- 2019-10-25 08:47:42
- ព័ត៌មាន
មេរៀនជីវិត ៣ចេញពីការតស៊ូក្នុងជំនួញថៅកែ បុស្បាស្ប៉ា ធ្លាប់បរាជ័យច្រើនទម្រាំមានថ្ងៃនេះ
- 2019-10-25 08:47:42
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មេរៀនជីវិត ៣ចេញពីការតស៊ូក្នុងជំនួញថៅកែ បុស្បាស្ប៉ា ធ្លាប់បរាជ័យច្រើនទម្រាំមានថ្ងៃនេះ
ចន្លោះមិនឃើញ
ដើម្បីជោគជ័យក្នុងជំនួញ ត្រូវមានគម្រោងអាជីវកម្មជាក់លាក់ ជំនាញច្បាស់លាស់ ក្រុមការងារល្អដែលមានការទទួលខុសត្រូវខ្ពស់ មានដើមទុនគ្រប់គ្រាន់ មានភាពអំណត់ព្យាយាមអាចបំពេញសេវាកម្មដោយម៉ត់ចត់រក្សាការពេញចិត្ត និងជាប់ចិត្តពីភ្ញៀវ ហើយទាំងនេះមិនមែនជារឿងងាយស្រួល ឬតស៊ូរយៈពេលខ្លីអាចសម្រេចបាននោះទេ។ នេះជាអ្វី ថៅកែស្រី បុស្បាស្ប៉ា គឺកញ្ញា ស្រីមាស និងវត្តី តែងទន្ទេញចងចាំក្នុងចិត្តជានិច្ច។
មុនមានអាជីវកម្មជោគជ័យដូចបច្ចុប្បន្ននេះ កញ្ញាទាំងពីរក៏ធ្លាប់រងបរាជ័យយ៉ាងធ្ងន់ធ្ងរ ខាតបង់លុយកាក់ជាច្រើន រហូតដល់បាក់ទឹកចិត្តស្ទើរងើបមិនរួច។ រំលឹកដល់គ្រាបរាជ័យនោះ កញ្ញាបានឲ្យដឹងថា ៖ «យើងបានចាប់ផ្តើមអាជីវកម្មសំអាងការ និង ថែរក្សាសម្រស់ យ៉ាងលំបាក ហើយប្រឹងប្រែងអស់ជាង ៣ឆ្នាំ ទម្រាំមានការទទួលស្គាល់ពីភ្ញៀវ។ អ្វីដែលនឹកស្មានមិនដល់ពេលឃើញអាជីវកម្មមានភ្ញៀវច្រើន ម្ចាស់ផ្ទះដែលជួលទីតាំងឲ្យយើងនោះ បានឈប់ជួល ហើយថែមទាំងបានអូសទាញទាំងមេជាង និងកូនចៅ ប្រៀបដូចឆក់យកអាជីវកម្មទាំងមូលទៅបើកផ្ទាល់តែម្តង»។
ក្រោយមកអ្នកទាំងពីរក៏បានចាប់ផ្តើមអាជីវកម្មជាច្រើនមុខផ្សេងៗគ្នាទៀត តែដូចជាមិនសមប្រកបសោះ។ ដោយសារចំណេះជំនាញពិតប្រាកដ នៅដើមឆ្នាំ ២០១៩ នារីស្រស់ស្អាតទាំងពីររូបនេះ បានសហការគ្នាចាប់ផ្តើមជាថ្មី បើកអាជីវកម្មម៉ាស្សា ថែរក្សាសម្រស់ និងព្យាបាលបញ្ហាស្បែក រហូតមានការគាំទ្រ និងទទួលស្គាល់គុណភាពពីអតិថិជន គឺ Bosba Spa & Salon។
អាជីវកម្មនេះដែរ កំពុងទទួលបានការគាំទ្រ និងផ្តល់ទំនុកចិត្តពីអតិថិជន ប៉ុន្តែនេះពុំមែនជារឿងចៃដន្យទេ គឺដោយសារទាំងពីរនាក់បានសិក្សារៀបចំគ្រឹះអាជីវកម្មថ្មីអស់រយៈពេល ១១ខែ ដើម្បីបង្កើតលក្ខខណ្ឌល្អគ្រប់គ្រាន់ឲ្យអាជីវកម្មដើរទៅរលូន។
មុនចាប់ផ្តើម ពួកគេទាំងពីរនាក់បានខិតខំដើររកដៃគូសហការផ្គត់ផ្គង់ផលិតផលពីក្រៅប្រទេស, ដំឡើងម៉ាស៊ីនទំនើបព្យាបាលបញ្ហាស្បែកមុខ, និងដងខ្លួន, រកមើលរូបធាតុដើមធម្មជាតិពីខេត្តក្រចេះ, និងសិក្សាពីបញ្ហាស្បែកគ្រប់ប្រភេទ,របៀបព្យាបាលស្បែកពីក្រុមហ៊ុនម្ចាស់ផលិតផលល្បីៗ ,និងមានការសហការពីវេជ្ជបណ្ឌិត, អ្នកជំនាញផ្តល់សេវាកម្មព្យាបាល និងថែរក្សាសម្រស់ដែលមានបទពិសោធន៍ជាច្រើនឆ្នាំ។ អាជីវកម្មនេះផងដែរ ត្រូវបានការទំនុកបម្រុងដើមទុនពី ម្ចាស់ហាង Brander store ដែលមានទឹកចិត្តស្រលាញ់រាប់អានពួកគាត់ទាំងពីរ។
បន្ទាប់ពីឆ្លងកាត់បទពិសោធន៍ជូរចត់ជាច្រើនដង និងចាប់ផ្តើមថ្មីដោយជោគជ័យ ថៅកែស្រីវ័យក្មេង ស្រីមាស និងវត្តី បានចែករំលែកគំនិតសំខាន់ ៣ ចំណុចដូចជា៖
១. កុំស្តាយអាជីវកម្មធ្លាប់ជោគជ័យ ពេលដែលទីផ្សារចង្អៀតខ្លាំង បើយើងមិនទាន់មានលក្ខខណ្ឌល្អគ្រប់គ្រាន់ដើម្បីប្រកួតប្រជែងក្នុងទីផ្សារ ៖
ស្រីមាសបញ្ជាក់ថា បន្ទាប់ពីត្រូវបានម្ចាស់ផ្ទះលែងជួលឲ្យហាងសាឡនរបស់គាត់ បងស្រីបង្កើត និងបងជីដូនមួយ នៅតែមិនអស់ចិត្តពីហាងសាឡនចាស់ដែលធ្លាប់ជោគជ័យ ដោយគាត់បានរកទីតាំងថ្មីបើកពីរដងទៀត។
វត្តីវិញ ក៏ដូចគ្នា គឺបានបើកសម្អាងការជាមួយម្តាយមីង និងសាច់ញាតិនៅទីតាំងក្បែរផ្ទះនៅតំបន់សែនសុខ តែបរាជ័យនៅតាមលងអ្នកទាំងពីរដោយសារតែ បាត់អតិថិជនឲ្យទីតាំងចាស់អស់ហើយ។ ម្យ៉ាងពិបាកប្រជែងទីផ្សារនៅតំបន់ដែលអាជីវកម្មពីរមុខនេះមានពាសពេញទីក្រុងស្រាប់ទៅហើយ និងមិនមានមេជាង និងកូនចៅខ្លាំងដូចពីមុន។
២. រកស៊ីជោគជ័យមិនមែនធ្វើម្នាក់ឯងទេ គឺត្រូវមានដៃគូសហការ អ្នកផ្គត់ផ្គង់ល្អ និងក្រុមការងារមានជំនាញច្បាស់លាស់ ៖
ក្រោយពេលរស់នៅក្នុងស្ថានភាពបរាជ័យ ការមើលស្រាល គំនាបផ្លូវអារម្មណ៍ បាក់ទឹកចិត្ត ពិសេសជាកូនដែលត្រូវទទួលខុសត្រូវជួយផ្គត់ផ្គង់គ្រួសារ ស្រីមាស និងវត្តី ដែលបរាជ័យរបរពីរផ្សេងគ្នាជាច្រើនលើកនោះ នៅតែបន្តរាប់អានគ្នាយ៉ាងស្និទ្ធស្នាល។
ដោយមានស្ថានភាពលំបាកស្រដៀងគ្នា អ្នកទាំងពីរបានពួតដៃគ្នាជាថ្មី សម្រេចចិត្តថាជំនះឧបសគ្គទាំងអស់ និងបង្កើតអាជីវកម្មថ្មីដែលជាតម្រូវការប្រជាជនកម្ពុជាបច្ចុប្បន្ន និងត្រូវនឹងជំនាញរបស់ខ្លួន និងទឹកចិត្តដែលស្រលាញ់ស្រាប់ផងនោះ។ ពេលជួបឧបសគ្គ អ្នកទាំងពីរមិនដែលបន្ទោសគ្នាទេ មានតែលើកទឹកចិត្ត និងពិភាក្សាគ្នាដើម្បីរកដំណោះស្រាយ។
៣. អាជីវកម្មល្អ គឺដោះស្រាយបញ្ហាជូនអតិថិជនដោយគ្មានផលប៉ះពាល់ទៅថ្ងៃក្រោយ និងបានផលពិតៗ៖
ស្រីមាស និងវត្តីបានលើកឡើថា បុស្សបាស្ប៉ា និងសាឡន ដែលកំពុងទទួលបានការគាំទ្រ និងទទួលស្គាល់គុណភាពសេវាកម្មនៅពេលនេះ គឺត្រូវបានសម្រិតសម្រាំងយកការព្យាបាលស្បែកបែបធម្មជាតិ និងវិទ្យាសាស្ត្រជាផលិតផលដែលមានប្រសិទ្ធភាពខ្ពស់ល្បីពាសពេញពិភពលោកស្រាប់ និងគ្មានផលប៉ះពាល់អ្វីឡើយទៅអនាគត។ ក្នុងនោះមានប្រើរូបធាតុពន្លៃរមៀត ទឹកឃ្លុំ ថ្នាំចិនសែ និងផលិតផលចម្រាញ់ចេញពីបន្លែផ្លែឈើធម្មជាតិជាច្រើនមុខទៀត (ស្ត្រីមានផ្ទៃពោះ ឬសម្រាលបុត្រអាចប្រើបាន) សម្រាប់ព្យាបាលមុខមុន ជាំ អាចម៍រុយស្នាមប្រហោង ខ្មូត មុខជ្រួញ ឬមុខស្ងួតគ្មានសំណើម។
ក្រៅពីនេះថៅកែស្រីវ័យក្មេងទាំងពីរូបខាងលើ ក៏ចង់ផ្តាំផ្ញើពាក្យពេចន៍លើកទឹកចិត្តមួយចំនួនដល់អ្នកដែលចង់ចាប់ផ្តើមជំនួញខ្លួនឯងដែរថា៖ «ពេលខ្លះអ្នកគិតថា អ្នកស្គាល់ទីផ្សារច្បាស់ អ្នកចេះធ្វើវា តែពេលអ្នកប្រឡូកជាក់ស្តែង វាអាចមិនដូចអ្វីដែលអ្នកគិតឡើយ។ ដូច្នេះក្រៅពីរៀបគម្រោងអាជីវកម្មច្បាស់លាស់ហើយ ក៏ត្រូវតែចេះប្រមើល មើលបញ្ហា និងចេះត្រៀមខ្លួនសម្រាប់បញ្ហាឲ្យអស់ពីលទ្ធភាពផងដែរ។ កុំខ្លាចបរាជ័យពេក ពេលខ្លះវាបង្រៀនយើងច្រើនណាស់ តែទោះយ៉ាងនេះក្តីសូមព្យាយាមជៀសពីវាឲ្យបាន ដោយគួរបោះទុនជាជំហានតូចៗ ស៊ូធ្វើសន្សឹមៗ តែច្បាស់លាស់ប្រសើរជាង»៕
ចង់ស្គាល់ Bosba Spa & Salon ច្បាស់ តោះ ! មើលវីដេអូ៖