• 2019-10-03 08:03:38
  • ព័ត៌មាន

រំភើបចង់បាក់ចង្កេះ! មាន សូនីតា ចាប់ដៃគូជាមួយសុខ សោម៉ាវត្តី ទៅពញ្ញាក់អារម្មណ៍អ្នកគាំទ្រដល់ផ្ទះ

  • 2019-10-03 08:03:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្រាបៀរ Guinness បានរៀបគម្រោងដើម្បី ធ្វើការពញ្ញាក់អារម្មណ៍ដល់អ្នកគាំទ្រដល់ផ្ទះ ដោយ កំពូលតារាស្រី កញ្ញាមាន សូនីតា និង កញ្ញា សុខ សោម៉ាវត្តី បានធ្វើឲ្យអ្នកគាំទ្រ រំភើប ចង់បាក់ចង្កេះ ហើយ នឹកស្មានមិនដល់ទៅដល់ផ្ទះរបស់អ្នកឈ្នះរង្វាន់តែម្តង ពីកម្មវិធីស្រាបៀរ Guinness ដើម្បីចូលរួមបង្កើននូវភាពរីករាយទាំងអស់គ្នា និងជាការ ថ្លែងអំណរគុណចំពោះការគាំទ្រ របស់អតិថិជនផងដែរ។

ការពញ្ញាក់អារម្មណ៍នេះ បានប្រែក្លាយជាទៅកម្មវិធី Night Party ដ៏អស្ចារ្យមួយដោយនាំយករង្វាន់ទៅជូនអ្នកឈ្នះដល់ផ្ទះតែម្តង រួមជាមួយនឹងការភ្ញាក់ផ្អើល និងសំណើចយ៉ាងក្អាកក្អាយ រវាងកំពូលតារាស្រីទាំងពីររូប និងអ្នកឈ្នះរង្វាន់ ពីកម្មវិធី Comment យករង្វាន់ពីស្រាបៀរ Guinness។ អ្នកឈ្នះរង្វាន់ពី កម្មវិធីស្រាបៀរ Guinness នឹងទទួលបានឱកាសញ៉ាំអាហាររួមតុ ជាមួយនឹងស្រីស្អាតទាំងពីររូប។ ប៉ុន្តែអ្វីដែលគួរឲ្យច្រណែនពួកគេបំផុតនោះ គឺថា នាឳកាសនៃការជួបជុំ ដ៏សែនសប្បាយរីករាយ និងប្រកបដោយភាពស្និតស្នាល រវាងអ្នកឈ្នះរង្វាន់ និងកំពូលតារាស្រីទាំងពីររូប ពួកគេនឹងបង្កើតកម្មវិធីលែងល្បែងកម្សាន្តជាមួយគ្នា ដើម្បីទទួលបានរង្វាន់ជាច្រើនបន្ថែមទៀត។

គោលបំណងនៃវីដេអូនេះគឺ Guinness សូមអគុណចំពោះអតិថិជនទាំងអស់ដែលតែងតែគាំទ្រ និងបានចូលរួមសសេរនូវរឿងរ៉ាវល្អៗទាក់ទង និងស្រាបៀរមួយនេះ ហើយយើងក៏សង្ឃឹមផងដែរថា នៅគ្រប់កម្មវិធីនៃការជួបជុំ របស់លោកអ្នកនឹងជ្រើសរើសយក Guinness ជាជម្រើសទី១។

សម្រាប់អ្នកដែលមិនទាន់បានឈ្នះរង្វាន់ ក៏កុំទាន់មានការអាក់អន់ចិត្តថ្វី លោកអ្នកនឹងមានឳកាសឈ្នះដូចគ្នាផងដែរ ដោយគ្រាន់តែលោកអ្នក ចូលទៅកាន់ហ្វេសប៊ុកផេករបស់ស្រាបៀរ Guinness ដើម្បីទទួលបានព័ត៌មានបន្ថែមហើយចូលរួមលេងល្បែងកម្សាន្តដើម្បីយករង្វាន់ទាំងអស់គ្នាផងដែរ។

ចង់ដឹងថាសកម្មភាពនេះសប្បាយរីករាយយ៉ាងណានោះ? សូមទស្សនាវីដេអូខាងក្រោម ៖

អត្ថបទ ៖ រ័ត្ន

មតិយោបល់