- 2019-09-27 01:00:00
- ចរាចរណ៍
រឿង៨យ៉ាង ពេលធ្វើដំណើរត្រូវប្រកាន់ឲ្យបានខ្ជាប់ខ្ជួន ដើម្បីសុវត្ថិភាព
- 2019-09-27 01:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រឿង៨យ៉ាង ពេលធ្វើដំណើរត្រូវប្រកាន់ឲ្យបានខ្ជាប់ខ្ជួន ដើម្បីសុវត្ថិភាព
ចន្លោះមិនឃើញ
តាមទំនៀមទម្លាប់ក្នុងរដូវបុណ្យភ្ជុំបិណ្ឌ ប្រជាពលរដ្ឋខ្មែរ តែងមានគម្រោងធ្វើដំណើរទៅជួបជុំគ្រួសារ ឬមិត្តភ័ក្ដិដើម្បីធ្វើបុណ្យរួមគ្នា។ ក្រៅធ្វើដំណើរទៅធ្វើបុណ្យទាន ក៏មានប្រិយមិត្តយើងមួយចំនួនមានគម្រោងដើរលេងកម្សាន្តផងដែរ។ ដូច្នេះសុវត្ថិភាពជារឿងសំខាន់ ដើម្បីឲ្យការធ្វើដំណើរជិត ឬឆ្ងាយ បានសុខសប្បាយទាំងទៅទាំងមក។ ទន្ទឹមនឹងនោះ មានរឿងសំខាន់ៗ ៨យ៉ាងត្រូវធ្វើ ដើម្បីធានាសុវត្ថិភាព និងទៅធ្វើបុណ្យ ដោយចិត្តជ្រះថ្លា ហើយសប្បាយរីករាយ។
១. មិនត្រូវបើកបរលឿនហួសល្បឿន ឬបើកបរបញ្ច្រាសទិស នាំមានគ្រោះថ្នាក់ចរាចរណ៍ ខកខានការទៅបំពេញបុណ្យ ឬធ្ងន់ធ្ងរខ្លាំងនាំបាត់បង់អាយុជីវិត
២. បើកបរមិនត្រូវបំពានសិទ្ធិអ្នកដទៃ ពិសេសពេលចូល ឬឆ្លងកាត់ ទៅតាមតំបន់មានទីវត្តអារាម
៣. យានយន្តសម្រាប់គ្រួសារ មិនត្រូវផ្ទុកលើសទម្ងន់ ដែលអាចនាំគ្រោះថ្នាក់ជាយថាហេតុ
៤. ចំពោះរថយន្តឈ្នួល សូមកុំដឹកទំនិញលើសទម្ងន់ ឬផ្ទុកហួសចំនួន សូមផ្ដោតលើសុវត្ថិភាពអ្នកដំណើរជាចម្បង។
៥. រាល់ការបើកបរមិនត្រូវផឹកគ្រឿងស្រវឹង ដោយប្រកាន់ខ្ជាប់នៅទ្រឹស្ដី «ស្រវឹងកុំបើកបរ បើកបរកុំពិសារគ្រឿងស្រវឹង»
៦. មុនពេលចេញដំណើរត្រូវពិនិត្យយានជំនិះឲ្យបានគ្រប់ជ្រុងជ្រោយ ដូចជា កង់រថយន្ត, ប្រេងម៉ាស៊ីន, ទឹក, ត្រួតពិនិត្យគ្រឿងក្រោម, ប្រេងចង្កូត, ភ្លើងរថយន្ត និងប្រព័ន្ធហ្វ្រាំងជាដើម។
៧. បើកបរមិនត្រូវនិយាយទូរសព្ទ បើនិយាយត្រូវមានឧបករណ៍ភ្ជាប់សម្លេងឲ្យបានត្រឹមត្រូវ។
៨. ប្រកាន់គោលជំហរយោគយល់ អធ្យាស្រ័យគ្នា ទៅវិញទៅមកឲ្យបានច្រើននៅអំឡុងពេលបើកបរ
ប្រសិនបើប្រិយមិត្តធ្វើបានទាំង ៨ចំណុចខាងលើនេះ គឺនឹងចូលរួមកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍អំឡុងពេលធ្វើដំណើរនៅលើដងផ្លូវ ជាពិសេសនៅអំឡុងធ្វើដំណើរក្នុងពិធីកាន់បិណ្ឌ និងភ្ជុំបិណ្ឌ៕