃព្រះរាជាណាចក្រកម្ពុជា (ព្រះរាជាណាចក្រទី២)៕