• 2019-11-06 09:12:50
  • ចរាចរណ៍

នាយកដ្ឋាន​ដឹកជញ្ជូន​លើក​ឡើង​រឿង​វិញ្ញាបនបត្រ​ត្រួត​ពិនិត្យ​បច្ចេកទេស​យានយន្ត​

  • 2019-11-06 09:12:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អគ្គនាយក​ដ្ឋាន​ដឹក​ជញ្ជូន​ផ្លូវ​គោក​នៃ​ក្រ​សួង​សាធារណការ និង​ដឹកជញ្ជូន​នារសៀល​នេះ​ទំនងជា​ចង់​ឆ្លើយ​តប​ទៅ​នឹង​សេចក្ដីរាយការណ៍​ថា​សមត្ថកិច្ច​ចរាចរណ៍​​នៅតែពិន័យ​​បើ​ទោះជាអ្នក​បើក​បរ​មាន​បិទលតាបត្រ​ត្រួត​ពិនិត្យ​លក្ខណៈ​បច្ចេកទេស​យានយន្ត​នៅ​នឹង​កញ្ចក់​រថយន្ត​ក៏ដោយ។

អគ្គនាយក​ដ្ឋាន​ដឹក​ជញ្ជូន​ផ្លូវ​គោក​​បាន​សរសេរ​លើ​ហ្វេស​ប៊ុក​របស់​ខ្លួន​ថា៖ «យោងតាមមាត្រា ៩ នៃអនុក្រឹត្យលេខ ៤៤ អនក្របក ស្តីពីការពិន័យអន្តរការណ៍ចំពោះអំពើល្មើសនឹងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ចុះថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៧។ បានចែងថា៖ ត្រូវពិន័យអន្តរការណ៍ចំពោះអ្នកបើកបរទោចក្រយានយន្ត ឬ ទោចក្រយានយន្តសណ្តោងរ៉ឺម៉ក ឬ ត្រីចក្រយានយន្តចំនួនទឹកប្រាក់ ៣០, ០០០ រៀល អ្នកបើកបរយានយន្តធុនស្រាលចំនួនទឹកប្រាក់ ៦០,០០០ រៀល និង អ្នកបើកបរយានយន្តធុនធ្ងន់ចំនួនទឹកប្រាក់ ១២៥, ០០០ រៀល។ ចំនុច ឃ. អ្នកបើកបរយានយន្ត បើកបរដោយពីមានវិញ្ញាបនបត្រត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត ឬ ប្រើវិញ្ញាបនបត្រត្រួតពិនិត្យលក្ខណៈបច្ចេកទេសហួសសុពលភាព»។

ជាមួយ​នឹងសំណេរ​អគ្គនាយក​ដ្ឋាន​ដឹក​ជញ្ជូន​ផ្លូវ​គោក​​បាន​ភ្ជាប់​ជាមួយនឹង​រូប​ថត​ទំនងជា​វិញ្ញាបនបត្រ​រត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត​ផ្នែក​ខាង​ខ្នង​ដែលមានចំណុច​ទី​មួយ​នៃ​ចំណុច​ទាំង​៦​ ចែងថា​៖ «វិញ្ញាបនបត្រនេះ​ត្រូវ​រក្សា​ឲ្យបាន​ល្អ ជាប់តា​ម​យានយន្ត​ និង​ជា​ច្បាប់​ដើម»៕

អត្ថបទ៖ ទូច សុខា

មតិយោបល់