• 2019-11-10 01:00:00
  • ព័ត៌មាន

នៅអាស៊ានមានតែក្រុមហ៊ុន PassApp មួយគត់ ទទួលបានពានលំដាប់អន្តរជាតិនេះ

  • 2019-11-10 01:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន PassApp Technologies Ltd. ជា​ក្រុមហ៊ុន​តែ​មួយ​គត់​ដែល​ទទួល​បាន​រង្វាន់​ធុរកិច្ច​អាស៊ាន​ប្រចាំ​ឆ្នាំ ២០១៩ ផ្នែក​ Digitalized MSME ប្រចាំ​តំបន់​អាស៊ាន។ ការ​ជ្រើស​រើស​អ្នក​ទទួល​បាន​ពាន​នេះ​គឺ​ផ្អែក​លើ​​ការ​វាយ​តម្លៃ​របស់​គណៈកម្មការ​​មក​ពី​ប្រទេស​អាស៊ាន​នានា។

កម្មវិធី​ប្រគល់​ពានរង្វាន់​ធុរកិច្ច​អាស៊ាន​ប្រចាំ​ឆ្នាំ ២០១៩​នេះ​ដែរ បាន​ប្រព្រឹត្ត​ទៅ​កាល​ពី​ថ្ងៃ​ទី ២ ខែ​វិច្ឆិកា​ឆ្នាំ ២០១៩ ដែល​មាន​ទីតាំង​នៅ​មជ្ឈមណ្ឌល​តាំង​ពិពណ៌​ IMPACT នា​ទីក្រុង​បាងកក ប្រទេស​ថៃ។ កម្មវិធី​នេះ​មាន​ការ​ចូល​រួម​ពី​ភ្ញៀវកិត្តិយស​សំខាន់ៗ​ជា​ច្រើន​នាក់ រួម​មាន​ប្រធាន​នៃ​សហព័ន្ធ​ធនាគារ​ថៃ, អនុ​ប្រធាន​សភា​ពាណិជ្ជកម្ម​ថៃ និង​ ឧបនាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​ថៃ ផង​ដែរ។

​គួរ​ដឹង​ថា​ក្រុមហ៊ុន PassApp Technologies មាន​ផ្ដល់​ជូន​នូវ​សេវាកម្ម​ហៅ​តាក់ស៊ី ឬ ម៉ូតូ​កង់​បី ​​តាម​រយៈ​កម្មវិធី​នៅ​លើ​ទូរសព្ទ​ដៃ ដែល​ជា​សេវា​ដ៏​ពេញ​និយម​ជាង​គេ​មួយ​ប្រចាំ​ប្រទេស​កម្ពុជា។ ដើម្បី​ដំឡើង​កម្មវិធី PassApp អាច​ចុច​ទី​នេះ​សម្រាប់ iOS និង​ចុច​ទី​នេះ​សម្រាប់ Android៕​

អត្ថបទ៖ សុខហេង

មតិយោបល់