• 2019-10-22 03:21:49
  • សេដ្ឋកិច្ច

ថ្ងៃបុណ្យ Halloween​ មកកម្សាន្ត ៣កន្លែងនេះ អាចឈ្នះរង្វាន់នាឡិកាដៃតម្លៃ 200ដុល្លារ

  • 2019-10-22 03:21:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជារៀងរាល់ឆ្នាំថ្ងៃទី 31 ខែតុលា នៅប្រទេស ដែលប្រកាន់យកសាសនាគ្រិស្ត​ គេតែងប្រារព្ធពិធីបុណ្យ Halloween ចំណែកស្រុកយើងបើទោបីមិនមែនប្រពៃណីរបស់ប្រទេសមួយនេះក៏ដោយ ក៏មានកន្លែងកម្សាន្តមួយចំនួនបានតុបតែង និងរៀបចំដើម្បីចូលរួមអបអរក្នុងអត្ថនយ័មិនប្រកាន់ពូជសាសន៍ និងសាសនា រឺក៏ជួបជុំកម្សាន្តបន្ទាប់ពីហត់នឿយនឹងការងារពេញមួយថ្ងៃ។ ប៉ុន្តែការរៀបចំគឺជ្រើសរើសថ្ងៃចុងសប្ដាហ៍ក្នុងចុងខែតុលាជំនួសវិញ ដើម្បីសម្រួលដល់ការជួបជុំឲ្យ​មានភាពកាន់តែប្រសើរអាស្រយ័តាមកន្លែងនីមួយៗ ។

ចុះអ្នកទាំងអស់គ្នាវិញមានគម្រោងទៅណាដែរ ក្នុងរដូវកាលមួយនេះ? បើមិនទាន់មានគម្រោងទេ យើងសូមណែនាំ ៣កន្លែងនេះដែលមិនត្រឹមតែសប្បាយទេ អាចមានឱកាសឈ្នះនាឡិកាដៃសេរីក្រោយរបស់ Ice-Watch ថែមទៀតផង ។

- 1, ថ្ងៃទី 25-26 និង 31 ខែ តុលា ឆ្នាំ 2019 PANORAMA MEKONG អតិថិជនទាំងអស់នឹងទទួលបាន​Promotions ជាពិសេសទៅលើភេសជ្ជៈ ព្រមទាំងផ្ដល់ជូនសន្លឹកឆ្នោតមួយសន្លឹក ដែលមានរង្វាន់នាឡិកាដៃ Ice-Watch Model Ice-Steel តម្លៃ 229$ និងរង្វាន់ជាច្រើនទៀត ។

លេខទំនាក់ទំនង : 087 500 400

- 2, ថ្ងៃទី 27 ខែ តុលា ឆ្នាំ 2019 Halloween A night for the lost souls នៅ Zear Pub នេះ​ជាកម្មវិធីរៀបចំដោយក្រុមយុវជន CamED Goverment ។ កម្មវិធីនេះ មានលក្ខណៈខុសពីគេ ដោយមានការលក់សំបុត្រឲ្យ​ចូលរួម ហើយថវិកាដែលរកបានពីកម្មវិធីនេះ នឹងត្រូវបែងចែកបរិច្ចាគទៅកាន់មន្ទីរពេទ្យគន្ធបុប្ផា។ Ice-Watch ក៏បានរៀបចំម៉ូដែល Ice-Steel 2 គ្រឿងនិង វ៉ាលី ព្រមទាំងកាដូរជាច្រើនទៀត ក្នុងថ្ងៃ កម្មវិធីផងដែល ។ ទីតាំងរៀបចំកម្មវិធី : Zear PUB។

លេខទំនាក់ទំនងកក់សំបុត្រ : 077 99 22 98

- 3, ថ្ងៃទី 31 ខែ តុលា ឆ្នាំ 2019 GLAMOWEEN UNDER THE DARK SKY by ClOUD9, SKYBAR គ្រប់កម្មវិធីទាំងអស់របស់ Ice-Watch ស្ទើរតែមិនរំលង CLOUD9, SKYBAR ឡើយ ដូចនេះក្នុងថ្ងៃបុណ្យ Halloween Ice-Watch បានរៀបចំ Model Ice-Steelជារង្វាន់ ព្រមទាំងវត្ថុអនុស្សវរីយ៍ជាច្រើនទៀតពីកម្មវិធី ។

លេខទំនាក់ទំនង កក់សំបុត្រ: 085 333 67

អត្ថបទ៖ វិបុត្រ

មតិយោបល់