- 2019-10-17 09:28:07
- សេដ្ឋកិច្ច
សហគ្រិនជើងចាស់ពីររូប ចែករំលែកគំនិតជោគជ័យ ដល់អ្នកមានបំណងរកស៊ី
- 2019-10-17 09:28:07
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សហគ្រិនជើងចាស់ពីររូប ចែករំលែកគំនិតជោគជ័យ ដល់អ្នកមានបំណងរកស៊ី
ចន្លោះមិនឃើញ
នៅប៉ុន្មានឆ្នាំចុងក្រោយយើងសង្កេតឃើញយុវជនជាច្រើន មានពំនោលចង់ក្លាយជាអ្នករកស៊ី ឬក្លាយជាសហគ្រិន ប៉ុន្តែការរកស៊ីរមែងជួបនឹងឧបសគ្គ ដែលទាមទារឱ្យមានការតស៊ូ មិនចុះចាញ់ ខិតខំឲ្យអស់ពីសមត្ថភាពទើបទទួលជោគជ័យ។ អ្នកជំនួញជើងចាស់ពីររូបគឺ លោក សោម សម្បត្តិ នាយកប្រតិបត្តិ នៃសហគ្រាស ផលិតថ្នាំពណ៌ជាតិ Cam-Paint និង លោក ឌិន សុមេធារិទ្ធ នាយកប្រតិបត្តិសណ្ឋាគារ Frangipani Villa បានផ្តល់នូវគន្លឹះខ្លះៗ ដើម្បីជាគំនិត សម្រាប់អ្នកមានបំណងចង់រកស៊ី។
លោក សោម សម្បត្តិ
សហគ្រិនវ័យក្មេង ដើម្បីទទួលបានជោគជ័យគួរគិត ឬកសាងផ្លូវឱ្យរឹងមាំចំនួន៣ចំណុច
ទី២ បើជ្រុលលូក គឺលូកឱ្យកប់ កុំម្ដងចង់នេះ ឬម្ដងចង់នោះ គ្មានវិជ្ជាជីវៈច្បាស់លាស់ ។ កុំធ្វើលេងៗ ហើយចង់បានលទ្ធផលមែនទែន មិនអាចឡើយ។ មហាសេដ្ឋីលើពិភពលោកគេមិន ដែលធ្វើរាប់រយរឿង ក្នុងពេលតែមួយណាស់។
ទី៣ សហគ្រិនវ័យក្មេង គួរស្វែងយល់ឱ្យបានច្បាស់លាស់ ពីអ្វីទៅដែលហៅថា លំហូរសាច់ប្រាក់? អ្វីទៅជាការវិនិយោគ? អ្វីទៅជាការចូលហ៊ុនគ្នារកស៊ី? អាជីវកម្មខ្លះមិនមែនដួល ដោយសារមិនល្អទេ ប៉ុន្តែដួលដោយសារតែអ្នកចាប់ដៃគូររកស៊ីទាស់ទែងគ្នា។ គេគួរស្វែងយល់ពីបញ្ជីស្នាម និងគណនេយ្យ ភាព ក្នុងក្រុមហ៊ុន។
លោក ឌិន សុមេធារិទ្ធ
បើចង់រកស៊ីសហគ្រិនវ័យក្មេងត្រូវមាន ៣ ចំណុច
ទី១ គំនិតអាជីវកម្ម ត្រូវសួរខ្លួនឯងចង់រកស៊ីអ្វីឱ្យពិតប្រាកដ ? មូលហេតុអ្វីបានចង់រកស៊ីមុនរបរនោះ?
ទី ២ ធុរជនវ័យក្មេងត្រូវមានអត្តចរិតសហគ្រិន និងត្រូវមានចំណេះដឹងលើសហគ្រិនភាព។ អត្តចរិតសហគ្រិន គឺភាពច្នៃប្រឌិត ការស្រមើលស្រមៃ ភាពក្លាហាន មានសាមគ្គីភាព និងការយល់ពីមនុស្ស ។ បន្ថែមលើនេះ សហគ្រិនវ័យក្មេងត្រូវចេះប្រើធនធាន ពេលវេលា និងចំណេះរបស់គេ ប៉ុន្តែចែកប្រយោជន៍ទៅគេ។ ត្រង់ចំណុចនេះលោកបានពន្យល់ថា មនុស្សម្នាក់ៗ គ្មានអ្នកណាចេះអស់នោះទេ ពោលគឺមានជំនាញផ្សេងគ្នា ប៉ុន្តែយើងត្រូវឱ្យតម្លៃលើគេ។ ឧទាហរណ៍ថា អ្នកត្រូវរកអ្នកឆុងកាហ្វេ អ្នកតអំពូល និងផ្នែកលក់ជាដើមមកជួយយើង ។
យើងត្រូវឱ្យតម្លៃលើគាត់ មានន័យថា បើគាត់ទៅកន្លែងគេបានលុយតិចត្រូវមកជាមួយយើងបានលុយច្រើនជាង។ នោះហើយជាការចេះប្រើប្រាស់ពេលវេលា ជាចំណេះដឹង ហើយធនធានក៏ដូចគ្នាដែរ យើងមិនអាចកើតមក មានធនធានគ្រប់បែបយ៉ាងទេ ត្រូវមានការពឹងពាក់គ្នាទៅវិញទៅមក។